Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ដំណាក់​កាល​ថ្មី​មួយ​ទៀត ក្នុង​ការ​រុករក​យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន

ដំណាក់​កាល​ថ្មី​មួយ​ទៀត ក្នុង​ការ​រុករក​យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន

ប្រទេសអូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងសប្ដាហ៍ខាងមុខនេះ នូវអ្នកទទួលខុសត្រូវជនជាតិចិន និងជាតិម៉ាឡេស៊ី ដើម្បីកំណត់ពីគោលការណ៍នាពេលអនាគត នៅក្នុងការរុករកយន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 ដែលបាន​បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ នេះជាការផ្លាស់ប្ដូរទៅរកយុទ្ធសាស្ត្រ​ថ្មីទៀត ក្រោយពីបានរុករក​នៅផ្ទៃ​មហាសមុទ្រឥណ្ឌាខាងត្បូង មិនបានទទួលលទ្ធផលនោះមក និងត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃសុក្រ ដោយអ្នកទទួលខុសត្រូវក្នុងសំនុំរឿង ជាតិម៉ាឡេស៊ី។


ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ។ (រូបថត Reuters)

បាត់យន្ដហោះ - កិច្ចប្រជុំនៅទីក្រុងកង់បេរ៉ា (Canberra) មានទិសដៅក្នុងការរៀបចំ«ជំហានថ្មី» [...]

ម៉ាឡេស៊ី​ចេញ​ផ្សាយ​របាយការណ៍​ដំបូង នៃ​គ្រោះ​ថ្នាក់​យន្ដហោះ​បាត់​ខ្លួន

ម៉ាឡេស៊ី​ចេញ​ផ្សាយ​របាយការណ៍​ដំបូង នៃ​គ្រោះ​ថ្នាក់​យន្ដហោះ​បាត់​ខ្លួន

ប្រទេសម៉ាឡេស៊ី បានផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍មុនដំបូងមួយ និងព័ត៌មានមួយចំនួនទៀត របស់​យន្ដហោះបាត់ខ្លួន នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន បន្ទាប់បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង អស់រយៈពេលជិត២សប្ដាហ៍មកហើយ ជាមួយនឹងមនុស្ស២៣៩នាក់ នៅលើនោះ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - របាយការណ៍ដែលមាន៥ទំព័រ ដែលបានដាក់ទៅឲ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (OIAC) ក្នុងពេលមុននេះ ត្រូវបានផ្ញើរតាមទូរសារអេឡិចត្រូនិក ទៅឲ្យស្ថាប័នសារព័ត៏មាន នៅថ្ងៃសុក្រទី២ ខែឧសភានេះ។ នៅក្នុងរបាយការណ៍នោះ មិនមានការដាក់បង្ហាញពីអ្វីដែលបានកើតឡើងនៅថ្ងៃទី៨ ខែមីនា [...]

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។


អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)

តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បាន​ទទួល​មរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោក​យាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រី​បានចូលសម្រាកព្យាបាល [...]

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

បន្ទាប់ពីចុះជួបអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាលមក លោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានបន្តដំណើរទៅពិនិត្យមើល​ព្រំដែនកម្ពុជាជាប់​ព្រំដែន​វៀតណាម លើទឹកដីខេត្តកណ្តាល តែដំណើរចុះទៅត្រួតពិនិត្យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលឈរជើង នៅតំបន់នោះ ហាមឃាត់មិនឲ្យចូលត្រួតពិនិត្យ ក្រោមហេតុផលថាគ្មានគោលការណ៍ ពីថ្នាក់លើ។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

សិទ្ធិ - «មានន័យថា មានលាក់លៀមអ្វីមិនល្អនៅក្នុងហើយ បានជាមិនឲ្យពួកយើងចូលទៅមើល។ ប្រសិនបើនៅ​ក្នុងហ្នឹងគ្មានអ្វីអាក្រក់ គឺអត់ខ្លាចឲ្យយើងទៅឃើញទេ។ [...]

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។


លោកស្រី ហ្វ្លាវា ផាន់សៀរី និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ក្នុង​ទីស្ដីការក្រសួង។ (រូបថត Siv Channa)

សិទ្ធិ - «អ្វីដែលខ្ញុំបានដឹងច្បាស់ ពីមន្រ្តីអង្គការសហប្រជាជាតិ គឺថាគាត់នឹងចូលជួបលោកវន់ ពៅ នៅពន្ធនាគារ​ព្រៃសរនៅព្រឹកនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី បា្រក់ សុវណ្ណារី ជាភរិយាលោកវន់ ពៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...