Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ថ្លែងនៅក្នុងទិវាជាតិ ទីក្រុងស្អាត ឆ្នាំ២០១៥ និងប្រគល់ជ័យលាភី ទីក្រុងស្អាត ឆ្នាំ២០១៥-២០១៨ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស់ថា នឹងគ្មានការសាងសង់ ទំនប់វារី​អគ្គីសនី នៅតំបន់អារ៉ែង ក្នុងអាណត្តិរបស់លោកឡើយ។ ហើយចង់ឱ្យប្រជាពលរដ្ឋ ឈប់លើកបញ្ហានេះ មកនិយាយ​ទៀត ព្រោះវាស្ថិតក្នុងការសិក្សាស្រាវជ្រាវ។

លោកនាយរដ្ឋមន្រ្តី បានថ្លែងហាម មិនឱ្យលើកយកបញ្ហាសាងសង់ ទំនប់វារីអគ្គីសនីថា៖ «ហេតុអីបានលឺសូអារ៉ែងៗ សម្បើមម្លេះ អារ៉ែងហ្នឹងវ៉ី។ បើចង់ដឹងថា អារ៉ែងហ្នឹងវាយ៉ាងម៉េច វាទាល់តែសិក្សាឱ្យបានច្បាស់សិន។ ហើយខ្ញុំសូម​បញ្ជាក់ កុំនិយាយអារ៉ែងតទៅទៀត។ សិក្សាមើល ឱ្យខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ ឬយ៉ាង​ម៉េច ពីនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ។ ហើយគំនិតរបស់ខ្ញុំ ចង់ទុកឱ្យក្មេងជំនាន់ក្រោយ កុំឱ្យវា​ពិបាក​ពេក។»

[...]
វិភាគ កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​«បី​មិន មួយ​យក» ក្នុង​រឿង អាឡិច

វិភាគ កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​«បី​មិន មួយ​យក» ក្នុង​រឿង អាឡិច

ការបណ្ដេញសកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយ របស់រដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន។ អ្នកវិភាគបញ្ហាសង្គមនយោបាយ លោក កែម ឡី ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានសង្ខេបចំណុចទាំងនោះ ជាបួនចំណុច ដែលក្នុងនោះ មាន​មួយចំនុច ជាផល«វិជ្ជមាន» និងបីចំណុចទៀត ជាផល«អវិជ្ជមាន» ឬដែលគេហៅ តាមភាសាសម័យកុម្មុយនីស ថាជា​គោលការណ៍«បីមិន មួយយក»។

លោកបានធ្វើការពន្យល់ថា ផលចំណេញដែលរដ្ឋាភិបាលកម្ពុជា នឹងទទួលបាននោះគឺការ «ដកបន្លា»ក្នុងកែវភ្នែករបស់​ខ្លួន (រដ្ឋាភិបាល) បាន។ ហើយគម្រោងសាងសង់ ទំនប់វារីអគ្គីសនីក៏ អាចនឹងត្រូវបានបន្ត ជាមួយនឹងការអនុវត្ត ដោយ​គ្មាន​ភាពរារាំងណាមួយ ជាក់លាក់ដែរ។

ឯផលអវិជ្ជមានទីមួយ [...]

របាយការណ៍​ខមហ្វេ្រល៖ ពលរដ្ឋ​៥៥.៦%​មិន​ពេញ​ចិត្ត នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល

របាយការណ៍​ខមហ្វេ្រល៖ ពលរដ្ឋ​៥៥.៦%​មិន​ពេញ​ចិត្ត នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល

ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណជា២៥០ មកពីខេត្តក្រុងចំនួនពីរ គឺរាជធានីភ្នំពេញ និងសៀមរាប ដែលអង្គការ​ខមហ្វេ្រស យកធ្វើជាគំរូក្នុងអង្កេត មាន ៥៥.៦% មិនពេញចិត្តទៅនឹងការអនុវត្តគោលនយោបាយ ដែលគ្មានសូចនារករ​ច្បាស់​លាស់ របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងមាន​៤៤.៤% ពេញចិត្ត។

រដ្ឋាភិបាលនីតិកាលទី៥ បានដាក់ចេញ និងប្រកាសគោលនយោបាយ ៤វិស័យធំៗ រួមមានទី១. ការការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ ទី២ ពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ។ ទី៣ ការអភិវឌ្ឍសេដ្ឋកិច្ច និងទី៤ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ ក្នុងការសិក្សាវិស័យទាំង៤នោះ អង្គការខុមហ្វ្រែល បែកចែកជា ២ គឺទី១ គោល​នយោបាយ​មានសូចនាករច្បាស់លាស់ មានចំនួន ១៦ចំណុច និងទី២ [...]

