គុក​ទួលស្លែង ជា​កន្លែង​ព្រឺ​សម្បុរ មាន​ខ្មោច​លង​ខ្លាំង​ជាង​គេ​ក្នុង​លោក

ក្រៅពីកន្លែងនានា ដែលមនុស្សជាច្រើនជុំវិញពិភពលោក អះអាងថា ពេលដែលពួកគេចូលទៅ គឺមានអារម្មណ៍​ព្រឺព្រួចនោះ គេបានសង្កេតឃើញក្នុងចំណោមទីកន្លែងទាំងនោះ មានសារៈមន្ទីរ«ប្រល័យពូជសាសន៍»ទួលស្លែង ឬអតីតមន្ទីរ«ស២១» របស់ប្រទេសកម្ពុជា បានជាប់ឈ្មោះ ជាកន្លែងដែលគួរឱ្យខ្លាចផងដែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រៅពីកន្លែងនានា ដែលមនុស្សជាច្រើនជុំវិញពិភពលោក អះអាងថា ពេលដែលពួកគេចូលទៅ គឺមានអារម្មណ៍​ព្រឺព្រួចនោះ គេបានសង្កេតឃើញក្នុងចំណោមទីកន្លែងទាំងនោះ មានសារៈមន្ទីរ«ប្រល័យពូជសាសន៍»ទួលស្លែង ឬអតីតមន្ទីរ«ស២១» របស់ប្រទេសកម្ពុជា បានជាប់ឈ្មោះ ជាកន្លែងដែលគួរឱ្យខ្លាចផងដែរ។


គ្រែសម្រាប់ដាក់អ្នកទោស នៅមន្ទីរ«ស២១ ទួលស្លែង»។ (រូបថត ឯកសារ)

ប្លែកៗ - កន្លែងទាំង១០ មានដូចជា Riddle house ក្នុងរដ្ឋ Florida, ផ្លូវដ៏គួរអោយព្រឺក្បាល ក្នុងទីក្រុង Hell Town ក្នុងរដ្ឋ Ohio, ផ្លូវ Shades of Death ក្នុងរដ្ឋ New Jersey, កន្លែងបញ្ចុះសព Stull Cemetery នៃរដ្ឋ Kansas នៃ​សហរដ្ឋអាមេរិក, ក្រុងរហោដ្ឋាន Humberstone និង Lanoria ក្នុងប្រទេសឈីលី, វិមាន Leap នៃប្រទេស​អៀរឡង់, ផ្នូរ​បូរាណក្រោមដី នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង, ... រួមទាំងសារៈមន្ទីរទួលស្លែង របស់ប្រទេសកម្ពុជាផង ត្រូវ​បាន​គេហទំព័រ Listverse (ជំនាញខាងទីកន្លែងពិសេសៗក្នុងលោក) ប្រសិទ្ធនាមថា ជាកន្លែងគួរអោយព្រឺសម្បុរ និង​មាន​ខ្មោច​លងខ្លាំងជាងគេទាំង១០ ក្នុងពិភពលោក។

សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឬអតីតមន្ទីរស-២១ ជាគុកធំបំផុត និងធ្វើទារុណកម្មសាហាវជាងគេ ក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហម។ មនុស្សមិនតិចជាង ១៧ពាន់នាក់នោះទេ ដែលបានបាត់បង​ជីវិត​នៅទីនោះ ដោយសារតែការបង្អត់អាហារ ការប្រើឱ្យធ្វើការងារផ្សេង ទ្រាំទ្រមិនបាននឹងការធ្វើទារុណកម្ម និង​ទីបំផុត​ត្រូវយកទៅសម្លាប់ចោល ពីសំណាក់កម្មាភិបាលខ្មែរក្រហម ដែលត្រូវបានបំពាក់បំប៉ងយ៉ាងសម្រិតសម្រាំង ដើម្បី​ក្លាយជាម៉ាស៊ីនសម្លាប់មនុស្ស។ សូម្បីតែកម្មាភិបាលខ្មែរក្រហមធំៗមួយចំនួន ក៏ត្រូវបាត់បង់ជីវិតនៅក្នុងមន្ទីរកែប្រែ ដែលមិនដែលទុកសំណាង ឲ្យអ្នកជាប់ទោសណាម្នាក់បានរួចខ្លួននោះដែរ។

អ្នកដែលបានទៅនោះ ក្រៅពីឃើញរូបថតជាច្រើនសន្លឹករបស់ជនរងគ្រោះ និងរូបភាពនានាពីការធ្វើទារុណកម្ម រួមផ្សំនិងទិដ្ឋភាពនៅទីនោះ ដែលមានឧបករណ៍ធ្វើទារុណកម្ម គ្រែ និងបន្ទប់សម្រាប់ដាក់អ្នកទោស បានធ្វើឱ្យ​អ្នក​ដែលចូលទៅកាន់ទីនោះ មានអារម្មណ៍ព្រឺសម្បុរ គ្រប់ៗគ្នា។ ទាំងនេះហើយ ដែលមនុស្សជាច្រើនចាត់ទុកថា វាជា​កន្លែងមួយ ដ៏គួរអោយភ័យខ្លាចយ៉ាងខ្លាំងបំផុត ហើយទោះបីជាគេប្រាប់ថា មិនមានខ្លោចលងក៏ដោយ ក៏អ្នកដែល​ធ្លាប់បានចូលទៅកាន់ទីនោះ មិនជឿដែរ។

និស្សិតស្រីម្នាក់ កញ្ញា ពិសី ដែលបានទៅទស្សនា សារមន្ទីរប្រល័យពូជសាសន៍ ពូជសាសន៍មួយនេះ បានប្រាប់​យ៉ាងដូច្នេះថា នៅពេលដែលបានចូលទៅកាន់ទីនោះ នាងមានអារម្មណ៍រន្ធត់យ៉ាងខ្លាំង ជាមួយនឹងរូបភាព​ជាច្រើន​នៃការធ្វើទារុណកម្ម របស់មន្ត្រីខ្មែក្រហម។ ជាមួយនឹងការភ័យរន្ធត់ និងការសោកស្តាយនូវ​សោកនាដកម្ម​មួយនេះ កញ្ញាបានឱ្យដឹងទៀតថា នាងក៏មានអារម្មណ៍ភ័យខ្លាចព្រឺសម្បុដែរ។ ពិសី ដែលមានរាងស្តើងរូបនេះ បាននិយាយ​ថា៖ «ខ្ញុំធ្លាប់លឺគេថា នៅពេលយប់ មានលឺសម្លេងអូសច្រវ៉ាក់ និងសម្លេងថ្នូ ខ្ញុំគិតថាវាពិតជាមានមែន បើទោះបីជា​ខ្ញុំមិនធ្លាប់ជួបក៏ដោយ»។

សូមបញ្ជាក់ថា ទីកន្លែងទាំង១០ ដ៏គួរឲ្យខ្លាចជាងគេក្នុងពិភពលោកនោះ ត្រូវបានគេហទំព័រ Listverse  យក​មក​វិភាគ និងចាត់ចំណាត់ថ្នាក់ទៅតាមប្រវត្តិ ឬសាច់រឿងដែលទាក់ទង ទៅនឹងទីកន្លែងទាំងនោះ។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូន ពីទីកន្លែងទាំង១០នោះឡើងវិញ ក្នុងអត្ថបទលើកក្រោយ៕

សម្រាប់ប្រិយមិត្តវិញ តើជឿថាសារមន្ទីប្រល័យពូជសាសន៍នេះ ពិតជាមានខ្មោចមែនឬយ៉ាងណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...