Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ឧត្តម​ស្នងការ​រង ផ្នែក​សិទ្ធិ​មនុស្ស អ.ស.ប នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

ឧត្តម​ស្នងការ​រង ផ្នែក​សិទ្ធិ​មនុស្ស អ.ស.ប នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) គឺជាមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែល​មកបំពេញទស្សនកិច្ច នៅប្រ​ទេស​កម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១០ មក។


លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ (រូបថត អ.ស.ប)

សិទ្ធិមនុស្ស -សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី២៥ [...]

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

«ទាំងចៅក្រមកាត់សេចក្តីលំអៀង យ៉ាងធ្ងន់ធ្ងរ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី បានកាត់នូវការសួរដេញដោលរបស់​មេធាវីជាច្រើន នៅពេលមេធាវីសួដេញដោលទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងអ្នកកាត់ជំនួសតំណាង​អយ្យការទៀត។ នេះជាភាពលំអៀង នៃដំណើរការសវនាការក្នុងពេលព្រឹកនេះ។» នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅ​មុខ​សាលាដំបូងក្រុងភ្នំពេញ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

ប្រព័ន្ធយុត្តិធម៌ - ក្រោមទិដ្ឋភាពនៃការសួរដេញដោល លោក នី ចរិយា លើកឡើងថា ចៅក្រមសវនាការ​សំអាង​លើ​រូបថតតែពីរសន្លឹក និងស្ថិតនៅក្រៅអង្គហេតុ [...]

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខ​បាន​ដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការ​ប្រធាន​វិទ្យុ​សំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។


ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។ (រូបថត សហការី)

សេរីភាព - ទង្វើនៃការបិទផ្លូវដដែលជាដដែល នៃសាលាក្តីកម្ពុជាមួយនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍​នយោបាយ​មួយចំនួន ចាត់ទុកថា (វា)ជារឿងធម្មតាទៅហើយ [...]

ក្រុម​អ្នក​តវ៉ា​ថា ​តុលាការ​​កម្ពុជា​ខ្សោយ

ក្រុម​អ្នក​តវ៉ា​ថា ​តុលាការ​​កម្ពុជា​ខ្សោយ

បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងក្រុមសកម្មជនទាមទារតវ៉ាជាច្រើន បាន​ប្រតិកម្មទៅនឹងការកាត់ទោស របស់សាលាដំបូងរាជធានី ទៅលើជនជាប់ចោទទាំង២៣នាក់ ដោយបានដាក់ការ​ទទួលខុសត្រូវទៅលើ ភាពលំអៀងរបស់តុលាការមួយនេះ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

សិទ្ធិ - សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នេះ បានបើកសវនាការកាត់ទោស ជន​ទាំង២៣នាក់ ទាំងប្រទាំងប្រទើស ជាមួយនឹងការបិទផ្លូវគ្រប់ច្រក ក៏ព្រោះតែមានសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករច្រើនរយនាក់បានព្យាយាម ទៅកាន់មុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​ជនទាំង២៣នាក់នោះ។

លោកស្រី មូរ [...]

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

នៅក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ គេហទំព័ររបស់រដ្ឋាភិបាលចំនួនពីរ បានរងការវាយប្រហារពីក្រុមហេកឃើ អនាមិក (Anonymous) បន្ទាប់ពីក្រុមនេះបានប្រកាសសង្គ្រាមវាយប្រហារសងសឹក ប្រឆាំងរដ្ឋាភិបាលដែលបាន​ចាប់ខ្លួន​យុវនិស្សិត​ពីររូប។ ទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះក្រុមហេកឃើ អនាមិកកម្ពុជា (Anonymous Cambodia)បានចាត់ទុកជន​សង្ស័យ​ទាំងពីរ ថាជាសមាជិក​របស់ពួកគេ ហើយថានឹងធ្វើសកម្មភាពឲ្យបានខ្លាំងជាងមុន ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។


រូបផ្ដិតពីអេក្រង់របស់គេហទំព័រ ដែលត្រូវបានប្ដូរទិន្នន័យដោយក្រុមហេកឃើរអនាមិក។

បច្ចេកវិទ្យា - គេហទំព័ររដ្ឋាភិបាលដំបូងគេ ដែលត្រូវបានក្រុមអនាមិកធ្វើការវាយប្រហារ មានគេហទំព័រ​របស់​



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...