Posts in ‘សម្រាំងជាខេមរភាសា’ Category

ទម្លាប់​១០​យ៉ាង នៃ​​មនុស្ស​​ដែល​ទទួល​បាន​«ភាព​ជោគជ័យ»​បំផុត

ទម្លាប់​១០​យ៉ាង នៃ​​មនុស្ស​​ដែល​ទទួល​បាន​«ភាព​ជោគជ័យ»​បំផុត

ទម្លាប់ជាអានុភាព ដ៏ខ្លាំងក្លានៅក្នុងជីវិត។ វាមានភាពងាយស្រួលក្នុងការ ប្រមើលមើល អនាគតរបស់មនុស្សម្នាក់ បើយើង​បានដឹងពីទង្វើរបស់គេ។

មើលចំណុចទាំង ១០នេះ វានឹងជួយបន្ថែមនូវចំណុចខ្វះខាតរបស់អ្នក និងធ្វើឲ្យសកម្មភាពរបស់អ្នកទទួលបានជោគជ័យ។

១. បង្កើនប្រាជ្ញារបស់អ្នក៖
មនុស្សដែលទទួលបានជោគជ័យ ជាមនុស្សដែលពូកែគិត។ ពួកគេរៀនពីអ្វីដែលថ្មីៗ និងធ្វើ ការប្រកួតប្រជែង​ជាមួយ​ខ្លួន​ឯងជានិច្ច។ ប្រាជ្ញា ជាធនធានដែលមានឥទ្ធិពលបំផុត ហើយវា ធ្វើការបានជោគជ័យ នៅពេលណាដែលអ្នកចេះ​ប្រើប្រាស់​វានិងគិតបានត្រឹមត្រូវ។

២. ហាត់ប្រាណជំនួយបេះដូង៖
បើសិនជាពេលនេះ អ្នកហាត់ប្រាណមិនបានទៀងទាត់ទេ អ្នកអាចស្វែងរកប្រភេទកីឡាផ្សេង ទៀត ដែលអ្នកគិតថា [...]

ស្កុតឡេន៖ ឧទ្ធម្ភាគចក្រ​បោក​ខ្លួន​លើ​រង្គសាល បង្ក​របួស​ច្រើន​នាក់

ស្កុតឡេន៖ ឧទ្ធម្ភាគចក្រ​បោក​ខ្លួន​លើ​រង្គសាល បង្ក​របួស​ច្រើន​នាក់

ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ នៅលើរង្គសាលផឹកស៊ីរាត្រីមួយ នៅកណ្ដាលទីក្រុងគ្លាសហ្គូវ (Glasgow) នៃតំបន់ស្កុតឡេន ប្រទេសអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើននាក់ រង​របួស។ នេះបើតាមសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នេះ ហើយត្រូវបានបញ្ជាក់អះអាង ដោយអ្នក​ទទួល​ខុសត្រូវប្រចាំតំបន់។


ការជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង គ្លាសហ្គូវ យប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

គ្រោះថ្នាក់ - នៅព្រឹកថ្ងៃសៅរ៍ទាបភ្លឺនេះ អាជ្ញាធរប្រចាំតំបន់ បានអះអាងជាថ្មីថា ក្រុមអ្នករុករកជួយសង្គ្រោះ កំពុង​មានវត្តមាននៅនឹងកន្លែងនោះ ដែលស្ថិតនៅកណ្ដាលទីក្រុងតែម្ដង។ សមាជិកសភាមួយរូបមកពីគណបក្សពលករ [...]

