Posts in ‘សម្រាំងជាខេមរភាសា’ Category

ផៃ ស៊ីផាន ថា កឹម សុខា ភ្លេច​បណ្តាំ​ព្រះ​អង្គ​ម្ចាស់​ សិរីមតៈ

ផៃ ស៊ីផាន ថា កឹម សុខា ភ្លេច​បណ្តាំ​ព្រះ​អង្គ​ម្ចាស់​ សិរីមតៈ

លោក កឹម សុខា ត្រូវបានលោក ផៃ ស៊ីផាន វាយប្រហារ ជាហូរហែរ មិនដាច់សូរ នៅក្នុងរយៈពេលចុងក្រោយនេះ។ ក្នុង​លិខិតចំហរ បង្ហោះតាមបណ្តាញសង្គម កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ម្សិលម៉ិញនេះ រដ្ឋលេខាធិការ ទីស្តីការគណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានបង្ហាញ ពី«ការធ្លោយ»របស់លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាថ្នាក់​ដឹកនាំ គណបក្សសង្គ្រោះជាតិថា លោកបានទទួលសារភាព ពីការបរាជ័យរបស់ខ្លួន នៃ«ចលនាមហាជន ដើម្បីធ្វើ​ការ​ផ្លាស់ប្តូរ របប និងនាយករដ្ឋមន្រ្តីស្របច្បាប់» តាមរយៈការពឹងផ្អែក និងសង្ឃឹមទៅលើមហាអំណាចខាងលិចនោះ។

លោក ផៃ ស៊ីផាន បានសរសេរថា៖ «កឹម សុខា បានលើកឡើង អំពីការអស់សង្ឃឹម ទៅមហាអំណាចខាងលិច ដែល​មិន​យកចិត្តទុកដាក់ ឬជួយអោយចលនាមហាជន ធ្វើការផ្លាស់ប្តូររបប និងនាយករដ្ឋមន្រ្តី ស្របច្បាប់ អោយទទួល​បាន​ជោគជ័យនោះ គឺជាការទទួលស្គាល់ អំពីអ្វីដែលឯ.ឧ កឹម សុខា ពុំបានរៀនសូត្រ ពីប្រវត្តិកម្ពុជា [...]

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

កុមារា កុមារី ដែលជាកូន ឬជាប់សាច់ឈាម​ របស់ស្រ្តីជាប់នៅពន្ធនាគា បានត្អូញត្អែរ បង្ហាញឲ្យដឹងពីទុក្ខលំបាក ដ៏​ធំ​ធេង​របស់ពួកគេ នៅពេលដែលគ្មានម្តាយនៅជាមួយ ជាពិសេស គឺការសិក្សារបស់ពួកគេ ដែលត្រូវប្រឈម​នឹងបញ្ហា​ធ្ងន់ធ្ងរ។

កុមារី ស៊ាង ស្រីភាស់ កូនរបស់អ្នកស្រី ភួង សុភាព ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគា បានថ្លែងរៀបរាប់ថា តាំងពី​ម្តាយ​នាង ត្រូវបានគេចាប់ខ្លួនមក នាងមិនដែលបានទៅរៀន ឲ្យទៀងពេលទេ។ នាងតូច បានបញ្ជាក់ពីមូលហេតុថា ដោយសារតែ មិនមានលុយកាក់គ្រប់គ្រាន់ ពេលខ្លះគ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងម្យ៉ាងទៀត នៅក្នុងអារម្មណ៍​នឹក​ម្តាយរហូត រៀនមិនចូល។ មានពេលខ្លះ ឃើញគេបណ្តើរម្តាយ នឹកម្តាយខ្លួនឯង នាងបានសុំទៅរដ្ឋាភិបាល សហរដ្ឋ​អាមេរិក តាមរយៈភរិយាប្រធានាធិបតី គឺលោកស្រី មីឆែល អូបាម៉ា (Michelle Obama) ឲ្យជួយរកយុត្តធម៌ ឲ្យក្រុម​គ្រួសារ​នាង និងអ្នកភូមិទាំង១១នាក់ផង។

អត្រា​«ពន្ធ»​កាត់​ទុក ឬ​បង់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ឆ្នាំ​២០១៥

អត្រា​«ពន្ធ»​កាត់​ទុក ឬ​បង់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ឆ្នាំ​២០១៥

តាមសេចក្តីណែនាំ ស្តីពីការអនុវត្ត អត្រាពន្ធ លើប្រាក់បៀវត្សដដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ នេះ បានធ្វើការបែងចែក ការអនុវត្តអត្រាពន្ធ លើប្រាក់បៀវត្ស ជាផ្នែកផ្សេងៗគ្នា ដូចខាងក្រោម៖

