ប៉ាលេស្ទីនទទួលបាន សំលេងគាំទ្រភាគច្រើននៅ អ.ស.ប (UN)
- ដោយ: ត្នោតខ្មែរ
- កែប្រែចុងក្រោយ: November 30, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅទីបំផុតទៅ រដ្ឋប៉ាលេស្ទីន ត្រូវបានមហាសន្តិបាទ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បោះឆ្នោតអោយក្លាយ ជារដ្ឋអង្កេតការណ៍មួយ តែមិនមែនជាសមាជិករបស់អង្គការនេះទេ។ ១៣៨ សំលេងបានឆ្នោតយល់ព្រម និង ៩សំលេងបានបដិសេធ ខណៈ៤១ប្រទេសទៀត បានបោះឆ្នោតអនុបវាទ។ ភាពជោគជ័យមួយនេះ វានឹងផ្តល់លទ្ធភាព ដល់ប៉ាលេស្ទីន ឲ្យមានសិទ្ធិចូលរួមជាសមាជិក របស់តុលារការព្រហ្មទណ្ធអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ អ.ស.ប។
អាវយឺត ដែលមានបោះពុម្ភអក្សរ និងនិមិត្តសញ្ញា ដោះលែងប៉ាលេស្ទីន។
រូបថត MONOROOM.info/ Chea Bunthoeun។
សំលេងទះដៃអបអរសាទរ នៅក្នុងមហាសន្តិបាទរបស់ អ.ស.ជ គាំទ្រដល់ប៉ាលេស្ទីន។ នៅក្នុងនោះដែរ លោក ម៉ាមូដ អាបាស (Mahmoud Abas) ថ្នាក់ដឹកនាំរដ្ឋប៉ាលេស្ទីន បានថ្លែងសន្ទរៈកថា អបអរ ចំពោះជោគជ័យនេះ និងក៏បានរិះគន់ដល់ ការឈ្លានពានរបស់ អ៊ីស្រាអែលផងដែរ ។ «ការឈ្លានពានរបស់ អ៊ីស្រាអែល នៅតំបន់ ហ្គាសា(Gaza) នារយះពេលកន្លងមកនេះ ដែលជំរុញឲ្យយើងទាំងអស់គ្នា ត្រូវការសេរីភាព។ ហើយកន្លងមក ប្រទេសមួយនេះតែងតែ មាននយោបាយមួយ ចង់បង្ករជម្លោះជានិច្ច។ ក្នុងបរិបទនេះហើយ សហគមន៍អន្តរជាតិ ត្រូវតែជួយរកសន្តិភាព ជូនប្រជាជនប៉ាលេស្ទីន » នេះជាការអះអាងរបស់ លោក អាបាស។
សហរដ្ឋអាមេរិក និងអុីស្រាអែល បានបោះឆ្នោតបដិសេដ្ឋសំណើរនេះ ហើយថែមទាំងគម្រាមថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់ប៉ាលេស្ទីនផងដែរ។ អតីតទីប្រឹក្សារ នាយករដុ្ឋមន្រ្តីអ៊ីស្រាអែល មានបំណងកម្រិតលក្ខន្តិកៈ រដ្ឋអង្កេតការណ៍របស់ អ.ស.ប ដោយលោកបានអះអាងថា «មិនត្រូវធ្វើអ្វី ឲ្យវាហួសហេតុពេកទេ។ គឺថាការចូលជាសមាជិក រដ្ឋអង្កេតការណ៍នេះ មិនបានធ្វើឲ្យមានការផ្លាស់ប្តូរ គោលនយោបាយមួយចំនួន លើដែនដី វែសប៊ែង និង ហ្គាសាឡើយ។ ហើយជាងនេះទៅទៀត វាក៏គ្មានប្រសិទ្ធិភាព ក្នុងការបង្ខំឲ្យយើងលុបចោល នូវកិច្ចសន្យាមួយចំនួន ជាមួយប៉ាលេស្ទីនដែរ គឺដូចជាការចូលមករស់នៅ របស់ជនជាតិជ្វីស លើទឹកដីនេះជាដើម » ។
លោក ប៊ែនចាមិន ណេតាន្យាហ៊ូ (Benjamin Natanayhou) នាយករដ្ឋមន្រ្តីអុីស្រាអែល បានលើកឡើងថា ការសម្រេចចិត្តរបស់ អ.ស.ប មិនអាចជំរុញឲ្យមានការ បង្កើតរដ្ឋាភិបាលឯករាជ ប៉ាលេស្ទីនបានទេ។ លោកបានសង្កត់ធ្ងន់ថា «តែផ្ទុយទៅវិញ ខ្ញុំមានសារមួយជូនទៅ អង្គមហាសន្តិបាទទាំងមូលថា គ្មានការសម្រេចចិត្តណាមួយ របស់ អ.ស.ប អាចកាត់ផ្តាច់ សម្ព័ន្ធជាតិសាស្រ្ត ដ៏ចំណាស់បំផុត ដែលមានអាយុកាលជាង ៤ ០០០ឆ្នាំ មកហើយនោះទេ។ គឺមានតែ ប្រជាជនអ៊ីស្រាអែល មួយគត់ ដែលរស់នៅ លើទឹកដីដូនតារបស់ អ៊ីស្រាអែល » ។
តែចចំពោះលោក ម៉ាមូដ អាបាសវិញ នេះជាជោគជ័យមួយ ជាប្រវត្តិសាស្រ្តរបស់ប្រជាជន ប៉ាលេស្ទីន នៅក្នុងដំណើរការការទូត។ គឺវាជាដំណើរការមួយ ដើម្បីឆ្ពោះទៅរកសន្តិភាព ដែលទៅថ្ងៃខាងមុខ ប៉ាលេស្ទីន នឹងក្លាយជាប្រទេសមួយ ដែលទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ៕
------------------------------------------------------
ដោយ៖ ជា ប៊ុនធឿន ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