Posts in ‘សម្រាំងជាខេមរភាសា’ Category

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

ហេតុការណ៍បានកើតឡើង នៅ​​វេលា​ម៉ោង​ប្រមាណ ​ជិត​១១​ព្រឹក ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​នេះ នៅ​លើ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ស្រែ​អំបិ​ល។ ​រថយន្ត​ដឹក​ប្រេងមួយគ្រឿង បានបុក​​ជា​មួយ​រថយន្ត​​កុងតឺន័រមួយគ្រឿងទៀត បណ្ដាឲ្យរថយន្ដដឹកប្រេងបះជើងឡើង និងផ្ទុះឆេះជាអគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ។

ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ជាបឋមថា ​រថយន្ដដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបើកបរ​ក្នុង​ទិសដៅ ពី​​ខេត្ត​​ព្រះសីហនុ​ ទៅរាជធានី​ភ្នំពេញ ហើយបានបើកជែងរថយន្ដមួយទៀត ដែលបើក​នៅ​ក្នុង​ទិសស្រប​គ្នា នៅត្រង់ចំណុចកើតហេតុនោះ។ តែការជែងនេះ ទំនងជាមិនបានផុតល្អ ក៏ទៅប៉ះ​ជាមួយ​នឹង​រថយន្ដ​កុងតឺន័រ រហូត​បណ្ដាល​ឲ្យ​ខ្លួនឯងបះ​ជើង ធ្លាយប្រេងមុននឹងផ្ទុះជាអគ្គិភ័យឡើង។

ប្រភពបាននិយាយទៀតថា អ្នកបើកបររបស់រថយន្ដទាំងពីរ បានលោតចុះទាន់ ចេញពីរថយន្ដ។ ការ​ផ្ទុះ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ [...]

មន្ត្រី​បក្ស​ប្រឆាំង៖ កង​កម្លាំង​អាជ្ញាធរ​ចង់​សំរុក​ចូល​គណបក្ស តែ​គ្មាន​ក្រដាស​ស្នាម

មន្ត្រី​បក្ស​ប្រឆាំង៖ កង​កម្លាំង​អាជ្ញាធរ​ចង់​សំរុក​ចូល​គណបក្ស តែ​គ្មាន​ក្រដាស​ស្នាម

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានអះអាង​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅប៉ុន្មាននាទីមុនបន្តិចថា នៅវេលាម៉ោងប្រមាណជា ១២ និង២០នាទី ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦នេះ កងកម្លាំងអាជ្ញាធរប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ បានព្យាយាមសំរុក​ចូល ក្នុង​គណបក្ស​សង្គ្រោះជាតិ (នៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ) ប៉ុន្តែ​បាន​ចាកចេញ​ទៅ​វិញ បន្ទាប់​ពី​មន្ត្រី​សន្តិសុខ​របស់​គណបក្ស បាន​ស្នើ​សុំ និងសួររកក្រដាស​ស្នាម គតិយុទ្ធ (​ដីកា) ដើម្បី​​អនុញ្ញាត​​​ឲ្យ​​មាន​​ការ​​«សំរុក»​ចូល​នោះ។

ការប៉ុនប៉ង សំរុកចូលទីស្នាក់ការគណបក្សនេះ មិនត្រូវបាន​ប្រភពផ្លូវការណា​មួយ អះអាង​ថា បាន​​ធ្វើ​​ឡើង​ក្នុង​​គោល​​បំណង​​អ្វីឡើយ។ តែប្រភពពីមន្ត្រីគណបក្សប្រឆាំង បាននិយាយថា ជាការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកបាន​ខកខាន [...]

កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?

កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?

ខែឧសភា ជាខែដ៏អាក្រក់ សម្រាប់បណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) បន្ទាប់ពី​មេដឹកនាំ​ដ៏​ល្បី​ឈ្មោះ​ របស់​អង្គការ​អ៊ីស្លាម​និយមជ្រុលមួយនេះ ត្រូវបានកងកម្លាំងពិសេសរបស់អាមេរិក ចូលទៅបាញ់សម្លាប់ កាល​ពី​យប់​ថ្ងៃ​ទី១ ចូលមកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១កន្លងមក។ លោក អូសាម៉ា ប៊េនឡាដេន (Oussama ben Laden) អាយុ​៥៤ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងគេហដ្ឋានដ៏អាថ៌កំបាំងរបស់ខ្លួន ដែលស្ថិតក្នុងក្រុង​តូច​មួយ ឈ្មោះ «Abbottabad» ភាគ​ខាង​ជើង​ប្រទេសប៉ាគីស្ដង់។

ប៉ុន្តែសម្រាប់នាយកផ្នែកចារកម្ម​របស់សហរដ្ឋអាមេរិក (CIA) នៅមានគម្រោងកំចាត់ មេដឹកនាំ​ចលនា​ភេរវនិយម​ផ្សេង​ទៀត ជា​ពិសេស​ក្រុម​រដ្ឋអ៊ីស្លាម [...]

