Posts in ‘សម្រាំងជាខេមរភាសា’ Category

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

«វិទ្យាស្ថាន​ស្លឹក​រិត» ស្ថាបត្យកម្ម​ទំនើប​មួយ​ទៀត​នៅ​ភ្នំពេញ (vdo)

ប្រទេសកម្ពុជា នឹងមាន​សារមន្ទីរ​​ដ៏ធំ​មួយ ក្រោម​ឈ្មោះថា​«វិទ្យាស្ថាន​ស្លឹករិត» ដើម្បី​ទទួល​យក​ទៅ​ទុក នូវ​ឯកសារ​ភស្ដុតាង​ទាំង​ឡាយ ដែល​បាន​សេស​សល់ ហើយ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​រក​បាន​មក​វិញ ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​ប្រទេស​នេះ មាន​ឈ្មោះ​ថា​«កម្ពុជា​ប្រជាធិបតេយ្យ» ឬ​«របប​៣ឆ្នាំ​៨ខែ​២០ថ្ងៃ»។ ប៉ុន្តែ​មិន​មែន​គ្រាន់​តែ​ជា​សារមន្ទីរ​ប៉ុណ្ណោះ​ទេ តែ​វិទ្យាស្ថាន​មួយ​នេះ ក៏​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ ជា​គ្រឹះស្ថាន​សិក្សា​ថ្នាក់​បណ្ឌិត និង​ជា​បណ្ណាល័យ​ដ៏​ធំ​មួយ ទាក់ទង​ទៅ​នឹង​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម។

បង្កើតរចនាបទស្ថាបត្យកម្ម ដោយ​ស្ថាបត្យករ​ដ៏​ល្បី​ឈ្មោះ​ជាតិ​អង់គ្លេស លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) និង​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​ដោយ​លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អាគារ​ដ៏​ទំនើប​នៃ​វិទ្យាស្ថាន​ស្លឹករិត​នេះ នឹង​ត្រូវ​សាងសង់ [...]

ស្រែក​លេង​ថា​«ខ្ញុំ​មាន​ជំងឺ​អេបូឡា»​នៅ​លើ​យន្ដហោះ បង្ក​ការ​ជ្រួល​ច្របល់... (vdo)

ជើងហោះហើរ 845 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ US Airways ដែល​ហោះ​ភ្ជាប់​ទីក្រុង ហ្វីឡាដែលហ្វី (Philadelphie) ទៅ​កាន់​ក្រុង ប៉ងតាកាណ (Punta Cana) បាន​ជួប​រឿង​ដ៏​ចម្លែក​មួយ នឹក​ស្មាន​មិន​ដល់ នៅ​ព្រលាន​យន្ដហោះ​នៃ​សាធារណរដ្ឋ ដូមេនិកេន។ នៅ​ពេល​យន្ដហោះ បាន​ចុះ​ចត​ដល់​ដី អ្នក​បម្រើការ​លើ​យន្ដហោះ បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​អង្គុយ​នៅ​ឲ្យ​ស្ងៀម ហើយ​បន្ទាប់​មក​ក្រុម​ភ្នាក់ងារ​សុខភាព​ច្រើន​នាក់ ដែល​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ការពារ​ជម្ងឺឆ្លង បាន​ចូល​មក​ត្រួត​ពិនិត្យ នៅ​ក្នុង​យន្ដហោះ។

រឿងហេតុដែលបណ្ដាលឲ្យមាន ការត្រួតពិនិត្យ​យន្ដហោះ​នោះ ដោយសារតែបុរសម្នាក់អាយុ៥៤ឆ្នាំ បាន​ស្រែក​ឡើង​ថា៖ «ខ្ញុំមានជំងឹអេបូឡា អ្នកឯងទាំងអស់គ្នាចប់ហើយ!» តាមប្រភពមួយចំនួនទៀត បានបញ្ជាក់​ទៀត​ថា បុរស​ម្នាក់នេះ បានជិះក្នុងយន្ដហោះជាមួយនឹងការក្អកមិនឈប់ឈរ ហើយបានស្រែក​ដដែលៗ​ថា៖ [...]

អាជ្ញា​កណ្ដាល​បាល់​ទាត់​លើក​កាត​លឿង?... ​យក​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ទៅ! (vdo)

សម័យកាលនេះ ដូចជា​មិន​អំណោយ​ផល សម្រាប់​ក្រុម​អាជ្ញា​កណ្ដាល​បាល់​ទាត់​ទេ។ ប្រសិន​បើ​ការ​សម្រេច​ចិត្ត​ណា​មួយ របស់​អាជ្ញាកណ្ដាល ដែល​មិន​សូវ​សម​ប្រកប ហើយ​ត្រូវ​បាន​ក្រុម​ម្ខាង​មិន​សប្បាយ​ចិត្ត អាជ្ញា​កណ្ដាល​ច្បាស់​ជា​ទទួល​ប្រតិកម្ម​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​ជេរ​ប្រទេច ឬ​ពាក្យ​សម្ដី​មិន​គប្បី​ដែរ។ ជា​ពិសេស នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប៉ះពាល់​រហូត​ដល់​ការ​វាយ​តប់ ទៅ​លើ​រាង​កាយ​របស់​អាជ្ញា​កណ្ដាល ក៏​តែង​ត្រូវ​បាន​ឃើញ​កើត​ឡើង ជា​ញឹក​ញាប់​ដែរ។

