Posts in ‘សម្រាំងជាខេមរភាសា’ Category

សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

សំនុំរឿងបៀតបៀនផ្លូវភេទ ទៅលើស្ត្រីអ្នកបកប្រែភាសា ជនជាតិកូរ៉េខាងត្បូង ដែលជាប់ទាក់ទងលោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ទំនងជាស្ថិតនៅឆ្ងាយពី«ទីបញ្ចប់» ដោយ​សារ​រឿងរ៉ាវបានដើរចេញពីករណី ត្រឹមតែ«បុគ្គល»។ ក្រសួងអប់រំ យុវជន និងកីឡាខ្លួនឯង បានចេញលិខិត​ប្រកាស​ព័ត៌មាន និងបំភ្លឺដល់ទៅពីរដង៖ ម្ដងនៅរសៀលថ្ងៃទី២៣ និងម្ដងទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៦ ពោល គឺចេញផ្សាយរវាងគ្នា ចន្លោះ​មិនដល់២៤ម៉ោងផង។

» អានរឿងអាស្រូវបៀតបៀនផ្លូវភេទ ទាក់ទងលោក គ្រី ស៊ាងឡុង នៅទីនេះ និងទីនេះមួយទៀត

ភាពខុសគ្នា... តើត្រូវជឿ​លើលិខិតណាមួយ?

បើទោះជា«សេចក្ដីបំភ្លឺ»លើកទីពីរ មានភាពលំអិត [...]

សម រង្ស៊ី ថា ហ៊ុន សែន ក៏​ធ្លាប់​រត់​ចោល​ស្រុក​ដែរ

សម រង្ស៊ី ថា ហ៊ុន សែន ក៏​ធ្លាប់​រត់​ចោល​ស្រុក​ដែរ

ដើម្បីបុព្វហេតុប្រទេសជាតិ តើអ្នកនយោបាយខ្មែរ ចាំបាច់ត្រូវរត់ចោលស្រុក ឬធ្វើការនិរទេសខ្លួន ចេញ​ក្រៅ​ស្រុក ជានិច្ចជាកាលអញ្ចឹងឬ? លោក សម រង្ស៊ី បានលើកយកករណី របស់សម្ដេច ព្រះនរោត្ដម សីហនុ ដែល​លោក សម រង្ស៊ី បញ្ជាក់ថា ព្រះអង្គធ្លាប់​ធ្វើ​ជាប្រធានចលនាតស៊ូ នៅក្រៅស្រុក ដើម្បីរដោះប្រទេសកម្ពុជា ចេញ​ពី​«នឹមត្រួតត្រា» របស់យួនឈ្លានពាន មកធ្វើជាទឡ្ហីករណ៍ ការពារការធ្វើនិរទេសខ្លួនរបស់លោក នា​ពេល​នេះ។ ការនិរទសខ្លួនរបស់លោក សម រង្ស៊ី ដែលអ្នកផងមើលឃើញថា គឺដើម្បីគេចចេញ​ពីការស្វែង​រក​ចាប់​ខ្លួន នៃ​ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។

ប៉ុន្តែលោក សម រង្ស៊ី មិនបានភ្លេចឡើយ ក្នុងការលើកឡើងថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបី​ទសវត្សន៍​នៅ​កម្ពុជា ក៏ធ្លាប់​រត់ចោលស្រុក ដូចគេឯងអញ្ចឹងដែរ។ ថ្លែងនៅក្នុងជំនួប ជាមួយពលរដ្ឋខ្មែរអាមេរិកាំង ក្នុង​ក្រុង ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ [...]

សុខ ឥសាន៖ កម្លាំង​ប្រជាជន​ជា​ឧបករណ៍​«ដាច់​ថ្លៃ»​ ពី​រដ្ឋាភិបាល

សុខ ឥសាន៖ កម្លាំង​ប្រជាជន​ជា​ឧបករណ៍​«ដាច់​ថ្លៃ»​ ពី​រដ្ឋាភិបាល

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទំនងជាមិនបានត្រៀមខ្លួន ក្នុងការឆ្លើយតប​ទៅ​នឹងសំនួររន្ថាន់ ឥតព្រាងទុក​របស់អ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែប្រសិនជាអ្នកសារព័ត៌មាន បង្កើន​ការ​សាកសួរ​ដេញ​ដោល ទៅកាន់វាគ្មិនណាមួយនោះ ដោយព្រោះចង់ឲ្យវាគ្មិននោះ និយាយចេញមកឲ្យអស់ ពី​ក្នុង​ខ្លួន ជាជាងប្រើតែភាសា«ការទូត» ដែលល្អមើលតែខាងក្រៅ និងមិនឆ្ងាញ់ពិសារនៅផ្នែកខាងក្នុង (ឬខ្មែរហៅ ភាសាស្គរប្រហោងក្នុង)។

