តួនាទីសំខាន់នៃ«ជនបង្គោល» ក្នុងការបំបាត់អំពើហិង្សាក្នុងគ្រួសារ
ដើម្បីទប់ស្កាត់ និងបំបាត់ អំពើហិង្សាក្នុងគ្រួសារ ឲ្យកាន់តែមានប្រសិទ្ធិភាព អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានបញ្ចូលបុរស ដែលគេចាត់ទុកថា «ជាអ្នកផ្ដើមអំពើហិង្សា» ឲ្យក្លាយជា«ជនបង្គោល»។ តំបន់គោលដៅចំនួនបី នៅក្នុងរាជធានីភ្នំពេញ ត្រូវបានជ្រើសរើស គឺរួមមានតំបន់ ត្រពាំងត្រសាំង តំបន់ចោមចៅ និងតំបន់ឃ្មួញ។ ក្នុងនោះសរុបចំនួន ២៨ ភូមិ ដែលមាន ជនបង្គោលស្ម័គ្រចិត្ត មួយរូបតាមភូមិនីមួយៗ។
លោក ថាំង ប៊ុនសុង អប់រំស្តីពីអំពើហិង្សា ដល់អ្នកភូមិនៅតំបន់គោលដៅ ។ រូបថត NGO CNRO
អំពើហិង្សា ក្នុងគ្រួសារ កំពុងកើតមាន ស្ទើរតែជាប្រចាំ តែពេលខ្លះមានទម្រង់តូចបំផុត ដែលយើងមិនបានចាប់អារម្មណ៍ ដូចជា«ហិង្សាផ្លូវចិត្ត»ជាដើម។ ក្រៅពីនេះ [...]