ក្រុម​ហាម៉ាស រង​ការ​វាយ​សំពង​ពី​អ៊ីស្រ្តាអែល៖ នាយ​ទាហាន​​​ម្នាក់​​ស្លាប់

ការភ័យបារម្ភ បានកើតឡើងជាទូទៅ បន្ទាប់ពីការវាយប្រហា តាមផ្លូវអាកាសមួយរបស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី១៤វិច្ឆិកា ដោយបានសម្លាប់លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) មេដឹកនាំយោធាមួយរូប របស់ក្រុមហាម៉ាស (Hamas) នៃជនជាតិប៉ាឡេស្ទីន។ កាំជ្រួចម៊ីសីល របស់អ៊ីស្រ្តាអែលបាន ត្រូវបានបាញ់បង្ហោះពីចំងាយ ទៅបំផ្ទុះរថយន្ដរបស់ អាមេដ ធ្វើអោយជននេះស្លាប់ភ្លាមមួយរំពេច ជាមួយនឹងអ្នកអមដំណើរម្នាក់ទៀត (ប្រហែលជា អង្គរក្ស)។ ប្រតិបត្តិការនេះ ត្រូវបានបញ្ជាក់អះអាងដោយកងទ័ពរបស់អ៊ីស្រ្តាអែល ដោយថាខ្លួនបានសម្រួចគោលដៅលើ អាមេដ អាល់ ឌ្យាអាបារី នេះតែម្ដង។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: November 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយទាហាន របស់ក្រុមហាម៉ាស មួយរូបត្រូវបានសម្លាប់ ដោយការវាយប្រហាមួយ របស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធ​ទី១៤វិច្ឆិកា នៅក្នុងតំបន់ហ្គាស្សា។ ជាការឆ្លើយតបវិញ ក្រុមប្រដាប់អាវុធ អ៊ីស្លាមនិយម របស់ប៉ាឡេស្ទីន បានប្រកាសថា ការស្លាប់របស់នាយទាហ៊ានលោក អាមេដ អាល់ ឌ្យាអាបារី បាន«បើកទ្វាថាននរក»។


រថយន្ដរបស់ អាមេដ អាល់ ឌ្យាអាបារី ក្រោយការវាយប្រហាររបស់អ៊ីស្រ្តាអែល នាថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១២។
រូបថត Adel Hana/AP។

ការភ័យបារម្ភ បានកើតឡើងជាទូទៅ បន្ទាប់ពីការវាយប្រហា តាមផ្លូវអាកាសមួយរបស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី​១៤​ខែវិច្ឆិកា ដោយបានសម្លាប់លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) មេដឹកនាំយោធាមួយរូប របស់ក្រុម​ហាម៉ាស (Hamas) នៃជនជាតិប៉ាឡេស្ទីន។ កាំជ្រួចម៊ីសីល របស់អ៊ីស្រ្តាអែលបាន ត្រូវបានបាញ់បង្ហោះពីចំងាយ ទៅបំផ្ទុះ​រថយន្ដរបស់ អាមេដ ធ្វើអោយបុរសនេះស្លាប់ភ្លាមមួយរំពេច ជាមួយនឹងអ្នកអមដំណើរម្នាក់ទៀត (ប្រហែលជាអង្គរក្ស)។ ប្រតិបត្តិការនេះ ត្រូវបានបញ្ជាក់អះអាងដោយកងទ័ពរបស់អ៊ីស្រ្តាអែល ដោយថាខ្លួនបានសម្រួចគោលដៅលើ អាមេដ អាល់ ឌ្យាអាបារី នេះតែម្ដង។ គឺបុរសម្នាក់នេះ ដែលអ៊ីស្រ្តាអែលបានចាត់ទុកថា ជា«ភេវរជនតាំងពី១០ឆ្នាំ»មកហើយ។ ក្នុងសេចក្ដី​ប្រកាស​មួយ កងទ័ពអ៊ីស្រ្តាអែលបាននិយាយថា «គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ គឺវាយអោយចំចំនុច បញ្ជាការ និងការគ្រប់គ្រងនៃមេដឹកនាំរបស់ហាម៉ាស»។

