Posts in ‘អត្ថបទមានវីដេអូ’ Category

ទារក​អាយុ​១០​ខែ ត្រូវ​បង្ខំ​ឲ្យ​ស្រោច​ទឹក​កក​ពី​លើ ដើម្បី​ចូលរួម Ice Bucket Challenge

តើយុទ្ធនាការ «Ice Bucket Challenge» កំពុងធ្វើដំណើរទៅហួសព្រំដែនរបស់វាឬ? នៅក្នុងប្រទេសកម្ពុជា មនុស្សមួយចំនួនបានគិតថា និមិត្តរូបនៃការចាក់ទឹកនេះ អាចជាការខ្ជះខ្ជាយមួយ។ ហើយមនុស្សមួយចំនួន​ទៀត ដែលមិនសូវជា«បរទេសនិយម» ក៏បានច្រានចោលនូវយុទ្ធនាការ ដែលកំពុងបង្អើលពិភពលោក ឲ្យ​ធ្វើ​តាមគ្នាតៗនោះដែរ។

ដោយឡែក លោក រ៉ឺជី ស្តេវ៉ា (Reggie Stewart) ជនជាតិអាមេរិកាំងមកពីរដ្ឋតិចសាស បានបង្ហោះតាំងពី​ប៉ុន្មានថ្ងៃហើយ នូវវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញឲ្យឃើញថា លោកបាន​ចាក់ទឹកកកយ៉ាងត្រជាក់ ពីក្នុងធុងដ៏ធំមួយ ស្រោចទៅលើចៅស្រីរបស់លោក ដែលទើបនឹងមានអាយុ​១០​ខែ​​ប៉ុណ្ណោះ។ បើទោះជាលោកបានអះអាងថា លោកបានធ្វើនៅក្នុងរង្វង់ នៃយុទ្ធនាការ «Ice Bucket Challenge» នេះក៏ដោយ តែទង្វើរបស់លោក បានបង្កឲ្យផ្ទុះជាសង្គ្រាមសម្ដីឡើង ពីសំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

លោក រ៉ឺជី ស្តេវ៉ា អាចជាសកម្មជនមិនចេះរាថយមួយ [...]

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពីនេះពីនោះ - ប៉ុន្តែបើពាក់អាវនេះ ចេញដើរតាមថ្នល់ អ្នកត្រូវមានអ្នកការពារឲ្យច្រើន តាមហែហម មិនសូវ​ខុស​គ្នា​ប៉ុន្មាន ពីមហាសេដ្ឋីជាតិឥណ្ឌាម្នាក់នេះ នៅក្នុងវីដេអូនោះទេ។ លោក ប៉ានកាជ ប៉ារ៉ាខ (Pankaj Parakh) អ្នកមាន​ទ្រព្យសម្បត្តិដ៏ហូរហៀរ ក្នុងក្រុងប៊ុមបៃ ពីវិស័យកាត់ដេរក្នុងប្រទេសឥណ្ឌា បានថ្លែង​ឡើង​ដូច​វា​ហីថា៖ «ខ្ញុំចង់ពាក់​នៅនឹងខ្លួន នូវអ្វីមួយដែលពិសេស ដើម្បីអរគុណព្រះជាម្ចាស់ ដែលផ្ដល់ភាព​ជោគជ័យ​ឲ្យខ្ញុំ»។

មិនខុសពីការលើកឡើងខាងលើនេះទេ ព្រោះព្រះអាទិទេពក្នុងសាសនា ហិណ្ឌូ ពិតជាអត់ទ្រាំ​មិន​សរសើរ​មិន​បាន នៅពេលបានទតអាវ«មាស» ដែលមានតម្លៃមិនតិចជាង ២សែនដុល្លារនេះ។ មហាសេដ្ឋីបានថ្លែង​ទៀត​ថា «ខ្ញុំតែង​តែមានអារម្មណ៍រំភើបខ្លាំងណាស់ ជាមួយមាស តាំងពីខ្ញុំមានអាយុ៥ឆ្នាំមកម្លេះ។ អំឡុងពេលនេះ ចំណង់​ចំណូលចិត្ត​នេះ បានក្លាយជារឿង [...]

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

នៅចំពោះការទាត់បញ្ចូលទី ដែលទាត់ដោយកីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) តើ​អ្នក​ចាំទីណាមួយ ដែលថាមិនព្រឺរោមនោះ? តែនៅក្នុងវីដេអូនេះ អ្នកនឹងយល់ ពីថ្វីជើងដ៏អស្ចារ្យមួយទៀត របស់កីឡាករ​មកពីប្រទេសព័រទុយហ្គាលរូបនេះ ... តែជាកីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ម្នាក់ផ្សេងទៀត!!!


រូបផ្តិតពីវីដេអូ បង្ហាញពីកីឡាករអន្តរជាតិដ៏ល្បី គ្រីស្ទៀណាដូ រ៉ូណាល់ដូ។

ពីនេះពីនោះ - បើនិយាយពីការទាត់បញ្ចូលទី កំពូលកីឡាករបាល់ទាត់ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ធ្លាប់សម្រេចថ្វីជើង របស់ខ្លួន ដោយទាត់ទម្លាយសំណាញ់របស់គូរប្រកួត រាប់រយគ្រាប់រួចមកហើយ។ ប៉ុន្តែនៅលើកនេះ តារាសម្ដែង 3D នៃកីឡាករអន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ម្នាក់នេះ [...]

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនចិញ្ចឹម​របស់​ពួកគេទាំង​ពីរ។  តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងនោះ ដែលធ្វើអោយ​សព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជុំគ្នា យ៉ាងសប្បាយរីករាយ ប្រៀបបាន​នឹង​គ្រួសារតែមួយ។


បន្ទប់ដំណេកមួយ សម្រាប់កុមារ នៅក្នុងផ្ទះក្លារ៉ា។

ជាបទយកការណ៍ សម្រេចស្នាដៃជារូបរាង ដោយលោក ស្តេហ្វាន កាស៊ីណូ (Stéphane Cascino) និងប្រ៊ីស ហ្គីប៊ែរ (Brice Guilbert)។ បទយកការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខមួយ [...]

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...