Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

សម្ភាស កែម ឡី៖ ស្ថាប័ន​រដ្ឋ​​រង​ឥទ្ធិពល​នយោបាយ ធ្វើ​ឲ្យ​ខូច​តម្លៃ​ខ្លួន

នូវរាល់លិខិត ឬសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនមួយចំនួន ដែលបានធ្វើការ​គាំទ្រទៅលើសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៥ ខែមេសាកន្លងមកនេះជាសិទ្ធិរបស់ស្ថាប័ន ឬបុគ្គល ឬក្រុមមនុស្សដែលយល់ថា ជាការប្រសើរដែលត្រូវថ្កោលទោសនោះ។ សម្រាប់ករណីនេះ លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ បានចាត់ទុកថាមិនមានអ្វីជាបញ្ហាទេ។ យ៉ាងនេះក្តី លោកនៅតែរិះគន់ទៅលើសកម្មភាព នៃស្ថាប័នរដ្ឋ​ទាំង​នោះថា អាចរងនូវឥទ្ធិពលនយោបាយ ឬជាវប្បធម៌នយោបាយនៅកម្ពុជា។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - [...]

សម្ព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រតិកម្ម​នឹង​លិខិត​របស់ ជីម៉ាក់

សម្ព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រតិកម្ម​នឹង​លិខិត​របស់ ជីម៉ាក់

សម្ព័ន្ធសហជីពស្មារតីកម្មករខ្មែរ បានប្រតិកម្មតបទៅលិខិត របស់សមាគមរោងចក្រកាត់ដេរ ហៅកាត់ថាជីម៉ាក់ (GMAC) ដែលបានផ្ញើរទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ ដើម្បីស្នើរសុំការអន្តរាគមន៍ការអនុវត្ត​ច្បាប់ លើសហជីពកម្មករមួយនេះ ដោយបានចោទប្រធានសហជីព ថាបានធ្វើកូដកម្មដោយខុសច្បាប់ និងរាំងស្ទះ​ដល់សង្វាក់ផលិកម្មរោងចក្រ។


ក្រុមកម្មកររោងចក្រ នៅតាមផ្លូវវេងស្រេង។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - «ខ្ញុំធ្វើដើម្បីការពាររសិទ្ធិសេរីភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ខ្ញុំមិនបានទៅបំផ្លិច​បំផ្លាញ ឬមួយធ្វើអោយបាត់បង់ផលប្រយោជន៍របស់កម្មករ ណាម្នាក់ទេ ផ្ទុយទៅវិញក្រុមហ៊ុនជាអ្នកជំរុញអោយ​កម្មករ [...]

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

មន្រ្តី​វាំង​ ថា​លិខិត​របស់ សម រង្ស៊ី មិន​ប្រមាថ​ព្រះ​មហាក្សត្រ​ទេ

ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។


រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។

នយោបាយ - «ចំពោះពាក្យពេជន៍ដែលឯកឧត្តមសម រង្ស៊ី ទូលថ្វាយក្នុងលិខិតរបស់គាត់ ខ្ញុំយល់ឃើញថា ដូចជា​មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាម ព្រះមហាក្សត្រ»។ នេះការសង្កត់ធ្ងន់ក្នុង​សេចក្តី​ថ្លែងការណ៍របស់ លោក អ៊ុំ ដារ៉ាវុធ [...]

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបាន​កំណត់ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៥៥៥ នាក់ បន្ទាប់ពីពិនិត្យ [...]

សម្ភាស មុត ចន្ថា៖ ជាតិ​និយម រួម​ជា​មួយ​សង្គ្រោះ​ជាតិ ដើម្បី​«ខ្លាំង»

សម្ភាស មុត ចន្ថា៖ ជាតិ​និយម រួម​ជា​មួយ​សង្គ្រោះ​ជាតិ ដើម្បី​«ខ្លាំង»

គណបក្សជាតិនិយម មិនមែនចុះចូលជាមួយ គណបក្សសង្គ្រោះជាតិទេ តែជាការរួបរួម ការរួមកម្លាំងប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យកម្លាំងនោះកាន់តែខ្លាំង និងមិនបែកខ្ញែកគ្នា។ លោក មុត ចន្ថា អគ្គលេខាធិការគណបក្សជាតិនិយម បាន​បង្ហាញពីគោលជំហរ នៃការរួមរួបនេះថាគណបក្សលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ចង់ធ្វើអ្វីទៅតាម​ឆន្ទៈរបស់​រាស្រ្ត ដែលចង់ឲ្យ​មាន​ការផ្លាស់ប្តូរ។


សមាជិកគណបក្សជាតិនិយម កាលពីពេលធ្វើការរួបរួមជាមួយគណបក្សហ្វុនស៊ីនប៉ិច។ (រូបថតគណបក្ស)

នយោបាយ - ក្នុងពិធីរំលឹកខួប១ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ ខែមេសានេះ នៅស្នាក់ការ​កណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ លោក ប៉ុល ហំម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...