Posts in ‘អត្ថបទមានវីដេអូ’ Category

វីដេអូ​បង្ហាញ​ពី​«ស្រោម​អនាម័យ​របស់ស្ត្រី» ត្រូវ​បាន​ហ្វេសប៊ុក​ដក​ចេញ (vdo)

ហេតុអ្វីក៏ «ហ្វេសប៊ុក» បណ្ដាញសង្គមយក្សនៅលើលោកយើងនេះ បែរជាបិទមិនឲ្យវីដេអូនេះ មានជីវិត​នៅ​លើបណ្ដាញរបស់ខ្លួន? តាមពិតទៅ ស្រោមអនាម័យរបស់ស្ត្រី មានគុណប្រយោជន៍ជាច្រើន ដែលធ្វើឲ្យ​មនុស្សជាច្រើន ត្រឡប់យកវាមកនិយាយ ជាពិសេសយ៉ាងហោចណាស់ ក៏វាជាចំណេះដឹងផ្ដល់ទៅឲ្យស្ត្រី ដែលមិនដែលស្គាល់វានោះដែរ។

ស្រោមអនាម័យស្ត្រីនេះ ផ្ដល់នូវការការពារយ៉ាងប្រសើរ និងមានភាពធន់ខ្លាំង ជាងស្រោមអនាម័យ​របស់​បុរស។ ដែគូរស្នេហាតែមួយ អាចប្រើស្រោមអនាម័យនេះ ក្នុងការរួមរ័ក្សច្រើនដងបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រោម​អនាម័យ​ស្ត្រី​នេះ នឹងជួយបុរស មិនឲ្យឆាប់ចេញទឹកកាមនោះថែមទៀត។

ប៉ុន្តែវានៅតែមានគុណវិបត្តិ ជាប់មកជាមួយ។ ក្រៅតែពីរូបរាងមិនសូវគួឲ្យចាប់ចិត្ត និងមានជាតិលំអិល​ច្រើន​ពេកនោះ តម្លៃវាក៏មិនជាថោកដែរ។ តម្លៃដែលបានឲ្យដឹងនៅពេលនេះ ប្រមាណជាង២អ៊ឺរ៉ូ (៣ដុល្លារអាមេរិក ឬ១២០០០រៀល) ដែលសម្រាប់អ្នកមិនសូវមានធនធាន [...]

មុន​នឹង​ក្លាយ​ជា​តារា​ល្បី តើ មាស សុខសោភា បាន​ឆ្លង​កាត់​អ្វី​ខ្លះ? (vdo)

មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីស្រទាប់​មហាជន​ និង​ទស្សនិកជនក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទាំងយុវវ័យ និងមនុសវ័យចំណាស់។ ប្រិយមិត្ត​ជាទូទៅ​ បាន​ចាត់ទុក តារាចម្រៀងសម្លេងខ្ពស់ មាស សុខ សោភា ថាជាតារាគំរូ ដោយសារតែតារាប្រជាប្រិយសម័យថ្មី​រូប​នេះ បានលះបង់ពេលវេលា ក្នុងការថែររក្សាធនធានធម្មជាតិ ដាំដើមឈើ និងចូលរួម ប្រឆាំការកាប់បំផ្លាញ​ព្រៃឈើ នៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ។ សកម្មភាពដ៏កម្រ ដែលធ្វើឲ្យតារាចម្រៀង មានប្រជាប្រិយភាព​កើនឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះ ជាការរំលឹកឡើងវិញយ៉ាងសង្ខេប ពីជីវិតរបស់តារាចម្រៀង មាស សុខសោភា មុននឹងនាងបានមកដល់វិថីសិល្បៈដ៏រុងរឿងនេះ។

កញ្ញា មាស សុខសោភា កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៤ ក្នុងខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ហើយម្ដាយឈ្មោះ សុខ វិលន់ [...]

ឆ្កែ​ដែល​ធំ​ជាង​គេក្នុង​លោក​ បាន​ស្លាប់​ហើយ... (vdo)

សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃ​សុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌​ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។

ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុក​នូវ​ភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...

ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេស​នៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