កម្ពុជា៖ រដ្ឋសភាអនុម័តច្បាប់ តែមតិថាជាច្បាប់ដែលមានចរិកនយោបាយ
ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយសម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បានបើកកិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]