គម្រោងជួបថ្នាក់ដឹកនាំអាស៊ី របស់ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ត្រូវបានរំពឹងថា នឹងជួបទល់មុខ នៅថ្ងៃអង្គារទី២០វិច្ឆិកាខាងមុខ ជាមួយ នឹងនាយករដ្ឋមន្ត្រីចិន វេង ជៀបាវ និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈពេលមានជំនួបកំពូល នៃបណ្ដាប្រទេសនៅតំបន់អាស៊ី ប៉ាស៊ីភិក នៅប្រទេសកម្ពុជានេះ។ នេះជាការប្រកាសអោយដឹង ពីសេតវិមាន ហើយត្រូវបានស្រង់ពត៌មានដោយ ទីភ្នាក់ងារ សារពត៌មានបារាំង អាអេហ្វប៉េ។
លោកបារ៉ាក់ អូបាម៉ា ក្នុងពេលស្បថចូលកាន់ដំណែង កាលពីជាប់ឆ្នោតអាណត្តិទីមួយ។ រូបថត wikipedia.org
ទីប្រឹក្សាជាតិអាមេរិកម្នាក់ លោក ប៊េន រ៉ូដឺស (Ben Rhodes) បានបញ្ជាក់ប្រាប់ថា ជំនួបនេះ នឹងកើតឡើងនៅថ្ងៃចុងក្រោយ បង្អស់ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅតំបន់អាស៊ី [...]