ស្ថានទូតវៀតណាមនៅតែបដិសេធមិនទទួល ញត្តិជាលើក«ទីបី»
ស្របពេលដែលគណបក្សនយោបាយ បន្តជំនួបកំពូល ដោះស្រាយភាពជាប់គាំង នយោបាយនៅកម្ពុជា ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋមួយចំនួនធំ នៅតែបន្តជំហររបស់ខ្លួន ក្នុងការទាមទារឲ្យអ្នកនាំពាក្យ ប្រចាំស្ថានទូតវៀតណាម កែតម្រូវខ្លឹមសារសំដីរបស់ខ្លួន។

ក្រុមមេដឹកនាំការតវ៉ា នៅមុខស្ថានទូតវៀតណាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ទឹកដី - នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ ប្រជាពលរដ្ឋ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាមជាថ្មី ក្រោយពេល«បរាជ័យ»ក្នុងការដាក់ញត្តិជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលម៉ិញនេះ។ និងក្រោយពីបដិសេធ [...]