សម្រាប់លោក សុខ ឥសាន បានហៅការសាកសួរ​ដេញដោល ពីសំណាក់លោក ជុន ច័ន្ទបុត្រ អ្នក​សារព័ត៌មាន​របស់វិទ្យុអាស៊ីសេរី កាលពីពេលកន្លងមក ថាជា«ការពូកែបន្លប់»លោក។ តើសំនួរ​របស់​លោក ជុន ច័ន្ទបុត្រ ពិត​ជា​មាន​ឥទ្ធិពល«បន្លប់» រហូតដល់ធ្វើឲ្យអ្នកនាំពាក្យ របស់គណបក្សកាន់អំណាច ច្រឡំហៅ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ទៅជាប្រទេស«ម៉ាយ៉ាមី»ដូច្នេះឬ?

តែមិនដូចជាអញ្ចឹងទេ ព្រោះបើសូម្បីលោក ជុន ច័ន្ទបុត្រ [...]

ឆ្នេរសម្ដេច​តេជោ៖ «ចោរ​ប្លន់​ប្រវត្តិសាស្ត្រ» បើ​តាម កែម ឡី

ឆ្នេរសម្ដេច​តេជោ៖ «ចោរ​ប្លន់​ប្រវត្តិសាស្ត្រ» បើ​តាម កែម ឡី

ប្រសិនបើករណីនេះ មិនបានចេញពីគណនីផ្ទាល់ របស់រដ្ឋមន្ត្រីក្រសួងដែនដី នគរោបនីយកម្ម លោក ជា សុផារ៉ា ទេនោះ អ្នកទទួលខុសត្រូវ របស់រដ្ឋាភិបាល និងរបស់គណបក្សប្រជាជនកម្ពុជា ទំនងជាងាយស្រួល ក្នុង​ការ​ចេញសេចក្ដីបដិសេធ ដូចជា«ចាត់ទុកករណីនេះ ជាពាក្យចចាមអារាម» ឬអាចជា «ការលើកឡើង របស់​ក្រុម​ជន​អគតិ»​មួយចំនួន ដែលចង់បំផ្លាញកិត្តិនាម ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តែ​មួយ​គត់​របស់កម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយ។

បើមិនអញ្ចឹងទេ គេតោងសួរថា តើលោក ជា សុផារ៉ា បាននរូបថតនេះពីណា ហើយនរណាជាអ្នក​ផ្ដួចផ្ដើម​គំនិត។ ឬមួយលោក ហ៊ុន សែន ខ្លួនលោក ត្រូវការឲ្យគេឯងធ្វើអ្វីក៏ដោយ ត្រូវតែដាក់ឈ្មោះលោកដូច្នេះ ដូច​ជា​នៅ​តាម​សាលារៀន ស្ពានថ្នល់ មន្ទីរពេទ្យ សួនច្បារ។ល។ ដែលមានចំនួន​រាប់មិនអស់​មកនោះ?

សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម បានប្រដូចករណីនេះ ទៅនឹង«ចោរប្លន់ប្រវត្តិសាស្ត្រ»។ លោក កែម ឡី [...]

ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

ខឹម វាសនា៖ បើ​ចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះ​ជា​«ភ័ព្វ​សំណាង»​របស់​ខ្មែរ

នៅប្រទេសកម្ពុជា មានមនុស្សមិនតិចឡើយ ដែលចង់បកស្បែក ពន្លាត់យកឆ្អឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈអ្នកនយោបាយទាំងពីរ កំពុងរងការតាមចាប់ខ្លួន និង​បណ្ដឹងជុំទិស ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។ ពីក្នុងចំណោមនោះ ក៏មានលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) និងដែលធ្លាប់ត្រូវបានក្រុមលោក សម រង្ស៊ី បណ្ដេញ​ចេញ​ពី​គណបក្ស កាលពីឆ្នាំ២០០៥នោះ ម្នាក់ដែរ។

នៅលើគណនីហ្វេសប៊ុករបស់ប្រមុខបក្ស​«ជួង» លោក ខឹម វាសនា បានសរសេរឡើងថា បើមេដឹកនាំប្រឆាំង​ធំ​ជាង​គេ​ទាំងពីរនាក់ «ត្រូវបានគេចាប់ដាក់គុក និងទាត់ចេញ ពីឆាកនយោបាយ នោះចាត់ទុកជាភ័ព្វសំណាង របស់​ជាតិ​ខ្មែរ​ហើយ»។ លោក វាសនា ដែលធ្លាប់ជាមន្ត្រីក្រោមបង្គាប់ របស់លោក សម រង្ស៊ី នោះ បានសរសេរ​បន្ត​ទៀត​ថា៖ «ដោយ​សារ​ប្រយោជន៍ផ្ទាល់ខ្លួន មនុស្សក្រុមនេះ នាំខ្មែរវង្វេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...