កីឡាករបាល់ទាត់ បោកក្បាលប្រេះលលាដ៏ពីរកន្លែង ក្នុងពេលប្រកួត
ការប៉ះទង្គិច ដោយសារការប្រជែងបាល់គ្នា រវាងកីឡាករទាំងសងខាង នៅក្នុងការប្រកួតបាល់ទាត់ តែងតែកើតមានឡើង មិនលែងឡើយ។ ទាស់តែ នៅក្នុងការប្រកួតលើកនេះ ជញ្ជាំងថ្មមួយ បានស្ថិតនៅជាប់បង្កើយ នឹងទីលានប្រកួត ដោយទុកចន្លោះ ប្រមាណជា១ម៉ែត្រប៉ុណ្ណោះ ពីខ្សែបាល់ចេញ។ អញ្ចឹង ប្រសិនបើមាន ការរុញច្រានគ្នាតែបន្តិច ហេតុការណ៍ទៅប៉ះនឹងជញ្ជាំងថ្មនេះ អាចនឹងក្លាយជាគ្រោះអាសន្នធំ។
នេះជាហេតុការណ៍ ដែលបានកើតឡើង នៅក្នុងការប្រកួតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងក្រុមបាល់ទាត់ San Martín Burzaco និងក្រុម Juventud Unida ក្នុងប្រទេសអាហ្សង់ទីន។ កីឡាករ Emanuel Ortega បានរងគ្រោះ ពីការច្រានរបស់កីឡាករគូប្រជែង ហើយដួលពេញមួយទំហឹង ដោយបោកក្បាលទៅលើ ជញ្ជាំងបេតុង ដែលដាក់ខណ្ឌចែក ទីលានប្រកួត។
បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យ Buenos Aires កីឡាករ Emanuel Ortega ដែលមានអាយុ២១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់ កាលពីថ្ងៃពុធ [...]