កម្រងវីដេអូរំជួលចិត្ត៖ សត្វដំរីសង្គ្រោះកូនតូចរបស់វា (vdo)
ការជួយសង្គ្រោះកូនរបស់សត្វដំរី តែងត្រូវបានធ្វើឡើងយ៉ាងពិសេស ទៅតាមធម្មជាតិរបស់វា និងគួរឲ្យរំជួលចិត្ត រហូតដល់ក្រុម អ្នកទេសចរណ៍ ឬអ្នកថតភាពយន្ដឯកសារជាច្រើន ទ្រាំមិនបាននឹងមិនផ្តិតយករូបភាពទាំងនោះ មកផ្សព្វផ្សាយបន្ត។ នៅក្នុងវីដេអូខាងក្រោម លោកអ្នកនឹងឃើញពីមេត្តាធម៌របស់ម្ដាយ មកលើកូន បើសូម្បីតែជាសត្វដំរី។ ប៉ុន្តែការជួយសង្គ្រោះខ្លះ មិនត្រឹមតែម្ដាយប៉ុណ្ណោះទេ ត្រូវបានដំរីផ្សេងទៀតមកជួយទៀតផង។

ដំរីរួមគ្នាជួយសង្គ្រោះកូនដំរី ពីចរន្ដទឹក។ (រូបថតផ្តិតពីវីដេអូ)
នាទីសត្វ - វីដេអូទីមួយ ដែលលោកអ្នកនឹងទស្សនាខាងក្រោមនេះ ថតដោយអ្នកទេសចរណ៍មួយរូប នៅប្រទេសកេនយ៉ា ភាគកណ្ដាលនៃទ្វីបអាហ្វ្រិក នៅក្រោយពេលដែលមានភ្លៀងធ្លាក់យ៉ាងជោគជាំមួយ។ ទឹកស្ទឹង អ៊ីវ៉ាសូ នៀរ៉ូ [...]



