Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

នៅក្នុងវង់ភ្លេងបូរាណ ដែលគេតែងតែធ្លាប់ឃើញមនុស្សពេញវ័យ ឬមនស្សចាស់លេង ឬចម្រុះបញ្ចូលគ្នា​ទាំង​ក្មេងចាស់ ជាអ្នកបញ្ជា និងប្រើប្រាស់ឧបករណ៍ភ្លេងនោះ តែឥឡូវនេះមានក្រុមភ្លេងមួយ ដែលមានតន្ត្រីករ​សុទ្ធ​តែជាកុមារក្រោមអាយុ១៥ឆ្នាំ។ ក្មេងៗទាំងនោះ សុទ្ធតែមានទេព្យកោសល្យ ហើយម្នាក់ៗ សុទ្ធតែជាក្មេង​ដែលរៀនឆ្លាត នៅក្នុងថ្នាក់ទៀតផង។ ក្រុមភ្លេងនេះស្ថិតនៅ ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ដែលមានការគាំទ្រជាច្រើន ពីសំណាក់អ្នកភូមិហើយតែងចូលចិត្តអញ្ជើញ ទៅប្រគុំរាល់ពេល​មាន​បុណ្យទានម្ដងៗ។

នៅក្នុងសកម្មភាពដ៏មមាញឹក ជាមួយនឹងការប្រគុំភ្លេងពិណពាទ្យ លោកគ្រូភ្លេង មៀច ធី បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា លោកបានបង្កើតជាវង់ភ្លេងពិណពាទ្យនេះឡើង ដើម្បីបានជួយក្រុមគ្រួសារក្មេងៗ​មួយ​ចំណែក និងមួយចំណែកទៀត ដើម្បីពង្រីកវិស័យសិល្បៈខ្មែរ និងបញ្ជាក់ថាភ្លេងពិណពាទ្យ ជាភ្លេងបុរាណ​របស់ខ្មែរ។ [...]

«ស្នេហា​អាថ៌កំបាំង»​របស់ មាស សុខសោភា ជា​បទ​ចម្លង​ពី​វៀតណាម?

បទ «ស្នេហាអាថ៌កំបាំង»របស់តារាចម្រៀងដ៏ល្បី នៅផលិតកម្មថោន កញ្ញា មាស សុខសោភា បានក្លាយជាបទដ៏រញ្ជួយ នៅដើមឆ្នាំ២០១៥នេះ សម្រាប់យុវវ័យ។ បទចម្រៀងដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានទាញចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។

ប៉ុន្តែបទចម្រៀងដែលនិយាយពីស្នេហាដ៏ផ្អែមល្ហែម មួយនេះត្រូវបានទស្សនិកជនមួយចំនួនលើកឡើងថា ជាបទចម្រៀងដែលចម្លងទាំងស្រុង ពីបទចម្រៀងរបស់វៀតណាមដែលមានចំណងជើងថា «Robot tình yêu»ផ្ទុយស្រឡះពីការលើកឡើងរបស់ផលិតកម្មថោន ដែលថា បទមួយនេះជាបទនិពន្ធថ្មី ។

បើស្តាប់មួយភ្លែត បទនេះដូចទៅនឹងបទចម្រៀងរបស់វៀតណាម ប៉ុន្តែនៅពេលដែលស្តាប់យូរបន្តិច គេនឹងដឹងថា ជាបទភ្លេង ដែលមានលក្ខណៈស្រដៀងគ្នា។ រីឯការសម្តែង«បទស្នេហាអាថ៌កំបាំង»របស់មាស សុខសោភា មានការចាប់អារម្មណ៍ច្រើនជាងបទរបស់វៀតណាម «Robot tình yêu»។ បទស្នេហាអាថ៌កំបាំង បង្ហាញនូវអារម្មណ៍លាក់បាំង របស់មនុស្សពីរនាក់ និងលាយឡំទៅដោយកំប្លែង [...]

កុមារ​ឈឺ​ជំងឺ​សើ​​ស្បែក​ដ៏​ចម្លែក បាន​ប្រសើរ​ជាង​មុន បើ​តាម​សម្តី​គ្រូ​ពេទ្យ

កុមារ​ឈឺ​ជំងឺ​សើ​​ស្បែក​ដ៏​ចម្លែក បាន​ប្រសើរ​ជាង​មុន បើ​តាម​សម្តី​គ្រូ​ពេទ្យ

ជំងឺដ៏​រ៉ាំរ៉ៃ បាន​កើត​នៅ​លើ​ខ្លួន​ក្មេង​ប្រុស មក​ពី​ភូមិ​អុង ឃុំម្​រាម សង្កាត់​ព្រៃ​នប់ ក្រុង​ព្រះ​សីហនុ​ម្នាក់​នេះ អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ និង​បាន​ជំរុញ​ឲ្យ​បងៗ​របស់​កុមារ​ពីរ​នាក់​ទៀត ត្រូវបង្ខំ​ចិត្ត​បញ្ឈប់​ការ​សិក្សា ដើម្បី​ស្វែង​រក​ប្រាក់​ព្យាបាល​ឲ្យ​ប្អូន​ពៅ ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​តែ​បី​នាក់។ ជំងឺ​សើ​ស្បែក​ដ៏​កម្រនេះ​ បាន​ធ្វើ​ឲ្យ​ស្បែក​របស់​កុមារា សំ និត អាយុ​១២​ឆ្នាំ ក្លាយ​ទៅ​ជា​ប្រះ រលាក នឹង​មាន​ចេញ​ជា​ទឹក​រងៃ​ពេញ​ទាំង​ដង​ខ្លួន ហើយ​បាន​មក​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ។

