ជនជាតិដើមភាគតិច ស្នើឲ្យចាត់វិធានការ ប្រឆាំងបទល្មើសព្រៃឈើ
បណ្តាញសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ នឹងដាក់ញត្តិស្នើសុំឲ្យមាន ការចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងការប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ទៅដល់អាជ្ញាធរមូលដ្ឋាននៅថ្ងៃចន្ទនេះ ដោយពួកគេមើលឃើញថា ច្បាប់ពាក់ព័ន្ធមួយចំនួន នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។

ផ្លាកសញ្ញាចូលទៅខេត្តមណ្ឌលគីរី។ (រូបថត MONOROOM.info/ Soben)
ដីធ្លី - ក្នុងញត្តិទាមទារជាសាធារណៈ របស់សហគមម៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចំនួន៦សហគមន៍ ដែលមានស្នាមមេដៃតំណាងចំនួន២៦នាក់ បានឲ្យសម្តែងការខកចិត្តចំពោះអាជ្ញាធរខេត្ត ខកខានមិនបានយកច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន និងច្បាប់ជលផលមកចាត់វិធានការ [...]



