ម៉ាឡេស៊ី​ចេញ​ផ្សាយ​របាយការណ៍​ដំបូង នៃ​គ្រោះ​ថ្នាក់​យន្ដហោះ​បាត់​ខ្លួន

ប្រទេសម៉ាឡេស៊ី បានផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍មុនដំបូងមួយ និងព័ត៌មានមួយចំនួនទៀត របស់​យន្ដហោះបាត់ខ្លួន នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន បន្ទាប់បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង អស់រយៈពេលជិត២សប្ដាហ៍មកហើយ ជាមួយនឹងមនុស្ស២៣៩នាក់ នៅលើនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសម៉ាឡេស៊ី បានផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍មុនដំបូងមួយ និងព័ត៌មានមួយចំនួនទៀត របស់​យន្ដហោះបាត់ខ្លួន នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន បន្ទាប់បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង អស់រយៈពេលជិត២សប្ដាហ៍មកហើយ ជាមួយនឹងមនុស្ស២៣៩នាក់ នៅលើនោះ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - របាយការណ៍ដែលមាន៥ទំព័រ ដែលបានដាក់ទៅឲ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (OIAC) ក្នុងពេលមុននេះ ត្រូវបានផ្ញើរតាមទូរសារអេឡិចត្រូនិក ទៅឲ្យស្ថាប័នសារព័ត៏មាន នៅថ្ងៃសុក្រទី២ ខែឧសភានេះ។ នៅក្នុងរបាយការណ៍នោះ មិនមានការដាក់បង្ហាញពីអ្វីដែលបានកើតឡើងនៅថ្ងៃទី៨ ខែមីនា នៅពេលដែល​យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ បានបាត់ខ្លួនពីកញ្ចក់រ៉ាដា ប៉ុន្តែរបាយការណ៍គ្រាន់​តែបាននិយាយ​រំលឹកឡើងវិញ ដោយត្រួសៗពីសេចក្ដីប្រកាសព័ត៌មាន ដែលបានធ្វើក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍ចុងក្រោយនេះ​ប៉ុណ្ណោះ។

របាយការណ៍ដ៏ខ្លីនេះ បានភ្ជាប់មកជាមួយនូវសម្លេងឆ្លើយឆ្លងរបស់អ្នកបើកបរយន្ដហោះ និងអ្នកត្រួតពិនិត្យដែន​អាកាសម៉ាឡេស៊ី បូករួមនឹងឯកសារមួយចំនួនទៀត ដែលសុទ្ធសឹងជាឯកសាររបស់ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ។ ប៉ុន្តែឯកសារទាំងអស់ មិនមានឯកសារណាមួយ មានប្រភពចេញពីការស៊ើបអង្កេត របស់កង​កម្លាំងនគរបាលម៉ាឡេស៊ីនោះឡើយ។ ឯកសារនគរបាល ដែលបានរកឃើញពីចំណុចសង្ស័យមួយចំនួន​ទាក់ទង​នឹងអំពើភេវរកម្ម។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាចាក (Najib Razak) នឹងរបាយការណ៍​នោះ  បានលើកឡើងថា ព័ត៌មានដែលផ្សាយជាមួយនឹងរបាយការណ៍នេះ នឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេត និងយុទ្ធនាការរុករកយន្ដហោះនោះទេ តែថាវាជាតម្លាភាពមួយដែលវាគួរតែផ្សព្វផ្សាយជាសាធារណៈ។

ប្រទេសម៉ាឡេស៊ី នឹងបន្តការស៊ើបអង្កេតលើករណីរបស់យន្ដហោះបាត់ខ្លួននេះ ជាបន្តទៅទៀត ហើយបានបញ្ជាក់​ថា បានតែងតាំងអតីតអ្នកទទួលខុសត្រូវ របស់អាកាសចរណ៍ស៊ីវិលរបស់ខ្លួនម្នាក់ ដើម្បីមកដឹកនាំគណកម្មការមួយ ដែលមានការចូលរួមពីមន្ត្រីជំនាញបរទេសជាច្រើននាក់៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០២ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...