- ប្រាក់បៀវត្ស ដែលត្រូវបានទទួល ជាប្រចាំខែ ចាប់ពី ០ រៀល ដល់ ៨០០ ០០១ រៀល ត្រូវរួចពន្ធលើប្រាក់ខែ(0%)។

- ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល (ប៉ែតសិបម៉ឺនមួយរៀល) ដល់១ ២៥០ ០០០ រៀល (មួយលានម្ភៃប្រាំម៉ឺនរៀល) ត្រូវជាប់ អត្រាពន្ធលើប្រាក់ខែ ៥%។ ក្នុងនោះត្រូវដក ប្រាក់លម្អៀងលើសប្រាក់ពន្ធ ក្នុង​ថ្នាក់​នីមួយៗ ឬប្រាក់ទាយជ្ជទាន ដែលហៅថា ប្រាក់«កាត់ចេញ»។ សម្រាប់ប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០០ ០០១ រៀល ដល់១ ២៥០ ០០០ រៀល មានប្រាក់«កាត់»ចេញចំនួន ៤០ ០០០ រៀល សម្រាប់អ្នកនៅលីវ និងសម្រាប់​អ្នកមាន​គ្រួសារ (ប្តី-ប្រពន្ធ) ត្រូវទទួលបានប្រាក់កាត់ចេញ ចំនួន ៧៥ ០០០ រៀល។

សម្រាប់ប្តី-ប្រពន្ធ មានកូនមួយ (១) [...]

ហ៊ុន សែន ព្រមាន​ជា​ថ្មី ប្រើ​វិធាន​ការ​ផ្លូវ​ច្បាប់​លើ កឹម សុខា ដែល​ប៉ង​ផ្ដួល​រដ្ឋាភិបាល

ហ៊ុន សែន ព្រមាន​ជា​ថ្មី ប្រើ​វិធាន​ការ​ផ្លូវ​ច្បាប់​លើ កឹម សុខា ដែល​ប៉ង​ផ្ដួល​រដ្ឋាភិបាល

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើនូវវិធានការច្បាប់ លោក លោក កឹម សុខា អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភាអាណត្តិទីប្រាំ និងជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើការថ្លែង របស់មេដឹកនាំប្រឆាំង​រូបនេះ ដែលបានសារភាពថា មានបំណងផ្ដួលរំលំលោក និងរដ្ឋាភិបាលរបសលោក។

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នេះ នាពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៥៨ ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា​ បានថ្លែងឡើងថា៖ «ឥឡូវ ស្រាប់តែសុខៗ វាចេញរឿងមកហើយ។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយហើយថា ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីការបោះឆ្នោត។ ឥឡូវបែរ​ជា​មាន អ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល ផ្តួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេ​បរាជ័យ សុំទោសប្រជាពលរដ្ឋនៅអាមេរិក។ អញ្ចឹងយើងចាត់ការ តាមផ្លូវច្បាប់បែបណា?។ (…) នេះបើចោរសារភាព​ហើយនេះ មេចោរសារភាពហើយ [...]

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសទូនេស៊ី (ទ្វីបអាហ្វ្រិកខាងជើង) លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) បានថ្លែងអះអាង តាមវិទ្យុមួយថា៖ «ការវាយប្រហារមួយ បានធ្វើទៅលើ សារមន្ទីរជាតិ បារដូ ដោយភេវជន​ពីរ​នាក់ ឬអាចច្រើនជាងនេះ ប្រដាប់ដោយអាវុធ អាកាស្វ័យប្រវត្តិ»។ សារមន្ទីរជាតិ បារដូ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​អាគារ​រដ្ឋសភា​ជាតិ នៃប្រទេសទូនេស៊ី។

លោក អាលីអារ៉ូយ បានរាយការណ៍ទៀតថា៖ «មានជនរងគ្រោះ ដល់ជីវិត ៨នាក់ ក្នុងនោះ ៧នាក់ជាជនបរទេស និង​ម្នាក់​ជាជនជាតិទូនេស៊ី»។

បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា ទេសចរណ៍ច្រើនរយនាក់ កំពុងស្ថិតនៅក្នុងសារមន្ទីរ នៅមុខពេលការ​វាយ​ប្រហារ បានកើតឡើង។ ប៉ុន្តែទេសចរណ៍មួយភាគធំ ត្រូវបានជម្លៀសចេញ។ លោកមិនបានថ្លែងអះអាង ដូចប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន ដែលរាយការណ៍ថា នៅមានចំណាប់ខ្មាំង កំពុងរងគ្រោះនៅឡើយ នៅក្នុងហេតុការណ៍នេះ។ លោក​គ្រាន់តែបញ្ជាក់ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...