ជាតឹងតាងជាក់ស្ដែង នៅក្នុងការប្រកួតរវាង ក្រុម NK Bratstvo Gračanica និងក្រុម FK Budućnost Banovići នៃប្រទេសប៊ូស្នៀ កាលពីថ្ងៃទី៨ ខែតុលានេះ កីឡាករចាំទីឲ្យក្រុម NK Bratstvo Gračanica បាន​វង្វេងភ្លេចខ្លួន ជាកីឡាករបាល់ទាត់ តែបែរជាធ្វើខ្លួនជាកីឡាករ«ប្រដាល់»វិញ បន្ទាប់ពីខ្លួន​បានទទួល​កាត​លឿង​ពីអាជ្ញា​អាជ្ញាកណ្ដាលរួច។

[...]
ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

ទីក្រុង ស៊ីដនី ផ្ដល់​ការងារ​ឲ្យ​បុរស​ម្នាក់ ទៅ​«ដើរ​ដេក»​ជា​មួយ​ស្រី​ពេស្យា

«ខ្ញុំមិនដែលគិតថា មាន​ការងារ​បែប​នេះ​ទេ ហើយ​ក៏​កាន់​តែ​មិន​ជឿ​ទៅ​ទៀត ថា​ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន» នេះ​ជា​ការ​ថ្លែង​បញ្ជាក់ របស់​លោក ហ្វ្រេដ អេឡេន (Fred Allen) បន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​អាជីព​របស់​ខ្លួន តាំង​ពី​៣ឆ្នាំ​មក​ហើយ។

គេត្រូវនិយាយថា អាជីព​ថ្មី​របស់​លោក ជា​ក្ដី​សុបិន្ត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​លោក​ត្រូវ​បាន​សាលា​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី ផ្ដល់​​ប្រាក់​ខែ​ឲ្យ ដើម្បី​ចូល​ទៅ​ក្នុង​បន​ស្រី​ពេស្យា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​បាន​គ្រប​មុខ​ជា​គ្រឹះស្ថាន​ចាប់​សរសៃ។ ដើម្បី​ប្រមូល​បាន​នូវ​ភស្ដុតាង​ឲ្យច្បាស់លាស់ លោក ហ្វ្រេដ អេឡេន ត្រូវ​តែ​ភ្លក្ស​រសជាតិ​ពិសេសៗ​ទាំង​នោះ ដោយ​ខ្លួន​លោកផ្ទាល់។

ការងារនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ខណៈពេលដែលលោក នៅជាអ្នកបើកតាក់ស៊ីនៅឡើយ។ លោក​​បាន​មើល​ឃើញដោយចៃដន្យ ការប្រកាសតាមសារព័ត៌មាន ការស្វែងរកបុគ្គលិក [...]

លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo)

លុត​ជង្គង់​សុំ​រៀបការ នៅ​ក្នុង​ចំណោម​បាតុករ​ហុងកុង (vdo)

ការ​សុំ​រៀប​អាពាហ៍​ពិពាហ៍​បែប​នេះ គួរ​តែ​ត្រូវ​បាន​ចារ​ទុក នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

តាមពិតទៅ យុវជន​ម្ចាស់​ស្នេហ៍ បាន​គិត​ថា​នឹង​រងចាំ​ជាច្រើន​សប្ដាហ៍​ទៀត ដើម្បី​មាន​ឱកាស​ល្អ នឹង​អាល​សុំ​យុវនារី​ម្ចាស់​បេះដូង រៀបការ។ ប៉ុន្តែ​យុវជន​យើង​មិន​ចង់​រង​ចាំ ហើយ​ចង់​ឆ្លៀត​ឱកាស នៅ​កណ្ដាល​ហ្វូង​មនុស្ស ដែល​សម្បូរ​ទៅ​ដោយ​សាក្សី​«រស់»​ទាំង​នេះ ទើបដាច់ចិត្ត លុត​ជង្គង់​ចុះ​សុំ​យុវតី​ជា​គូរ​ស្នេហ៍ ចង​ចំណង​អាពាហ៍​ពិពាហ៍ សម្រាប់​រួម​រស់​ជា​មួយ​គ្នា​ជា​រៀង​ត​ទៅ។

សកម្មភាព​គួរ​ឲ្យ​រំភើប​របស់​យុវជន​រូប​នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ៥ ខែ​តុលា​កន្លង​ទៅ តែ​វីដេអូ ទើប​នឹង​ត្រូវ​បាន​យក​មក​ផ្សាយ ក្នុងប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។ ដោយការញាប់ញ័របេះដូង ព្រោះទង្វើរបស់យុវជន ដែលបានស្រឡាញ់គ្នាតាំងពីពីរឆ្នាំមកហើយនោះ យុវតី​បាន​យល់ព្រម ហើយបានកំណត់ថ្ងៃអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយ៕

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...