Posts in ‘សម្រាំងជាខេមរភាសា’ Category

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

ចាប់ពីព្រលឹមម៉ោង៤ព្រឹក ក្នុងរដូវបុណ្យភ្ជំចំនួន១៤ថ្ងៃ ប្រជាជនដែលមានជំនឿលើការបោះបាយបិណ្ឌ តែង​នាំគ្នាដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ក្បែរផ្ទះរបស់ខ្លួន ឬស្កាត់ទៅវត្តឆ្ងាយៗ ជាមួយបាយតំណើប​ដែលគេ​ដាំលាយជាមួយល្ង ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ។ បាយដែលដែលពូតជាដុំៗ ដើម្បីយកទៅវត្តនេះត្រូវបាន គេរៀបចំដោយមានដើរប្រទក្សិណជុំវិញព្រះវិហារបីជុំ ដើម្បីបោះចោល ដែល​គេជឿថា បាយពំនូកដែលបានបោះទាំងនោះ នឹងទៅដល់ញាតិការដែលបានចែកឋានទៅហើយ បានក្លាយ​ទៅ​ជាប្រេត ឬសត្វតិរិច្ឆានជាដើម។

ជុំវិញនៃការបោះបាយបិណ្ឌនេះដែរ ត្រូវបានក្រុមមនុស្សសម័យនេះ ដែលស្គាល់នូវបច្ចេកវិទ្យាថ្មីៗនោះ យក​មកជជែកយ៉ាងព្រោងព្រាត ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ហេតុការណ៍បានចាប់ផ្ដើម ឲ្យមានសង្គ្រាមសំដីជាលើកដំបូង ដោយសិល្បករផ្នែកបុរាណមួយរូប ដែល​មាន​វោហារស័ព្ទមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឈ្មោះ ដួង [...]

អ្នក​នៅ​តាម​តៀម​កាហ្វេ រិះគន់ ហ៊ុន សែន យក​វេទិកា​រដ្ឋាភិបាល បំរើ​បក្ស​ពួក​ខ្លួន

អ្នក​នៅ​តាម​តៀម​កាហ្វេ រិះគន់ ហ៊ុន សែន យក​វេទិកា​រដ្ឋាភិបាល បំរើ​បក្ស​ពួក​ខ្លួន

ក្នុងតៀមកាហ្វេមួយ ក្បែរមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មានក្រុមបុរសចំណាស់ប្រាំពីរនាក់ បាន​ជុំគ្នានៅជុំវិញតុមួយ ហើយបានជជែកគ្នាពីនេះពីនោះ មិនចេះអស់មិនចេះហើយ រហូតដល់ដំណាក់​កាល​មួយ ដែលបានក្លាយជាការឆ្លងឆ្លើយប្រកបដោយការរិះគន់ ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ការ​ប្រើប្រាស់​វេទិកា​សាធារណៈរបស់ជាតិ មកផ្សព្វផ្សាយឲ្យគណបក្សនយោបាយ គ្រួសារ និងក្រុមរបស់ខ្លួន​។

បុរសវ័យចំណាស់ម្នាក់ អាយុខ្ទង់៦០ឆ្នាំប្លាយ បានលើកឡើងថា លោកតែងតែតាមដាននូវរាល់ការនិយាយ របស់លោកនាយករដ្ឋមន្ត្រីស្ទើមិនចន្លោះ តែមិនដែលមានពេលណាមួយ ដែលលោកនាយករដ្ឋមន្រ្តី​មិន​និយាយពី«បក្ស» បក្សពួកនិយម បុគ្គលខ្លួន ឬពីគ្រួសារនោះទេ។ លោកបន្តថា ​ជាពិសេសនៅពេល​លើក​ឡើង ទាក់ទងនឹងរបបប៉ុលពតខ្មែរក្រហម​តែម្តង។

បុរសម្នាក់ទៀតបានបន្ទរឡើងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹងច្បាស់ថានឹងមានការ​ចាក់ផ្សាយ​សម្តីគាត់ តាមកញ្ចក់ទូរទស្សន៍ [...]

ចូល​បំភ្លឺ​ក្នុងសភា​ជា​យុទ្ធសាស្ត្រ​«ក្បាល​អ្នកណា សក់​អ្នក​នោះ»​ របស់ ហ៊ុន សែន?

ចូល​បំភ្លឺ​ក្នុងសភា​ជា​យុទ្ធសាស្ត្រ​«ក្បាល​អ្នកណា សក់​អ្នក​នោះ»​ របស់ ហ៊ុន សែន?

លោក ហ៊ុន សែន នៅរដ្ឋសភាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចូល​រួមក្នុងការផ្សព្វផ្សាយ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០១៤-២០១៨ បានធ្វើការណែនាំ​ដល់រដ្ឋមន្រ្តីក្រោមឱវាទទំាងអស់ ដែលជាសមាជិកសមាជិកា នៃរាជរដ្ឋាភិបាលអាណត្តិទីប្រាំ ត្រូវតែចូលបំភ្លឺ​គ្រប់គ្នា ដោយមិនចាំបាច់សួរនាំពីលោក (ហ៊ុន សែន) ថាគួ ឬមិនគួចូលនោះទេ។

លោកនាយករដ្ឋមន្រ្តី បានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះរដ្ឋសភា ពិសេសគណកម្មការទី៧ថា៖ «ខ្ញុំពិត​ជាមានការអបអរសារទរ ជាមួយនឹងការរួមគ្នាដោះស្រាយបញ្ហា នៅក្នុងក្របខណ្ឌសភា។ ព្រោះដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺដំណើរការនៅក្នុងសភានោះឯង។ [...]

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

កាណាដា៖ ម្ចាស់​ធនាគារ​ដើម​កំណើត​ខ្មែរ​ពីរ​នាក់ ជាប់​ចោទ​ថា​បាន​លាង​លុយ​កខ្វក់ ១០០​លាន​ដុល្លារ

ករណីនេះ ត្រូវបានប្រព័ន្ធយុត្តិធម៌នៃទីក្រុងកេប៊ិច (Québec) ប្រទេសកាណាដា តាមដាននិងស៊ើបអង្កេត ដោយប្រើ​រយៈ​ពេលជិត១០ឆ្នាំមកហើយ។ ទីបំផុតទៅ នៅថ្ងៃចន្ទទី១៥ ខែកញ្ញាកន្លងទៅនេះ ចៅក្រម​សាលា​ក្ដីនៃទីក្រុង កេប៊ិច បានប្រកាសចោទប្រកាន់ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង ថាមាន​ទោសនៅក្នុងបទប្រព្រឹត្តិ​ជា​ច្រើន។ ចៅក្រម ប៉ាទ្រិក ហេលី (Patrick Healy) បានសង្ខេបនៅក្នុងសាល​ក្រម​សម្រេចនោះថា៖ «ជនជាប់ចោទ បាន​ទទួលនូវផលិតផលឧក្រិដ្ឋ នៃជំនួញគ្រឿងញៀន ដោយមិនត្រឹម​តែ​ស្ដុកទុក នូវផលិតផលទាំងនោះទេ តែថែមទាំង​បាន​លាងសំអាត នូវប្រាក់កខ្វក់ ដែលចេញពីផលិតផល​ទាំង​នោះ ជាបន្តបន្ទាប់មកផង»។

អ្នកស៊ើបអង្កេត បានរកឃើញថា ការផ្ទេរលាងសំអាតប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅ​ក្នុង​ប្រទេស​កូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...