ជាមួយនឹងសម្លេងខ្សាយៗ កុមារា សំ និត បានខំប្រឹងនិយាយថា៖ «ខ្ញុំនៅហូបបាយបានរាល់ថ្ងៃ តែ​មាន​ការ​ឈឺ​ចាប់​ត្រង់ស្បែក (ក្រហាយ) ដោយសារវាមានខ្ទុះនៅកន្លែងប្រះ»។

យ៉ាងណាក៏ដោយ តាមសម្ដីរបស់គ្រូពេទ្យ បានថ្លែងអះអាងថា កុមារមានសភាពធូរស្រាលច្រើនហើយ។ លោក​គ្រូពេទ្យ ច័ន្ទ សុភ័ក្រ [...]

ក្រសួង​អប់រំ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​គោរព​ម៉ោង​ធ្វើការ​ឲ្យ​បាន​ត្រឹម​ត្រូវ

ក្រសួង​អប់រំ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​គោរព​ម៉ោង​ធ្វើការ​ឲ្យ​បាន​ត្រឹម​ត្រូវ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​លិខិត​មួយ ស្នើរ​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ទាំង​រាជធានី និង​ខេត្ត គោរព​ពេល​វេលា ក្នុង​ការ​បម្រើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ចេញ​លិខិត​នេះ បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​ក្រសួង​បាន​រក​ឃើញ​ មាន​មន្ត្រី​រដ្ឋបាល​អប់រំ​មួយ​ចំនួន​តូច មិន​គោរព​តាម​គោលការណ៍​ការងារ ដែល​បាន​ចែង​មក​នោះ​ទេ។

យោងតាមលិខិតមួយចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​បានចេញ​ផ្សាយនៅតាមបណ្តាញសង្គម បានឲ្យដឹងថា ម៉ោងធ្វើការបស់ក្រសួងអប់រំគឺ ក្នុងមួយថ្ងៃ ៨ ម៉ោង និងក្នុង​មួយ​សប្តាហ៍ ៥ថ្ងៃ ពោលគឺចូលធ្វើការនៅម៉ោង ៧:០០ដល់ម៉ោង ១១:៣០ និងនៅពេលរសៀលនៅម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០ ហើយចំពោះស្ត្រី ដែលមានកូនក្រោមអាយុ ១ ឆ្នាំក្រសួងតម្រូវឲ្យចេញពីធ្វើការ​មុនមួយ​ម៉ោង។

ប៉ុន្តែការអនុវត្ត របស់មន្ត្រីរដ្ឋបាលក្រសួងអប់រំមួយចំនួនតូច នៅមិនទាន់បានគោរពទៅតាមគោលការណ៍ [...]

៥១ឆ្នាំ រស់​ជា​មួយ​«ដែក​ចង្កឹះ​បញ្ជា​ភ្លើង​ឡាន» ជាប់​នៅ​ក្នុង​សាច់

៥១ឆ្នាំ រស់​ជា​មួយ​«ដែក​ចង្កឹះ​បញ្ជា​ភ្លើង​ឡាន» ជាប់​នៅ​ក្នុង​សាច់

នៅ​ចុង​ឆ្នាំ​កន្លង​ទៅ និង​ចូល​មក​ដើម​ឆ្នាំ​នេះ លោក អាទៀរ ឡំភីត ក្នុង​វ័យ​៧៥​ឆ្នាំ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​ខ្លាំង​មួយ នៅ​ក្នុង​រដ្ឋ​អ៊ីលីណ័យ (Illinois) នៃ​សហរដ្ឋ​អាមេរិក។ ដែក​ទំហំ​ប៉ុន​ចង្កឹះ​មួយ​ដើម ប្រវែង​ប្រមាណ​ជា​១៨​សង់​ទីម៉ែត្រ បាន​រស់​នៅ​យ៉ាង​ស្ងប់​ស្ងៀម​ក្នុង​ដៃ​របស់​លោក តាំង​ពី​៥១ឆ្នាំ​មក​ហើយ។ ដែក​នោះ ជា​ចង្កឹះ​បញ្ជា​បិត​បើក​ភ្លើង​ នៅ​ក្បែរ​នឹង​ចង្កូត​របស់​រថយន្ដលោក តាំង​ពី​ទសវត្សន៍​ឆ្នាំ​៦០។

លោក ឡំភីត បានរំលឹករឿងរ៉ាវឡើងវិញ តាមរយៈទីភ្នាក់ងារព័ត៌មានអេភី (AP) ថា កាលពីឆ្នាំ១៩៦៣ ក្នុង​អាជីពជាជាឈ្មួញកណ្ដាលនៃអចលនៈវត្ថុ លោកបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ក្នុងពេល​ដែល​លោកធ្វើដំណើរ ទៅមើលលំនៅដ្ឋានមួយកន្លែង។ រថយន្ដរបស់លោក បានជ្រុលទៅបុកមួយទំហឹង ជាមួយនឹងគល់ឈើដ៏ធំ និងគ្មាននរណាម្នាក់នឹកឃើញថា អ្នកបើកបររថយន្ដនោះអាចនឹងមានជីវិតរស់នៅ​ឡើយ។

យុវជន ឡំភីត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...