យន្ដហោះអ៊ែរប៊ូស អា៣៥០ចេញថ្មី ឈប់ប្រើអាគុយលីចូម ព្រោះនៅសង្ស័យ
ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពនៃគ្រឿងមាស៊ីន ដែលនឹង ត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះ បេ៧៨៧ (B787) របស់ក្រុមហ៊នផលិតយន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។
អ្នកនាំពាក្យរបស់អ៊ែរប៊ូស បានពន្យល់ថា «អ៊ែរប៊ូស ទុកចិត្តលើអាគុយស្ងួត របស់ក្រុមហ៊ុនស័ហ្វ (Saft) ថាមានគុណភាព និងច្បាស់លាស់ សម្រាប់យន្ដហោះ អា៣៥០របស់យើង។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន មូលហេតុដែលធ្វើអោយមាន ឧប្បត្តិហេតុចំនួនពីរកន្លងមក [...]