Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

បុរសជាឪពុក ដែលបានអះអាងថាខ្លួនភ្លេចទារករបស់ខ្លួនអាយុ២២ខែ នៅក្នុងរថយន្ដរហូតស្លាប់នោះ ទំនងជាបាន​ធ្វើរុករកចង់ដឹង តាមបណ្ដាញអាំងធើណែត ពីរបៀបរស់នៅក្នុងពន្ធនាគារ។ បុរស ថែមទាំងបានទស្សនារូបភាព​វីដេអូជាច្រើន បង្ហាញពីសត្វដែលស្លាប់ ដោយសារទុកនៅក្នុងរថយន្ដ ចតចោលកណ្ដាលថ្ងៃ នោះផងទៀត មុននឹង​ថ្ងៃកើតហេតុបានមកដល់។ តើឪពុករូបនេះ មានផែនការសម្លាប់ទារកខ្លួនឬ?


ឪពុក ដែលជាប់សង្ស័យ និងកូនប្រុសដ៏កំសត់ នៅមុនពេលស្លាប់។ (រូបភាពនគរបាល)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។

ហួសប្រមាណ - មិនដឺងថា [...]

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាល​ពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នក​ស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។


ពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧ - គណបក្សសង្គ្រោះជាតិ បានប្រារព្ធទិវារំលឹកព្រឹត្តិការណ៍វាយប្រហារ រវាងកងកម្លាំងគាំទ្រ​អតីត​នាយករដ្ឋមន្ត្រីទី១ និង អតីតនាយករដ្ឋមន្ត្រីទី២ [...]

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ទីបំផុតទៅករណីនៃការបាត់យានយន្ត នៅផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលទទួលការរិះគន់យ៉ាងសម្បើម ពីអ្នកប្រើប្រាប់ហ្វេសប៊ុកបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រម សម្របសម្រួលបញ្ជប់បញ្ហានេះ បើទោះបី​ជាម្ចាស់យានទទួលបានសំណង តែ៦០%ក៏ដោយ។


រូបភាព របស់ម្ចាស់យានយន្ដដាក់បង្ហោះ និឹងត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សព្វផ្សាយបន្ត។

សន្តិសុខ - ករណីនៃការបាត់ម៉ូតូរបស់យុវជនម្នាក់ ដែលជាម្ចាស់របស់យានយន្ត ម៉ាកគ្លីក (Click) ផ្លាកលេខ 1KA 5321 ភព ដែលបានបាត់នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដោះស្រាយ​រួចរាល់​ហើយ ក្រោយពីមានការអន្តរគមន៍ និងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក [...]

គុក​ទួលស្លែង ជា​កន្លែង​ព្រឺ​សម្បុរ មាន​ខ្មោច​លង​ខ្លាំង​ជាង​គេ​ក្នុង​លោក

គុក​ទួលស្លែង ជា​កន្លែង​ព្រឺ​សម្បុរ មាន​ខ្មោច​លង​ខ្លាំង​ជាង​គេ​ក្នុង​លោក

ក្រៅពីកន្លែងនានា ដែលមនុស្សជាច្រើនជុំវិញពិភពលោក អះអាងថា ពេលដែលពួកគេចូលទៅ គឺមានអារម្មណ៍​ព្រឺព្រួចនោះ គេបានសង្កេតឃើញក្នុងចំណោមទីកន្លែងទាំងនោះ មានសារៈមន្ទីរ«ប្រល័យពូជសាសន៍»ទួលស្លែង ឬអតីតមន្ទីរ«ស២១» របស់ប្រទេសកម្ពុជា បានជាប់ឈ្មោះ ជាកន្លែងដែលគួរឱ្យខ្លាចផងដែរ។


គ្រែសម្រាប់ដាក់អ្នកទោស នៅមន្ទីរ«ស២១ ទួលស្លែង»។ (រូបថត ឯកសារ)

ប្លែកៗ - កន្លែងទាំង១០ មានដូចជា Riddle house ក្នុងរដ្ឋ Florida, ផ្លូវដ៏គួរអោយព្រឺក្បាល ក្នុងទីក្រុង Hell Town ក្នុងរដ្ឋ Ohio, ផ្លូវ Shades of Death ក្នុងរដ្ឋ New Jersey, កន្លែងបញ្ចុះសព Stull Cemetery នៃរដ្ឋ Kansas នៃ​សហរដ្ឋអាមេរិក, ក្រុងរហោដ្ឋាន Humberstone និង Lanoria ក្នុងប្រទេសឈីលី, វិមាន Leap [...]

ម៉ូដ​សក់​ថ្មី​សាមញ្ញ តែ​ស្អាត និង​ងាយ​ស្រួល​ធ្វើ (vdo)

ម៉ូដ​សក់​ថ្មី​សាមញ្ញ តែ​ស្អាត និង​ងាយ​ស្រួល​ធ្វើ (vdo)

ថ្ងៃនេះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងនាំអ្នកនូវការរបៀបធ្វើម៉ូដសក់មួយ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមើល​ទៅ​ស្អាត គួរឱ្យចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុងការធ្វើវា។


ម៉ូដ សក់ក្រង់បែបថ្មី រហ័សនិងសាមញ្ញ តែស្អាត។ (រូបថតផ្ដិតពីវីដេអូ)

ការតុបតែង - សម្រាប់សុភាពនារីដែល ស្រលាញ់ចូលចិត្តការតុបតែងម៉ូដសក់សាមញ្ញៗ និងការក្រងសក់ ឥលូវ​នេះ​មកសាកល្បងតុបតែងជាមួយនិងម៉ូដសក់ថ្មី ដែលមានលក្ខណៈងាយៗ សាមញ្ញស្អាត មិនចាញ់ការក្រងសក់​ប៉ុន្មាន​ឡើយ។

ម៉ូដសក់ថ្មីនេះ គឺស្រដៀងគ្នាទៅម៉ូដសក់ក្រងដែរ ប៉ុនតែបើមើលទៅវាមានលក្ខណៈងាយស្រួលធ្វើជាង និងលឿន​ជាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...