Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

តុលាការ​ចេញ​ដីកា ឲ្យ​ចាប់​ជំនួយការ​តំណាង​រាស្ត្រ​២នាក់​ទៀត

តុលាការ​ចេញ​ដីកា ឲ្យ​ចាប់​ជំនួយការ​តំណាង​រាស្ត្រ​២នាក់​ទៀត

បើដីកាចាប់ខ្លួន ធ្វើទៅលើជំនួយការពីររូប របស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ពិតជាមានមែន​នោះ នឹង​ធ្វើឲ្យការតាមចាប់ខ្លួន មានចំនួនឡើងដល់ ១៨នាក់ ដែលក្នុងនោះ ១៤នាក កំពុងត្រូវបានឃុំខ្លួន និង​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​រួចហើយ។

សារព័ត៌មានក្នុងស្រុក ឈ្មោះ ដើមអំពិល បានស្រង់សម្ដី មន្ត្រីតុលាការរាជធានីភ្នំពេញ មកផ្សាយឲ្យដឹង នៅ​ព្រឹកថ្ងៃទី៩ ខែសីហានេះថា ជំនួយការតំណាងរាស្ត្រពីរនាក់ ម្នាក់ជាជំនួយការ របស់លោក រៀល ខេមរិន្ទ្រ និង​ម្នាក់ទៀតជាជំនួយការ របស់លោក គង់ សុភា ដែលលោកទាំងពីរ សុទ្ធតែជាតំណាងរាស្ត្រ មណ្ឌលស្វាយរៀង មកពីគណបក្សប្រឆាំង ត្រូវបានតុលាការចេញដីកា ឲ្យចាប់ខ្លួនកាលពីថ្ងៃសុក្រ ទាក់ទងនឹងព្រឹត្តិការណ៍ កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

មកទល់នឹងពេលនេះ តុលាការបានចាប់ខ្លួន និងធ្វើការឃុំខ្លួន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់​ហើយ ទាក់ទងនឹងព្រឹត្តិការណ៍ នៃការប្រើប្រាស់អំពើហិង្សា ថ្ងៃទី១៥ [...]

កូន​ប្រសារ​មេ​គុក​ វាយ​នគរបាល​ស្ត្រី នៅ​សៀមរាប៖ លុយ​ឬ​ច្បាប់?

កូន​ប្រសារ​មេ​គុក​ វាយ​នគរបាល​ស្ត្រី នៅ​សៀមរាប៖ លុយ​ឬ​ច្បាប់?

លុយ ឬច្បាប់? ចម្លើយមានតែមួយទេ នៅពេលនេះ គឺច្បាប់ ដោយសារតែ ក្រុមអាជ្ញាធរខេត្តសៀមរាប បាន​បញ្ជូនខ្លួនបុរសម្នាក់ ជាកូនប្រសារ​ប្រធាន​ពន្ធនាគារ​ខេត្តនេះ ឈ្មោះ លឹម ស្នេហ៍គំនិត ទៅកាន់តុលាការ កាល​ពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហានេះដើម្បីចាត់វិធានការ ទាក់ទងនឹងករណី​ប្រើអំពើហិង្សា​វាយតប់ ទៅលើភ្នាក់ងារ​នគរបាលចរាចណ៍ ជាស្ត្រីមួយរូប។ ប៉ុន្តែនៅមុននិយាយពីច្បាប់ ការសម្របសម្រួល ផ្នែកលុយកាក់មួយ ទំនង​ជាត្រូវបានធ្វើឡើង រួចហើយ។ នេះបើតាមការអះអាង របស់ជនសង្ស័យខ្លួនឯង កាលពីថ្ងៃទី៦ ខែសីហា​កន្លង​មក។

ស្រង់សម្ដីដោយទូរទស្សន៍​ក្នុងស្រុកមួយ ឈ្មោះ បាយ័ន ជនសង្ស័យ លឹម ស្នេហ៍គំនិត បានអះអាងថា លោក​បានព្រមព្រៀង បង់ថ្លៃជំងឺចិត្ត ដល់ភ្នាក់ងារនគរបាល ជាស្ត្រីនោះ ចំនួន៥០០ដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែ​សីហា ដើម្បីលុបលាងកំហុស ដែលខ្លួនបានប្រព្រឹត្តិ កាលពីថ្ងៃទី៤ ខែសីហា (មុនពីរថ្ងៃ) ទៅលើនាង ខណៈ​នាងកំពុងបំពេញតួនាទី [...]

