នាង ខ្ញុង ប្រតិកម្មចំពោះការចុះផ្សាយថា នាងចង់បានប្ដីអ្នកមាន
ការចុះផ្សាយពីរឿងរ៉ាវផ្ទាល់ខ្លួន របស់តារាកំប្លែង អ្នកនាង ខ្ញុង ពីសំណាក់សារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើឲ្យអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ចេញមុខមកធ្វើប្រតិកម្មខ្លាំងៗ។ មិនត្រឹមតែការចុះផ្សាយរបស់សារព័ត៌មានទេ តែអ្នកនាង ខ្ញុង ក៏បានសម្ដែងការមិនសប្បាយចិត្ត ទៅលើការបេញ្ចេញយោបល់ ឬការបន្ទរ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមានលក្ខណៈជេរប្រទេច និងការរិះគន់ មិនប្រកបដោយការស្ថាបនានោះ។
តើការក្ដៅក្រហាយរបស់នាង ស្រេង សុកាន់ដា មានដល់កម្រិតណា ទើបតារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ ទ្រាំមិនបាន រហូតចេញជាវីដេអូប្រតិកម្ម នៅលើបណ្ដាញសង្គម តបមកខាងសារព័ត៌មាន និងក្រុមអ្នកលេងហ្វេសប៊ុកវិញ?
តាមពិតទៅ ការចុះផ្សាយនោះ ជាការដកស្រង់សម្ដីរបស់អ្នកនាង ខ្ញុង ខ្លួនឯង ដែលបានផ្ដល់កិច្ចសម្ភាស ទៅសារព័ត៌មានក្នុងស្រុកនោះ។ តារាមេម៉ាយកូនមួយរូបនេះ បានថ្លែងនៅក្នុងកិច្ចសម្ភាសនោះថា៖ [...]