Posts in ‘អត្ថបទមានវីដេអូ’ Category

ទទួល​សារ SMS មួយ ធ្វើ​ឲ្យ​«គាំង»​អាយហ្វូន!

សារ SMS ដ៏ធម្មតាមួយ ដែលគ្រាន់តែមានតួអក្សរចម្លែកបន្តិច អាចឲ្យធ្វើទូរស័ព្ទទំនើប និងល្បីរបស់ពិភពលោក អាយហ្វូន គាំងលែងដើរ។ ការរអាក់រអួល នៃកម្មវិធីទទួល និងផ្ញើរសារ របស់ទូរស័ព្ទ ត្រូវបានអ្នកប្រើប្រាស់ច្រើននាក់ យកមកប្រកាស​ប្រាប់គ្នា ទៅវិញទៅមក នៅក្នុងគេហទំព័រវេទិការជជែក Reddit របស់អាមេរិក។

មិនត្រឹមតែកម្មវិធីមេ iOS ជំនាន់៨.៣ របស់ទូរស័ព្ទដៃអ័បផលទេ ដែលបានជួបបញ្ហានេះ ប៉ុន្តែក្រុមអ្នកប្រើប្រាស់ ក៏បាន​បញ្ជាក់​ដែរ ពីភាពរអាក់រអួលនេះ នៅក្នុងជំនាន់មុនៗផ្សេងទៀត របស់កម្មវិធីមេ។

ភាពរអាក់រអួល បានកើតឡើង នៅពេលដែលទូរស័ព្ទ បានទទួលសារមួយ ដែលមានតួអក្សពិសេសៗ។ ភ្លាមនោះ ទូរស័ព្ទ​អាយហ្វូនបានគាំង រលត់ ហើយដើរឡើងវិញ។

បញ្ហានេះ ទំនងជាជាប់ទាក់ទង ទៅនឹងប្រព័ន្ធឲ្យសញ្ញា (នៅពេលទូរស័ព្ទទទួលសារ SMS) ដែលអានតួអក្សរទាំងនោះ មិន​យល់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ័បផល បានដឹងពីបញ្ហានេះ និងកំពុងធ្វើការកែសម្រួល [...]

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

ទោះមានច្បាប់ប្រឆាំង អំពើពុករលួយក៏ដោយ ក៏មិនមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ ឬកាន់បន្ថយ នូវអំពើពុករលួយ នៅ​កម្ពុជាបានដែរ។ ហេតុអ្វីទៅ? លោកមេធាវី សុក សំអឿន បានធ្វើការពន្យល់ថា ដើម្បីឲ្យច្បាប់នេះ មានប្រសិទ្ធិភាព ក្នុងការ​អនុវត្ត និងអាចទប់ស្កាត់ ឬបញ្ឈប់អំពើពុករលួយបាន ល្គឹកណា «អ្នកសូកនឹងមិនមានទោស ដូចអ្នកស៊ី»។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលា ស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែឧសភានេះ លោកមេធាវីបានបកស្រាយទៀតថា៖ «បើសិន​ជាយើងតឹងតែង ជាមួយអ្នកសូក មិនអាចចោទអ្នកស៊ីបានទេ។ បើចោទអ្នកស៊ីជាប់ ទាល់តែអ្នកសូក ជាប់គុកមុនចឹងទេ? (...) ច្បាប់នេះ បើចង់ឲ្យចាប់អ្នកស៊ីមានប្រសិទ្ធិភាព ប្រហែលជាត្រូវដាក់និយមន័យលើកលែង ចំពោះអ្នកសូក។»

លោកបានលើកជាឧទាហរណ៍ថា ការសូកត្រូវបានគេបង្ខំ [...]

ឱម យិនទៀង៖ មើល​ឲ្យ​ជាក់ ចាំ​ញ៉ាក់​ចិញ្ចើម (vdo)

ឱម យិនទៀង៖ មើល​ឲ្យ​ជាក់ ចាំ​ញ៉ាក់​ចិញ្ចើម (vdo)

«បើអ្នកនោះ មិនមែនជាមន្រ្តីរាជការ ឥតមានបទស៊ីសំណូកទេ ឯកឧត្តម។ ឯកឧត្តមមើលឱយជាក់ ចាំញាក់ចិញ្ចើម។ នេះ​ជាអ៊ិនជីអូមួយ (NGO) ដែលគាត់កឹបកេង ពីរម៉ឺនដុល្លានេះ ជាបទរំលោភ លើការទុកចិត្ត របស់ម្ចាស់អំណោយគេទេ។» នេះ​ជាការអះអាង យ៉ាងមុតមាំ របស់លោក ឱម យឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ របស់ប្រទេសកម្ពុជា ក្នុង​ប្រតិកម្មមួយ តបទៅនឹងតំណាងរាស្ត្រម្នាក់ ដែលបានចោទសួរលោក អំពីអំពើពុករលួយ កឹបកេងប្រាក់ នៅក្នុង​ស្ថាប័ន​ឯកជន​មួយ។

ប្រតិកម្មនេះ បានធ្វើឡើង ក្នុងសិក្ខាសាលា ស្តិីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើ​ពុក​រលួយ» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ នាវិមានរដ្ឋសភា បន្ទាប់ពីលោក លឹម គឹមយ៉ា តំណាងរាស្រ្តមណ្ឌល​កំពង់ធំ បានថ្លែងទៅកាន់លោក ឱម យិនទៀង ថា ដើម្បីបំបាត់អំពើពុករលួយ កត្តាចម្បង (ទីមួយ) ត្រូវមានតម្លាភាព តែ​តាមច្បាប់ ការប្រឆាំងអំពើពុករលួយ បែរជា«គ្មាន»តម្លាភាពទៅវិញ។ [...]