រាជ​បណ្ឌិត្យ​សភា​កម្ពុជា ស្នើ​ឲ្យ​ឡាវ ផ្អាក​សាង​សង់​ទំនប់​វ៉ារី​អគ្គីសនី ដនសាហុង

រាជ​បណ្ឌិត្យ​សភា​កម្ពុជា ស្នើ​ឲ្យ​ឡាវ ផ្អាក​សាង​សង់​ទំនប់​វ៉ារី​អគ្គីសនី ដនសាហុង

ភាគីប្រទេសឡាវ បានកំពុងឈូសឆាយផ្លូវ សាងសង់ស្ពានមួយ ដែលចំណាយថវិការអស់ជាង ១០០លានដុល្លា សំរាប់​ធ្វើដំណើរឆ្លងកាត់ និងដឹកសម្ភារៈ យកទៅសាងសង់ទំនប់វារីអគ្គីសនីដនសាហុង។ នេះជាការបង្ហាញ របស់វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសន្និសីទការសែតមួយ ដែលធ្វើឡើង បន្ទាប់ពីក្រុមការងារ​នៃ​ស្ថាប័នមួយនេះ បានចុះទៅសិក្សារស្រាវជ្រាវនៅក្នុងប្រទេសឡាវ សិ្ថតនៅតំបន់ ដែលមានគម្រោងសាងសង់ ទំនប់​វារី​អគ្គីសនី ដនសាហុង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ២០១៥ថ្មីៗនេះ។

រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការបកស្រាយ អំពីផលប៉ះពាល់ នៅក្នុងសន្និសីទកាសែត អស់រយៈពេលពេញមួយព្រឹក ដើម្បីផ្សព្វផ្សាយឲ្យសារធារណៈជន បានដឹងពីបញ្ហានៃការសាងសង់ទំនប់វារីអគ្គីសនី និងផ្ញើរសារទៅភាគីប្រទេសឡាវ ឲ្យផ្អាកការដំណើរការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង ជាបន្ទាន់។

លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនង់អន្តរជាតិ [...]

ផ្អើល​តវ៉ា​ទម្លាក់​មេ​ភូមិ អត់​ចេះ​អក្សរ នៅ​ប៉ោយប៉ែត

ផ្អើល​តវ៉ា​ទម្លាក់​មេ​ភូមិ អត់​ចេះ​អក្សរ នៅ​ប៉ោយប៉ែត

អ្នកភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើកាតវ៉ាយ៉ាងក្តៅគគុកមួយ នៅពី​មុខ​សាលា​សង្កាត់ប៉ោយប៉ែត ដើម្បីឲ្យអ្នកស្រី ហុក លឿម ដែលជាប្រធានភូមិព្រៃព្រិចនេះ ចុះចេញពីតំណែង។ នៅក្នុងការ​តវ៉ាខាងលើ មានប្រជាជនក្នុងភូមិ៥៨៩គ្រួសារ ដែលមានអ្នកចូលរួម ប្រមាណជាជាង៥០នាក់។ គ្រប់អ្នកតវ៉ាទាំងអស់ បានដាក់ពាក្យបណ្តឹងមួយ ទៅកាន់សង្កាត់ដែលនៅក្នុងមូលដ្ឋាននេះ ឲ្យជួយធ្វើអន្តរាគមន៍ ព្រោះពលរដ្ឋ​ពិបាក​ក្នុងការ​រស់នៅ ស្ទើគ្រប់គ្រួសារ។

មេភូមិអត់ចេះអក្សរ

អ្នកស្រី តឿន វិត ដំណាងឲ្យអ្នកភូមិព្រៃព្រិច ដែលមានកាមិនសុខចិត្ត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់​និង​អ្នកភូមិដ៏ទៃទៀត ធ្វើកាតតវ៉ានេះ ព្រោះមិនអាចទ្រាំរស់នៅទៀតបាន។ ទាំងការរកស៊ី និងកូនចៅរៀនសូត្រ មានការ​ភិតភ័យ ជាពិសេស ពេលមានដំណើទៅណាកមកណាម្តងៗ ទៅទាំភ័យខ្លាច ព្រោះធ្លាប់មានការគំរាមកំហែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...