សមិទ្ធិករ​ភាពយន្ដខ្មែរ​វ័យ​ក្មេង ដាវី ជូ ជា​នរណា?

សមិទ្ធិករ​ភាពយន្ដខ្មែរ​វ័យ​ក្មេង ដាវី ជូ ជា​នរណា?

បើគេនិយាយពីសមិទ្ធិករភាពយន្ដខ្មែរ (ឬដើមកំណើតខ្មែរ) ដែលគេស្គាល់ច្រើន នៅលើឆាកអន្តរជាតិ ជា​ពិសេស​នៅ​តាម​ប្រទេសនានា នៅអ៊ឺរ៉ុបខាងលិច និងនៅហូលីវូដ (អាមេរិក) នោះ គេតែងនឹកដល់ភ្លាម ទៅ​ដល់​លោក​ ប៉ាន ឬទ្ធី ដែល​បាន​ផលិត​ចេញ នូវខ្សែរភាពយន្ដជាច្រើន រំលឹកពីអតីតកាលរបស់កម្ពុជា។ គួរឲ្យស្ដាយ ដែល​គេ​មិន​សូវ​​ដែល​​នឹកឃើញ ពីសមិទ្ធិករផ្សេងទៀត ឬសមិទ្ធិករថ្មីៗ ដែលទើបនឹងដុះពន្លកឡើងនោះឡើយ។

ប៉ុន្តែសមិទ្ធិករ​ថ្មីថ្មោងមួយរូបនេះ បានបង្កចំណាប់អារម្មណ៍ កាន់តែច្រើនឡើង សម្រាប់វិស័យសិល្បៈទី៧ នៅ​លើ​ឆាក​អន្តរជាតិ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក ស្នាដៃភាពយន្ដថ្មីមួយរបស់លោក ដែល​មាន​ចំណង​ជើង​ថា «កោះពេជ្រ» មក​ជម្រាបជូន ។ តែចំងល់របស់ប្រិយមិត្ត ច្បាស់ជាចង់សួរថា តើ​ភាពយន្ដ​នេះ ជា​ស្នាដៃសម្រេចបាន​របស់​សិមិទ្ធិករណាមួយ ហើយ​សមិទ្ធិកររូបនេះ ជានរណា។

អ្នកដឹកនាំរឿង និងសមិទ្ធិករ នៃភាពយន្ដរឿង «កោះពេជ្រ» [...]

លួច​យក​កាបូប​លុយ​រួច ចោរ​ស្រី​បាន​ប្ដឹង​បក​ទៅ​ជន​រង​គ្រោះ​វិញ

លួច​យក​កាបូប​លុយ​រួច ចោរ​ស្រី​បាន​ប្ដឹង​បក​ទៅ​ជន​រង​គ្រោះ​វិញ

ករណីនេះបានកើតឡើង កាលពីដើមខែឧសភានេះ នៅក្នុងក្រុង ណង់ស៊ី (Nancy) ភាគខាងកើត​នៃ​ប្រទេស​បារាំង ហើយតុលាការនឹងយកករណីទីមួយ មកជំនុំជម្រះ នៅចុងខែឧសភាខាងមុខនេះ។ ដោយ​សារ​ខឹង​សម្បារ ក្ដៅក្រហាយនឹងចោរស្រីវ័យចំណាស់ម្នាក់ ដែលបានចូលមកគ្លីនិកធ្វើធ្មេញ ហើយ​បាន​លួច​កាបូប​លុយ​របស់ខ្លួន ទុកនៅក្រោយតុនោះ លោកគ្រូពេទ្យធ្មេញម្នាក់ បានធ្វើការសងសឹក ត្រឡប់ទៅចោរស្រីវិញ ដោយ​យក​វីដេអូ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព យកទៅបង្ហោះនៅតាមបណ្ដាញសង្គម។ នៅក្នុងកាបូបនោះ មាន​ប្រាក់​ប្រមាណជា ១០០០អ៊ឺរ៉ូ និងក្រដាសស្នាមជាច្រើនទៀត។

នៅអមនឹងវីដេអូនោះ ពេទ្យធ្មេញរងគ្រោះ បានសរសេរថា៖ «បើនរណាម្នាក់ស្គាល់ (ចោរស្រីម្នាក់នេះ) ខ្ញុំសូម​អរគុណទុកជាមុន ដែលបានប្រាប់ព័ត៌មាន (ពីចោរស្រី) មកខ្ញុំវិញ។ វីដេអូនេះ សម្រាប់ធ្វើការចែករំលែក ឲ្យ​បាន​ច្រើន​បំផុត។»

សម្រាប់លោក «Paul Kéré» មេធាវីរបស់ស្ត្រីជាប់សង្ស័យជាចោរ បានលើកឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...