ពីរ​ដៃ​ដាច់​ផ្ញារ ព្រោះ​ចង់​ដាក់​លុយ ចូល​ក្នុង​«ដោះ»

មិនមែនឲ្យតែមានប្រាក់ ចង់ធ្វើអ្វីក៏បាននោះឡើយ។ ហើយបើទោះ ជាមានប្រាក់ ហើយចង់«ចែចង់ស្រី» នោះក៏ដោយ ក៏​គួរ​មានកាយវិការគោរព ទៅដល់ស្ត្រីនោះដែរ។ តែនេះ មិនអញ្ចឹងទេ។ សម្រាប់យុវជនម្នាក់ ក្នុងចំណោមអតិថិជនពីរ​នាក់ ដែល​បានអង្គុយ សម្លក់សម្លឹងស្ត្រីបម្រើការ ក្នុងភោជនីយដ្ឋានតាំងពីមួយសន្ទុះមកនោះ ទំនងជាគិតរួចជាស្រេច ថានាង​អ្នក​​បម្រើ​ម្នាក់​​នេះ ប្រៀបដូចជាចំណី ឬជាល្បែងមួយ របស់ខ្លួនរួចជាស្រេច។

ប៉ុន្តែ នៅពេលដែលសកម្មភាព បានចេញជារូបរាង នាងអ្នកបម្រើ មិនបានបណ្ដោយខ្លួន ឲ្យក្លាយជា«វត្ថុបំណង» របស់​យុវជនកំហិលនេះឡើយ។ នាងបានគ្រវាសដៃចេញ នៅពេលដែលយុវជន យកលុយដ៏សំគមរបស់ខ្លួន ហៀប​មក​ដាក់​ក្នុង​«ដោះ» របស់នាង។ ប៉ុណ្ណឹងហើយ ភ្ញៀវល្មើសមិនបានស្ងប់ចិត្តទេ តែទំនងជាចង់យកឈ្នះ លើយុវតីនោះថែមទៀត ដោយ​បានចុះពីកៅអី ហើយស្ទុះ មកចាប់កំប៉េះគូថរបស់នាង បានបន្តិចទៀត។

កំហឹងផ្ទុះដល់កម្រិត នាងអ្នកបម្រើបានតដៃ ដោយបានផ្ដល់មេរៀន [...]

ក្រសួង​អប់រំ​ឲ្យ​ដាក់​វិន័យ លើ​សិស្ស​ប្រុស ដែល​វាយ​សិស្ស​ស្រី

ក្រសួង​អប់រំ​ឲ្យ​ដាក់​វិន័យ លើ​សិស្ស​ប្រុស ដែល​វាយ​សិស្ស​ស្រី

«ក្រសួងអប់រំ យុវជន និងកីឡា ស្នើ​សុំឲ្យវិទ្យាល័យដំដែក ​បង្កើតក្រុមប្រឹក្សាវិន័យ ​​ដើម្បីមានវិធានការ​អប់រំ ចំពោះ​អ្នក​ប្រព្រឹត្ត ​ស្របតាម​ប្រការ១១​នៃប្រកាស ​ស្តីពីបទបញ្ជាផ្ទៃក្នុង​ សម្រាប់គ្រឹះស្ថានសិក្សា​សាធារណៈ​» នេះជាអ្វី ដែលគេ​អាច​អានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំកម្ពុជា ឆ្លើយតបទៅនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេយក​មក​បង្ហោះ យ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គម។

វីដេអូ ដែលបានបណ្ដាល ឲ្យមានចំណាប់អារម្មណ៍ ពីក្រសួងអប់រំនោះ បានបង្ហាញឲ្យឃើញ នូវអំពើហិង្សាមួយ បង្កឡើង​ដោយសិស្សប្រុសមួយរូប បានប្រើកណ្ដាប់ដៃ ជាច្រើនដាល់ ទៅលើក្បាល របស់សិស្សស្រីម្នាក់ទៀត ដែលអង្គុយក្នុងតុ​រួម​ថ្នាក់តែ​មួយ។ បើតាមក្រសួងអប់រំ ឃ្លីបវីដេអូនេះ ត្រូវបានថតចេញ ពីថ្នាក់​ទី៩ខ ​នៃវិទ្យាល័យដំដែក ​ស្រុកសូទ្រនិគម ​ខេត្ត​សៀមរាប។

ក្នុងសេចក្ដីប្រកាស របស់ក្រសួងចុះថ្ងៃទី ២៤ ​ខែឧសភា​ ​ឆ្នាំ២០១៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...