ក្រសួង​អប់រំ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​គោរព​ម៉ោង​ធ្វើការ​ឲ្យ​បាន​ត្រឹម​ត្រូវ

ក្រសួងអប់រំចេញលិខិត ស្នើរឲ្យមន្ត្រីរដ្ឋបាលក្រសួងអប់រំ មកធ្វើការងារដោយគោរពទៅតាមគោលការណ៍ ដែលបានកំណត់កន្លងមក។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 08, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​លិខិត​មួយ ស្នើរ​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ទាំង​រាជធានី និង​ខេត្ត គោរព​ពេល​វេលា ក្នុង​ការ​បម្រើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ចេញ​លិខិត​នេះ បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​ក្រសួង​បាន​រក​ឃើញ​ មាន​មន្ត្រី​រដ្ឋបាល​អប់រំ​មួយ​ចំនួន​តូច មិន​គោរព​តាម​គោលការណ៍​ការងារ ដែល​បាន​ចែង​មក​នោះ​ទេ។

យោងតាមលិខិតមួយចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​បានចេញ​ផ្សាយនៅតាមបណ្តាញសង្គម បានឲ្យដឹងថា ម៉ោងធ្វើការបស់ក្រសួងអប់រំគឺ ក្នុងមួយថ្ងៃ ៨ ម៉ោង និងក្នុង​មួយ​សប្តាហ៍ ៥ថ្ងៃ ពោលគឺចូលធ្វើការនៅម៉ោង ៧:០០ដល់ម៉ោង ១១:៣០ និងនៅពេលរសៀលនៅម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០ ហើយចំពោះស្ត្រី ដែលមានកូនក្រោមអាយុ ១ ឆ្នាំក្រសួងតម្រូវឲ្យចេញពីធ្វើការ​មុនមួយ​ម៉ោង។

ប៉ុន្តែការអនុវត្ត របស់មន្ត្រីរដ្ឋបាលក្រសួងអប់រំមួយចំនួនតូច នៅមិនទាន់បានគោរពទៅតាមគោលការណ៍ ដែល​បានកំណត់ខាងលើនោះទេ។ នៅក្នុងលិខិតនេះ បានបញ្ជាក់ថែមទៀតដោយស្នើទៅ មន្ត្រីដែលធ្វើការនៅក្នុង​ក្រសួងអប់រំឲ្យធ្វើការគោរព ទៅតាមគោលការណ៍កំណត់ខាងលើនេះវិញ និងប្រកបដោយប្រសិទ្ធភាពផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...