Posts in ‘បទយកការណ៍’ Category

ចូលឆ្នាំចិន៖ មានគ្រូ តែ​អត់​សិស្ស មន្ទីរ​ក្រសួង​បើក​ទ្វា តែ​ក្មាន​មន្ត្រី​រាជការ

ចូលឆ្នាំចិន៖ មានគ្រូ តែ​អត់​សិស្ស មន្ទីរ​ក្រសួង​បើក​ទ្វា តែ​ក្មាន​មន្ត្រី​រាជការ

ក្នុងពិធីចូលឆ្នាំចិនវៀតណាម ដែលមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះ តែគេបែរជាសង្កេតឃើញ ចរន្ដ«នាំគ្នាឈប់​សម្រាក»មិនមករៀន ឬមកធ្វើការ ទាំងមិនមានច្បាប់អនុញាតិ មានទំហំកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំគួឲ្យ​កត់សំគាល់ និងគួរឲ្យព្រួយបារម្ភ។


ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ។ AP Photot/ Heng Sinith។

ចាប់ពីថ្ងៃសែន ក្នុងឆ្នាំនេះត្រូវនឹងថ្ងៃសៅរ៍ ទី៩កុម្ភៈ មានរយៈពេលបីថ្ងៃ។ ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំនេះ ស្ទើតែគ្រប់ផ្ទះទាំងអស់ នៅតាមទីប្រជុំជន ទីក្រុងនានា និងរាជធានីភ្នំពេញ ប្រជាជន«ខ្មែរខ្សែរចិន» ប្រជាជនខ្មែរ«កាត់វៀតណាម» ប្រជាជនចិន និងប្រជាជនវៀតណាម នាំគ្នាសែនព្រេន កុងម៉ាយ៉ាងគគ្រឹកគគ្រេង ដែលគ្រួសារទាំងអស់នោះកាលពី១០ ឬ២០ឆ្នាំមុន [...]

កម្ពុជា៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

កម្ពុជា៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

ជាមួយនឹងចំណងជើងដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ - ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របាយការណ៍កម្រាស់ ៦៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសារ​អង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែល​ទាក់ទង​នឹងករណីឃាតកម្ម លើពួកសកម្មជននយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត រាប់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ដោយប្រទេសចំនួន១៨ នោះមក។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ ក្នុងរបាយការណ៍នោះថា៖ «មានមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ ដោយ​ការ​វាយប្រហារ ដោយហេតុផលនយោបាយ ក្នុងនេះមិនទាន់មានករណីណាមួយ ត្រូវបានធ្វើការស៊ើបអង្កេត ដោយហ្មត់ចត់ និងនាំខ្លួនអ្នកប្រព្រឹត្ត មកផ្តន្ទាទោសនៅឡើយទេ»។

របាយការណ៍នេះ [...]

បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?

បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?

«តាមផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ កាលណាជនជាប់ចោទស្លាប់ បទល្មើសព្រហ្មទណ្ឌត្រូវបិទ មិនអាចចោទប្រកាន់ បានទៀតទេ តែព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ ជំនួសជនរងគ្រោះ ដែលបានស្លាប់ តែបើព្រះរាជអាជ្ញាមិនព្រម សាច់ញាតិនៃជនរងគ្រោះ អាចធ្វើពាក្យ សុំទៅអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ សុំប្តឹងឧទ្ធរណ៍ជំនួស។» នេះជាការឲ្យដឹង  របស់លោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅពេលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សួរលោក ពីបញ្ហាផុតបណ្តឹងអាជ្ញា។

មូលហេតុមួយទៀត ដែលតុលាការ មិនចាត់ការ លើសំនុំ រឿងបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយហេតុថា តុលាការបានបានបំបែកសំនុំរឿងនេះជាពីរ មួយគឺសំណុំរឿងលោក អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងមួយទៀតលោក រ៉ាន់ បូរត្ន័ បាញ់សម្លាប់លោក អ៊ិត រតនា។ តែលោកមេធាវី ហុង គឹមសួន បានធ្វើការកត់សំគាល់ថា បើក្នុងកាលៈទេសៈតែមួយ តាមអង្គហេតុដែលកើតមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...