នាយកប្រត្តិប័ត្រ នៃក្រុមប្រដាប់អាវុធ ហាម៉ាស តាំងពីឆ្នាំ២០០២ អាមេដ អាល់ ឌ្យាអាបារី ធ្លាប់ជាសមាជិកចាស់មួយរូប នៃ​ក្រុម ហ្វាតា។ អាមេដ ធ្លាប់រួចជីវិត ពីការតាមវាយប្រហាសម្លាប់ម្ដងរួចមកហើយ កាលពីឆ្នាំ២០០៤ តែការវាយប្រហានៅ​ពេល​នោះ បានសម្លាប់កូនប្រុសច្បងរបស់ អាមេដ និងសមាជិកផ្សេងទៀតរបស់ចលនា។ តាមកាសែតអ៊ីស្រ្តាអែល ហាអារ៉េត្ស បុរសនេះមានអាយុ ៥២ឆ្នាំ បានចូលរួមយ៉ាងសកម្ម ក្នុងការចាប់ចំណាប់ខ្មាំង ជាទាហ៊ានជនជាតិបារាំង-អ៊ីស្រ្តាអែលមួយរូប កាលពីឆ្នាំ២០០៦។ នៅពេលដោះលែង ចំណាប់ខ្មាំងនេះមកវិញ អាមេដ បានបង្ហាញមុខជាសាធារណៈ និងបានអះអាងពី​តួនាទីរបស់ខ្លួន នៅក្នុងរឿងចំណាប់ខ្មាំងនេះ។

ភាពភ័យខ្លាច នឹងសង្រ្គាមចោលដុំថ្ម (Intifada) 

បន្ទាប់ពីការប្រកាសមរណភាពរបស់ អាមេឌ រួច សេចក្ដីអំពាវនាវ អោយធ្វើការសងសឹក បានកើនឡើងខ្លាំងពីសំណាក់​ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាស្សា តាំងពីឆ្នាំ២០០៧។ កងទ័ពស្ម័គ្រប្រយុទ្ធ អេស្សេឌីន និង កាស្សាម ដែលជា កងទ័ពនៃចលនានេះ បានបញ្ជាក់ថា​ ការស្លាប់របស់មេដឹកនាំខ្លួន បាន«បើកទ្វាថាននរក»។ ពួកជីហាដ អ៊ីស្លាម បានធ្វើ​សេចក្ដីប្រកាសតប​ថា «អ៊ីស្ត្រាអែលបានប្រកាសសង្រ្គាម នៅតំបន់ហ្គាស្សា ហើយនឹងត្រូវទទួលរង ពីអំពើនេះវិញ»។

យុទ្ធនាការ «សរសរផ្សែង»

គ្រាន់តែនៅក្នុងថ្ងៃពុធមួយនេះ ការវាយប្រហាតាមផ្លូវអាកាសប្រមាណជា២០លើក ត្រូវបានធ្វើទៅលើតំបន់ហ្គាស្សា។ ជាយុទ្ធនាការមួយ ត្រូវបានគេដាក់ឈ្មោះអោយថា «សរសរផ្សែង»។ អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រ្តាអែលបាននិយាយថា  កំទេច អាមេដ អាល់ ឌ្យាអាបារី គ្រាន់តែប្រតិបត្តិការនៃការចាប់ផ្ដើមប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងការវាយសម្រុក​នៃ​យុទ្ធនាការទាំងអស់។ ការវាយសម្រុកជើងគោកមួយទៀត កំពុងតែសិក្សាដូចគ្នា ដើម្បីបញ្ចប់ការបាញ់កាំភ្លើងត្បាល់ ទៅលើ​ផ្នែកខាងត្បូងអ៊ីស្រ្តាអែល៕

------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...