បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខ​បាន​ដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការ​ប្រធាន​វិទ្យុ​សំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខ​បាន​ដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការ​ប្រធាន​វិទ្យុ​សំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។


ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។ (រូបថត សហការី)

សេរីភាព - ទង្វើនៃការបិទផ្លូវដដែលជាដដែល នៃសាលាក្តីកម្ពុជាមួយនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍​នយោបាយ​មួយចំនួន ចាត់ទុកថា (វា)ជារឿងធម្មតាទៅហើយ ពេលណាដែលតុលាការមួយនេះ ចាប់មនុស្ស​មួយ​ចំនួនដែលមហាជនមើលឃើញថា ជាការ «យកអ្នកគ្មានកំហុស ឲ្យមកទទួលទោស(ជំនួស) ក្នុងរឿងនយោបាយ ទៅតាម"អំណាច" នៃការចោទប្រកាន់របស់មន្រ្តីរដ្ឋាភិបាល ឬនៃអ្នកមានមុខមាត់ធំមួយចំនួននោះ»។

តាមសេចក្តីរាយការណ៍នៃអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅ​សាលាដំបូងរាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ករណីព្រឹកនេះសាលាដំបូង បានបើកសវនាការកាត់ទោស«សកម្មជនសិទ្ធិមនុស្ស និងកម្មករ»មួយចំនួន ដែលបានចាប់ខ្លួន ក្នុងអំឡុងពេលធ្វើបាតុកម្មទាមទាដំឡើងប្រាក់ខែ១៦០ដុល្លា។

តាំងពីម៉ោងជាងប្រាំមួយព្រឹកមក ការបិទផ្លូវខាងមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរៀបចំ ជាមួយនឹងការ​ដាក់​កម្លាំង​មានសមត្ថកិច្ចពង្រាយរាប់រយនាក់ ព្រមនឹងរនាំងដែកសំណាញ់ រនាំងដែកតាន់នោះផង។ ការរៀបចំនេះ ដើម្បី​ហាមឃាត់មិនឲ្យប្រជាពលរដ្ឋ អ្នកគាំទ្រ ចូលទៅមុខសាលាក្តី ដែលក្រុមអាជ្ញាធរបានចាត់ទុកថា អាចរំខានទៅ​ដល់​សវនាការនៃរឿងក្តីមួយនេះ។

កម្លាំងចម្រុះមួយភាគធំ ត្រូវបានដាក់ពង្រាយ គ្រប់ច្រកល្ហកតាមផ្លូវជុំវិញ​សាលារាជធានីភ្នំពេញ​នេះ។ តែនៅមាន​កម្លាំងមួយចមនួនធំទៀត ក៏ត្រូវបានត្រៀម រួចជាស្រេចនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក រួមជានួយនឹង​ក្រុម​សន្តិសុខក្នុងឯកសណ្ឋានឈុតខៀវ មួកឃ្លុបខ្មៅជាច្រើននាក់ ដែលត្រូវបានដឹកចូលជាបន្តបន្ទាប់ដូចគ្នាដែរ។

នាព្រឹកម៉ោងជាងប្រាំពីរព្រឹក ជនជាប់ចោទទាំង២១ នាក់ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃសរ មកដល់សាលាដំបូង​រាជធានីភ្នំពេញ។ សវនាការក៏ត្រូវបានចាប់ផ្តើមក្នុងចន្លោះម៉ោងជាងប្រាំបីព្រឹក ដោយធ្វើការបែងចែក​ជាបី​ដំណាក់​កាល។

អ្នកគាំទ្រប្រមាណជាងបីរយនាក់ នៅប៉ែកខាងជើង ចាប់ពីនាងគង្ហីង មកដល់ស្ថានីយ៍ទូរទស្សន៍ខ្សែ​កាប​រាជធានី​ភ្នំពេញ បានស្រែក ទាមទាឲ្យតុលាការដោះលែង និងលើកលែងចោទអ្នកទាំង២៣នាក់ ដោយគ្មាន​លក្ខ័ខណ្ឌ ដោយ សំអាងថា ក្រុមកម្មករ និងសិទ្ធិមនុស្ស ទាំងនោះត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងវាយដំទាត់​ធាក់ ដោយអយុត្តិធម៌។ រីឯត្រង់ម្តុំអាងទឹកវិញ អ្នកគាំទ្រមិនតិចជាងពីររយនាក់ បានស្រែកបន្តបន្ទាប់គ្នា បរិយាយនូវសកម្មភាពនានាមុន ជន ជាប់ចោទទាំងនោះត្រូវបានចាប់ខ្លួន ថានោះគ្រាន់តែការសកម្មភាពផ្នែកសិទ្ធិមនុស្ស ដោយគោរពច្បាប់ ការពារច្បាប់ និងជន ដែលរងគ្រោះតាមរយៈការរំលោភបំពាន ពីមន្រ្តីមានអំណាចមួយចំនួន ពិសេសបីថៅកែរោងចក្រ នាពេល​កន្លងមកប៉ុណ្ណោះ។

ដោយការហាមឃាត់ និងការចង់ដឹងពីដំណើររឿងនៃសវនាការនេះ ម៉ោងប្រាំបួននិង៣០នាទីព្រឹក ប្រជាពលរដ្ឋ​ខាង​បឹងកក់ បាននាំគ្នាសម្រុកចូលពីចំណុចនាងគង្ហីង ទៅដល់ស្ថានីយ៍ទូរទស្សន៍ខ្សែរកាប តែត្រូវបាន​កម្លាំងសមត្ថកិច្ច​ឃាត់ និងរុញច្រានទៅវិញរហូតបានជោគជ័យ ហើយបណ្តាលឲ្យស្ត្រីម្នាក់សន្លប់ និងមួយចំនួនទៀតមានរបួស។

ក្រៅពីប្រជាពលរដ្ឋអ្នកគាំទ្រទាំងនេះ គេសង្កេតឃើញលោក ស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោត មណ្ឌល​បាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ មានវត្តមាននៅជិតសាលាដំបូងរាជធានីភ្នំពេញដែរ តែមិនត្រូវបាន​អនុញាត​ឲ្យចូល រារាំងដោយកងម្លាំងចម្រុះ ពិសេសពីក្រុមក្នុងឈុតជាអ្នកបង្ក្រាបបាតុកម្ម៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី និង ស្រ៊ុន ទិត្យ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...