មជ្ឈមណ្ឌលពាណិជ្ជកម្ម«រហស្ថាន» នៅរដ្ឋអូហៃយ៉ូ
- ដោយ: ឈូករ័ត្ន ដោយ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៩ មេសា ២០១៤
- កែប្រែចុងក្រោយ: April 30, 2014
- ប្រធានបទ: ទីក្រុងខ្មោច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីក្រុងខ្មោច - មជ្ឈមណ្ឌលពាណិជ្ជកម្ម រូលីង អេក្រេស មួយនេះ មិនមែនជាមជ្ឈមណ្ឌលទីមួយ ដែលគេបោះបង់ចោលទេ នៅសហរដ្ឋអាមេរិក។ ហើយគេក៏មិនចាំបាច់ទៅណាឆ្ងាយ ពីរដ្ឋអូហៃយ៉ូនេះដែរ ប៉ុន្តែនៅមានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ដែលត្រូវបានបោះបង់ចោល នៅជុំវិញតំបន់នោះ។ ការបិទទ្វាយ៉ាងអាណោចអាធម របស់មជ្ឈមណ្ឌលទាំងនោះ ដែលបង្ហាញពីសុខភាពសេដ្ឋកិច្ច នៅតាមតំបន់ទាំងនេះ ថាមិនសូវជាមានភាពរឹងប៉ឹង ខ្លាំងក្លាប៉ុន្មាននោះឡើយ។
មជ្ឈមណ្ឌល បានបើកសម្ភោធដំបូងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៥ មានហាងលក់ប្រមាណជា១៤០ហាង សង់ជា២ជាន់។ វាត្រូវបានសាងសង់នៅលើផ្ទៃដី ប្រមាណជា៤សែនម៉ែត្រការ៉េ ក្នុងនោះមានចំណតរថយន្ដ ដែលអាចចតបានរហូួតដល់ទៅ ៧៥០០រថយន្ដ។ បន្ទាប់ពីបើកទ្វាបាន៣៣ឆ្នាំ មជ្ឈមណ្ឌលបានបិទទ្វា នៅថ្ងៃទី៣១តុលា ឆ្នាំ២០០៨ រហូតមកទល់នឹងថ្ងៃនេះ ដោយបន្សល់ទុកនូវអ្វីៗទាំងអស់ ឲ្យរស់នៅជាមួយតែនឹងធូលី និងខ្យល់។
ជាងថតរូបអាជីព លោក សេព ឡវលេស បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «ខ្ញុំចង់ឲ្យបណ្ដាជនអាមេរិកាំងទាំងអស់ មើលពីអ្វីដែលបានកើតឡើង នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ពួកគេ។ (...) ខ្ញុំមិនគិតថា បញ្ហារបស់ប្រទេសយើង នឹងត្រូវដោះស្រាយចេញ នៅពេលដែលយើងមិនយកបញ្ហាទាំងនេះ មកមើលចំពីមុខនោះទេ។»
សូមទស្សនារូបថតទាំងនេះដូចទៅ៖
រូបភាពបន្ថែម មាននៅទំព័របន្ទាប់។