មនុស្ស​យន្ដ​ប្រែ​រូប​ពិត ១០ឆ្នាំ​បន្ទាប់​ពី​ចេញ​បញ្ចាំង​ក្នុង​ភាពយន្ដ

នុងការជូនដំណឹងដំបូងៗ ជារូបថតនោះ វាបានធ្វើអោយយើងជឿថា ជាការកាត់តរូបភាពមួយ ប្រកបដោយភាពប៉ិនប្រសព្វ របស់អ្នកជំនាញណាម្នាក់។ តែនេះមិនមែនដូច្នេះឡើយ ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ប៊្រាវ រ៉ូបូទីក (Brave Robotics) បានសម្រេចជាស្ថាពរ នូវមនុស្សយន្ដមួយដូច មនុស្សយន្ដនៅក្នុងភាពយន្ដ ដែលអាចប្រែរូបពីរថយន្ដ។ មនុស្សយន្ដនេះ មានទំហំតូចជាង១២ដង ហើយអាចធ្វើដំណើរបន្លាស់ទីបាន នៅគ្រប់ពេល ទាំងពេលវានៅជារថយន្ដ ឬក្លាយជាមនុស្សយន្ត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: January 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាលទ្ធផល ដែលគួរអោយកត់សម្គាល់ ចេញពីការស្រាវជ្រាវ ដែលបានធ្វើក្នុងរយះពេលដប់ឆ្នាំមកនេះ បន្ទាប់ពីភាពយន្ដ​ទីមួយ នៃរឿង«មនុស្សយន្តប្រែរូប (Transformers)» របស់ផលិតកម្មភាពយន្ត នៅហូលីវូដ បានចេញបញ្ចាំង​នៅតាម​រោង។


មនុស្សយន្ត ប្រែរូបពីរថយន្ត។ រូបថត ក្រុមហ៊ុន។

ក្នុងការជូនដំណឹងដំបូងៗ ជារូបថតនោះ វាបានធ្វើអោយយើងជឿថា ជាការកាត់តរូបភាពមួយ ប្រកបដោយភាព​ប៉ិន​ប្រសព្វ របស់អ្នកជំនាញណាម្នាក់។ តែនេះមិនមែនដូច្នេះឡើយ ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ប៊្រាវ រ៉ូបូទីក (Brave Robotics) បានសម្រេចជាស្ថាពរ នូវមនុស្សយន្ដមួយដូច មនុស្សយន្ដនៅក្នុងភាពយន្ដ ដែលអាចប្រែរូប​ពី​រថយន្ដ។ មនុស្សយន្ដនេះ មានទំហំតូចជាង១២ដង ហើយអាចធ្វើដំណើរបន្លាស់ទីបាន នៅគ្រប់ពេល ទាំងពេលវានៅជា​រថយន្ដ ឬក្លាយជាមនុស្សយន្ត។

មិនត្រឹមតែប៉ុណ្ណោះ វាមានសមត្ថភាពអាចថតវីដេអូបាន ដោយប្រើបច្ចេកវិទ្យា«គ្មានខ្សែរ (WiFi)» និងអាចបាញ់កាំជ្រួច (កាំជ្រួចផ្លាស្ទីក) បានថែមទៀត។

ជាជំហ៊ានដំបូង ក្រុមហ៊ុនផលិតមនុស្សយន្តនេះ តែត្រឹមទំហំនេះសិន តែក្រុមហ៊ុនមានគម្រោង នឹងផលិតមនុស្សក្នុង​ទំហំ​ពិតមួយ នៅឆ្នាំ២០៣០ខាងមុខ ហើយនឹងអាចទទួលមនុស្ស អោយចូលទៅបញ្ជា នៅក្នុងនោះបានទៀត។ មនុស្សយន្ដ​ទំហំពិតនេះ នឹងបំពាក់ទៅដោយវិទ្យាសាស្ត្រ កម្រិតខ្ពស់យ៉ាងទំនើប។

យើងនៅចាំមើល ពីមនុស្សយន្ដទំហំពិតនេះ ក្នុងជាង១៨ឆ្នាំទៅមុខ។ ប៉ុន្តែអ្វីដែលគួរអោយយើងជឿជាក់បាន ជនជាតិ​ជប៉ុនមានទម្លាប់មួយយ៉ាងពិសេស ដែលមិនសូវជាចេះលេងសើច ជាមួយនឹងគម្រោងដែលខ្លួនឯង បានប្រកាស​រួចហើយ​នោះទេ៕

សូមទស្សនាវីដេអូទាំងពីរ និងរូបភាពមួយចំនួន ដែលនិយាយពីផលិតផលសម្រេច នៃមនុស្សយន្តនេះ និងការសិក្សា​ពិសោធន៍នានា ក្នុងពេលធ្វើមនុស្សយន្ត៖

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...