Posts in ‘អត្ថបទមានវីដេអូ’ Category

សម រង្ស៊ី៖ ហ៊ុន សែន រក្សា​​អំណាច​​របស់យួន«ទាំង​បី»

សម រង្ស៊ី៖ ហ៊ុន សែន រក្សា​​អំណាច​​របស់យួន«ទាំង​បី»

បើលោក ហ៊ុន សែន ធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ឬអស់អំណាចពីប្រទេសកម្ពុជា នោះយួនក៏នឹង​ត្រូវ​បាត់​បង់ នូវអំណាចនយោបាយទាំងបីនេះដែរ។ នេះបើគេស្ដាប់ការពន្យល់រៀបរាប់ របស់លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ដែលបានថ្លែង​ទៅកាន់ក្រុមអ្នកគាំទ្រ នៅ​ក្នុង​ក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ាសីយ៍ (Marseille) ភាគខាង​ត្បូង​ប្រទេស​បារាំង ក្នុងរសៀលថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកប្រតិកម្មតប​ភ្លាមៗ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ឬពីសំណាក់​គណបក្ស​ប្រជាជន​កម្ពុជា បានទេ ដោយសារពេលវេលា នៃការរៀបចំអត្ថបទនេះ ធ្វើឡើងនៅពេលយប់​ (ល្ងាចនៅបារាំង យប់​ជ្រៅ​នៅ​កម្ពុជា)។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង ចេញពីការចាប់ចង របស់អាជ្ញាធរក្នុងប្រទេសកម្ពុជា បានអះអាងថា អំណាចនយោបាយទាំងបី របស់យួននេះ តម្រូវឲ្យយួនចាំបាច់ ត្រូវគ្រប់គ្រងប្រទេសកម្ពុជា ហើយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន [...]

សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

តាមមើលទៅ លោក សម រង្ស៊ី ទំនងជាឈប់ចាក់ក្រឡេក ឲ្យគ្រាន់តែឲ្យរសើប ​ដូចលើកមុនហើយ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​យក​ភស្ដុតាង​ជា​វីដេអូ​ ក្នុងប្រវត្តិសាស្ត្រមួយទៀត មក​បញ្ជាក់ថា លោក ហេង សំរិន ធ្លាប់​បាន​ជេរប្រមាថ អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ និងបានប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានតុលាការប្រជាជន ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កាត់ទោសប្រហារជិវិត ដោយ​កំបាំងមុខ។ វីដេអូនេះ ទើបនឹងត្រូវបានយកមកបង្ហោះ លើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃសុក្រ ទី៥ ខែ​សីហា មុននេះបន្តិច។

អមនឹងវីដេអូនោះ លោក សម រង្ស៊ី បានសរសេរជាភាសាខ្មែរ មានសេចក្ដីថា៖ «ក្នុងសុន្ទរកថារបស់គាត់ (លោក ហេង សំរិន) មួយនេះ ក្នុងឆ្នាំ ១៩៧៩ សមមិត្ត ហេង សំរិន បានជេរប្រមាថសម្តេចព្រះ នរោត្តម សីហនុ ហើយ​បាន​ប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានគេកាត់ទោសប្រហារជិវិត (ដោយ) កំបាំងមុខ។»។

[...]
អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

«នេះហើយស្រុករំដួល» ពាក្យដ៏ពេញ​និយម​មួយ​ឃ្លា​នេះ ត្រូវបានសង្ខេបចេញ ពីការផ្ដល់ជាមតិយោបល់ ប្រមាណ​ជាង២០០០មតិយោបល់ ទៅលើរូបថតមួយសន្លឹក (រូបខាងក្រោម) ដែលបង្ហាញពីការទម្រេតខ្លួន របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​មួយរូប ហើយយកទូរស័ព្ទមកចុចលេង នៅពីមុខពលរដ្ឋជាច្រើននាក់ ដែលកំពុង​ឈរ​តម្រង់​ជួរគ្នា រង់ចាំវេនខ្លួន ដើម្បីចូលមកធ្វើលិខិតឆ្លងដែន។​​​ រូបភាពនេះ ទើបនឹងយកមកបង្ហោះ នៅ​១៥ម៉ោង​មុន​នេះប៉ុណ្ណោះ តែមានអ្នកចែករំលែក ដល់ទៅជាង ២៧ ០០០ដងហើយ។

ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ

សហគ្រាសចិន «Transit Explore Bus» បានប្រកាសកាលពីខែឧសភា ថាខ្លួនកំពុងធ្វើការ នៅលើ​គម្រោង​រថយន្ដ​ក្រុងមួយ ដែលនឹងជំនះឲ្យបាន នូវការស្ទះចរាចរណ៍។ នៅថ្ងៃអង្គារកន្លងមកនេះ រថយន្ដក្រុងនោះ បាន​ចេញជារូបរាងពិតប្រាកដហើយ និងត្រូវបានសហគ្រាស យកមកដាក់ឲ្យរត់ ជាការសាកល្បង នៅពី​លើ​ថ្នល់​ធំ នៃទីក្រុង «Qinhuangdao» របស់ខេត្ត «Hebei» ភាគខាងកើតនៃប្រទេសចិន។ រថយន្ដក្រុងនោះ មាន​ឈ្មោះ «TEB» ដែល​បាន​មក​ពី​អក្សរកាត់ នៃពាក្យ «Transport Elevated Bus»។

ប្រសិនជាអ្នកជិះរថយន្ដផ្ទាល់ខ្លួន នោះអ្នកមិនដឹងថា ត្រូវនឹងធ្វើយ៉ាងដូចម្ដេចឡើយ នៅពេលដែល​មាន​ការ​កក​ស្ទះចរាចរណ៍។ អ្នកច្បាស់ជាក្ដៅក្រហាយណាស់ ព្រោះអ្នកទៅមុខមិរួច ទៅក្រោយក៏មិនបាន។ ប៉ុន្តែ​ឡាន​ក្រុង «TEB» ដែលមានកំពស់ទាំងអស់ ៥ម៉ែត្រនេះ នឹងរត់កន្លងពីលើការកកស្ទះ យ៉ាងរំភើយជាទីបំផុត។ ជា​មួយ​ទំហំដ៏ធំទូលាយ ទាំងទទឹង ទាំងបណ្ដោយនោះ រថយន្ដក្រុង «TEB» ក្នុងជំហានដំបូងនេះ [...]

យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

យន្ដហោះ​ប៊ូអីង​នៃ​ក្រុមហ៊ុន «Emirates» បាន​បោក​ខ្លួន​ផ្ទុះ ពេល​ចុះ​ចត

យន្ដហោះប្រភេទប៊ូអីង «Boeing 777» របស់ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ដែលហោះចេញពី​ប្រទេស​ឥណ្ឌា បានទទួលរងគ្រោះថ្នាក់មួយ នៅពេលធ្វើការចុះចត នៅនឹងព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុង ឌុយបៃ ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធនេះ។ នេះបើតាមការប្រកាស របស់ការិយាល័យព័ត៌មាន របស់​រដ្ឋាភិបាល​របស់​ប្រទេស​នេះ ភ្លាមៗនៅក្រោយឧប្បត្តិហេតុ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៤៥នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៩ និង៤៥នាទី ម៉ោង​នៅបារាំង ឬម៉ោង ១៤ និង៤៥នាទី ម៉ោងនៅកម្ពុជា)។ អ្នកដំណើរនៅក្នុងយន្ដហោះទាំងអស់ ត្រូវបាន​ជម្លៀស​ខ្លួន​​ចេញ​​ពី​យន្ដហោះ ទាំងព្រលឹងចុងសក់ តែមិនមាន​របាយការណ៍​ណាមួយ រាយការណ៍​ពីជនរងរបួស​នោះ​ឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ក៏បានអះអាងពីគ្រោះថ្នាក់នេះ តាមរយៈទំព័រទ្វីសធើររបស់ខ្លួនដែរ តែ​នៅ​មិន​ទាន់ឲ្យដឹង ពីមូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់នេះ​នៅឡើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...