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ [...]

សង្គ្រាម​ផ្កាយ វគ្គ៧៖ អាថ៌កំបាំង​នៅ​ខាង​ក្រោយ​ឆាក​ថត​ភាពយន្ដ

ផលិតកម្ម ឌីស្នេ (Disney) និងលុចកាហ្វីម (Lucas Film) បានឆ្លៀតឱកាស នៃការជួបជុំគ្នាមួយ នៅក្រុង សាន ឌីយ៉េហ្គោ ដើម្បីបង្ហាញនូវរូបភាព ជារូបថត និងវីដេអូមួយចំនួន ទៅដល់ទស្សនិកជនទូទៅ ដែលបានទន្ទឹង​រង់ចាំ ការចេញបញ្ចាំងភាពយន្ដថ្មី នៃសង្គ្រាមផ្កាយ វគ្គ៧នេះ តាំងពីយូរណាស់មកហើយ។ រូបភាពអាថ៌កំបាំង នៃការថតភាពយន្ដនេះ​ ក្នុងវគ្គថ្មី ដែលមានចំណងជើងថា «ការភ្ញាក់ឡើង នៃកងកម្លាំង» បានធ្វើ​ឲ្យ​អ្នក​រងចាំ​ទស្សនាភាពយន្ដថ្មី កាន់តែអន្ទះអន្ទែងខ្លាំងឡើង។

នៅក្នុងរូបភាពទាំងនោះ គេឃើញតារាភាពយន្ដអាមេរិក ភីធើ ម៉េជ្យូ (Peter Mayhew) សម្ដែងជាតួ ជូបាកា (Chewbacca) ក៏ដូចជាតារាភាពយន្ដអង់គ្លេស សីម៉ុន ភេជ (Simon Pegg) ដែលស្ថិតក្នុងសម្លៀកបំពាក់ ជា​ជន​មកពិភពផ្សេង ដោយមិនភ្លេចផងទេ ពីតារាភាពយន្ដខ្ញីចាស់ លោក អារីសុន ហ្វ័ត (Harrison Ford) និង ម៉ាក ហាមីដ (Mark Hamill) ដែលបានចេញមុខ នៅក្នុងឈុត [...]

ចាក់​២កាំបិត​ដើម្បី​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ តែ​មិន​បាន​សម្រេច!

ចាក់​២កាំបិត​ដើម្បី​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ តែ​មិន​បាន​សម្រេច!

ហេតុការណ៍ប្លន់ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោង ២៣ និង ៥០ នាទីយប់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៥។ នៅតាមបណ្តោយផ្លូវ ២៧១ ដែលស្ថិតនៅម្តុំស្ថានីយ៍បូមទឹក បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសចំនួន ២ កាំបិត និងរបួសទ្រូងខាងឆ្វេង។

លោក ឌុច សុគា ជាជនរងគ្រោះ មានអាយុ ២៤ ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត នៅម្តុំចំការមន បាន​និយាយ ទាំងមានមុខរបួសថា លោកជិះម៉ូតូ គ្លិក (click) ពណ៍ស ស្លាកលេខ ភ្នំពេញ ១AI-4241 ដើម្បីទៅទទួល​ប្អូនស្រី ចេញពីធ្វើការនៅហាងមួយ។ ស្រាប់តែពេលកំពុងរងចាំប្អូន លើម៉ូតូនោះ ស្រាប់តែមានបុរសម្នាក់ ដើរ​មក​ជិត​ហើយសុំខ្ចីទូរស័ព្ទ ពេលកំពុងនិយាយគ្នា ក៏មានបុរស ២នាក់ទៀត ដើរមកជិត បានទាញកាំបិត​មក​ចាក់​លោក ត្រង់ពោះ និងទ្រូងខាងឆ្វេង បណ្តាលឲ្យរងរបួស។

ភ្លាមៗនោះ ប្រជាជននៅម្តុំទីនោះ ដែលឃើញហេតុការនេះ បានរត់មកជួយ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...