ថៃ៖ ក្រុម​បាតុករ​ចូល​កាន់​កាប់​អគ្គបញ្ជាការដ្ឋាន​កងទ័ព

ថៃ៖ ក្រុម​បាតុករ​ចូល​កាន់​កាប់​អគ្គបញ្ជាការដ្ឋាន​កងទ័ព

ក្រុមបាតុករដែលទាមទារ ទម្លាក់ចោលនូវរដ្ឋាភិបាលថៃបច្ចុប្បន្ន បានសម្រុកចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋាន​កងទ័ពជាតិជាតិគោក ហើយបន្ទាប់មកពួកគេថែមទាំងបានគម្រាម ទៅដល់អាគាររបស់គណបក្សភឿថៃ ដែល​កំពុង​កាន់អំណាចនោះទៀតផង។


ក្រុមបាតុករ ចូលទៅឡោមព័ទ្ធបណ្ដាអាគាររបស់កងទ័ពជាតិជើងគោកថៃ។ (រូបថត AFP)

នយោបាយថៃ - បាតុករចំនួនរាប់រយពាន់នាក់ ដែលបានចូលទៅកាន់កាប់អាគារមន្ទីរក្រសួង តាំងពីច្រើនថ្ងៃ​មក​ហើយ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីអំណាចនោះ បាន«សម្រុក»ចូលទៅ​កាន់​កាប់ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិជើងគោក នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា នេះ។ ពួកគេទាំងនោះបានស្រែកឡើងថា «យើងមកនេះ ដើម្បីចង់ឃើញថា តើកងទ័ពឈរនៅខាងណា?»។

[...]
ក្រសួង​យុត្តិធម៌​កាន់​មូលនិធិ​មេធាវី​ការពារ​ជន​ក្រីក្រ បង្ក​ភាព​«ស្មុគស្មាញ»

ក្រសួង​យុត្តិធម៌​កាន់​មូលនិធិ​មេធាវី​ការពារ​ជន​ក្រីក្រ បង្ក​ភាព​«ស្មុគស្មាញ»

ក្នុងអាណត្តិទីប្រាំនេះ «មូលនិធិ»សម្រាប់ការឧបត្ថម ដល់សេវាកម្មមេធាវីការពារជូនជនក្រីក្រ ដែលក្នុងរយៈកាល​កន្លងមក ស្ថិតក្រោមការចាត់ចេងរបស់គណៈមេធាវីនោះ ត្រូវបានរាជរដ្ឋាភិបាល «បង្វែរ»ឲ្យមកស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់ក្រសួងយុត្តិធម៌វិញ។ ដោយឡែកការគ្រប់គ្រងលើមេធាវី និងបច្ចេកទេសនានា ឬការ​ចាត់ចែង​ការពារ​ជនក្រីក្រ បន្តឲ្យនៅក្រោមការត្រួតពិនិត្យ និងចាត់ចែងដោយគណមេធាវីដដែល។ នេះបើយោងតាមការ​បញ្ជាក់​របស់លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ តែជាការផ្លាស់ប្ដូរដែលសកម្មជនធ្វើការជិតស្និត​នឹង​សហគមន៍ជនក្រីក្រ បានថ្លែងវាយតម្លៃថាមានភាពស្មុគស្មាញ។


លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លើកឡើងក្នុងសន្និសីទថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារ​កាំបូឌីយ៉ាណា។ (រូបថត MONOROOM.info/ [...]

គ្មាន​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់ «គ្មាន»​យុត្តិធម៌​សម្រាប់​ជន​«ក្រីក្រ»​រង​គ្រោះ​ទេ

គ្មាន​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់ «គ្មាន»​យុត្តិធម៌​សម្រាប់​ជន​«ក្រីក្រ»​រង​គ្រោះ​ទេ

«សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់» ជាសិទ្ធិមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ មេធាវី​ជា​ចំណែកមួយនៃការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ ដែលគ្មានលទ្ធភាពជួលសេវាកម្មមេធាវី។ ការលើក​កំពស់​សិទ្ធិទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នេះជាអាទិភាពមួយដែលរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិសេសម្ចាស់ជំនួយដែលបានកំពុងនឹងយកចិត្តទុកដាក់។ នេះជាការលើកឡើងរបស់លោក ប៊ុន ហ៊ុន ប្រធាន​គណ​មេធាវីអាណត្តិទី៩ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់។


សន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់ ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចពិភាក្សាដោយបិទទ្វា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...