Posts in ‘សម្រាំងជាខេមរភាសា’ Category

ជម្លោះ​ក្នុង​គ្រួសារ​បាន​បញ្ចប់​ទៅ ដោយ​ភាគី​ម្ខាង​ត្រូវ​​ខ្លា​ស៊ី!

ហ្វូងខ្លាបានខាំស៊ីសម្លាប់ស្ត្រីម្នាក់ និងធ្វើឲ្យរបួស ដល់ស្ត្រីម្នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលម្ងៃនេះ នៅក្នុង​សួន​សត្វដ៏ធំមួយ ឈ្មោះ «Badaling Wildlife World» ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។ រឿងរ៉ាវ​​បាន​​កើត​ឡើង ដោយសារជម្លោះមួយ នៅក្នុងគ្រួសារនៃស្ត្រីទាំងពីរនាក់។ ប៉ុន្តែហេតុការណ៍ជម្លោះ បាន​បញ្ចប់​ទៅ ដោយ​ក្លាយទៅជារឿង ដ៏អាណោចអាធម និងដ៏សោកសៅបំផុត សម្រាប់ស្ត្រីទាំងពីរ។

សារព័ត៌មានអង់គ្លេស «The Telegraph» បានឲ្យដឹងថា បន្ទាប់ពីបានឈ្លោះគ្នា នៅក្នុងរថយន្ដរួច ស្ត្រី​​ម្នាក់​​បាន​ចុះ​ចេញ​ពី​រថយន្ដ ដើម្បីទៅជជែកតវ៉ា ជាមួយនឹងស្ត្រីម្នាក់ទៀត។ តែនាងមិនចូលទៅជជែក ក្នុងរថយន្ដ​ភ្លាមៗ​នោះ​ទេ រហូតនាងត្រូវបានខ្លាសង្គ្រប់ពីក្រោយ ចាប់អូសទាញចេញទៅ។ នៅចំពោះហេតុការណ៍នេះ ស្ត្រី​ម្នាក់​ទៀត បាន​ចេញមកពីក្នុងរថយន្ដ ដើម្បីទៅជួយនាង ប៉ុន្តែគឺស្ត្រី (ដែលចេញទៅក្រោយ) នេះហើយ [...]

សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

អ្នកផងពិតជា​មាន​អារម្មណ៍​ចម្លែក​ណាស់ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃដង្ហែសពលោក កែម ឡី នេះ បណ្ដាស្ថានីយ៍ប្រេង​ឥន្ទនៈនានា (ឬមួយចំនួនធំ) បានបិទទ្វា​មិនបម្រើសេវាកម្ម​ ដល់អតិថិជន​របស់​ខ្លួន។ តើនោះ មកពីម្ចាស់ស្ថានីយ៍ បានស្ម័គ្រចិត្ត​បិទទ្វាស្ថានីយ៍​របស់ខ្លួន​មួយថ្ងៃ ដើម្បីចូលរួមមរណទុក្ខ ឬយ៉ាង​ហោាច​ណាស់ ចូលរួមក្នុងឱកាស នៃការដង្ហែសពលោក កែម ឡី ដោយសារតែមរណៈភាពរបស់លោក បាន​កើត​ឡើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ដូចគ្នាឬ?

មិនអញ្ចឹងទេ! បើតាមលិខិមួយ ចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក ឃួង ស្រេង បាន​ឲ្យដឹងថា គឺសាលារាជធានីនេះតែម្ដង ដែលបានបញ្ជាទៅគណៈអភិបាល នៃខណ្ឌទាំង៨ របស់​រាជធានី​ភ្នំពេញ ឲ្យណែនាំទៅបណ្ដា​ម្ចាស់​អាជីវកម្ម​លក់ហ្គាស និងស្ថានីយ​ប្រេងឥន្ទនៈ​គ្រប់ប្រភេទ ឲ្យ«ផ្អាកសកម្មភាព​លក់​ដូរ ចំនួន១ថ្ងៃ គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦»។ លោក ឃួង ស្រេង ដែលជាអភិបាលស្ដីទី [...]

កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»

កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»

«រួមដង្ហែសពវរ:ជនសំដីមាស បណ្ឌិត កែម ឡី»

កំណាព្យ និពន្ធដោយលោក សៅ សាវី

១) ២០១៦ ១០កក្កដា ឃាតករឫស្យាចិត្តអប្រិយ
ឆក់យកជីវិតបណ្ឌិតកែមឡី ក្មេងចាស់ប្រុសស្រីភ័យក្តុកក្តួល។

២) កាល់តិចបូកគោទីចុងក្រោយ បណ្ឌិតដង្ហោយឲ្យបន្ត
បណ្តាំបណ្ឌិតពិតជាល្អ កសាងឯកសារ១០០រាត្រី ។

៣) វិរ:បុរសសំដីមាស គឺកែមឡីនេះរកគ្មានពី
និយាយពន្យល់ខ្មែរគ្រប់ទី ហ៊ានប្តូរជីវីនឹងពាក្យពិត។

៤) ជាអ្នកវិភាគដោយសច្ចធម៌ មិនចេះលាបពណ៌មិនប្រឌិត
ទាញយកភស្តុតាងពេលវិភាគ មិនឲ្យឃ្លាតចាករឿងដែលមាន។

៥) វិទ្យុទូរទស្សន៍ស្ទើគ្រប់ប៉ុស្ត៍ វីរ:បុរសជាវាគ្មិន
វិភាគវែកញែកផ្តល់ពត៍មាន ឲ្យខ្មែរគ្រប់ប្រាណយល់ដឹងច្បាស់។

៦) [...]

«វិទ្យុ​បារាំង​អន្តរជាតិ មិនមែន​ជា​ស្ថាប័ន​បក​ប្រែ​ទេ​ ច៎ា»

«វិទ្យុ​បារាំង​អន្តរជាតិ មិនមែន​ជា​ស្ថាប័ន​បក​ប្រែ​ទេ​ ច៎ា»

សំនុំរឿងតែមួយ ពាក់ព័ន្ធនឹងអត្ថបទ «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​» តែត្រូវបានវិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាខេមរភាសា ធ្វើប្រតិកម្មឆ្លើយតប​ជា​ច្រើន​ដង។ ការអះអាងជាថ្មី នាលើកនេះ មានរាប់បញ្ចូលទាំងការ«សោកស្ដាយ» របស់វិទ្យុបារាំងអន្តរជាតិ នៅ​ចំពោះ​«ការអាក់អន់»ស្រពន់ចិត្ត ពីសំណាក់ប្រធានគណបក្សប្រឆាំង និងការការពារខ្លួនថា វិទ្យុបារាំង​អន្តរជាតិ មិនមែន​ជាស្ថាប័ន​«បកប្រែ»​នោះឡើយ។

អ្នកដែលថ្លែងពីជំហរបន្ថែម របស់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយនេះ គឺកញ្ញា អ៊ឹម រចនា អ្នកសារព័ត៌មាន​របស់ស្ថាប័ននេះ នៅក្នុងកិច្ចសម្ភាសមួយ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ជាមួយប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង នៅឯបរទេស។ កញ្ញា រចនា បានថ្លែងក្នុងនាមស្ថាប័ន​ដែល​កញ្ញា​កំពុង​បំពេញការងារជូន​ដូច្នេះថា៖ «នាងខ្ញុំសោកស្ដាយ [...]

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ជូន កែម ឡី

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ជូន កែម ឡី

លោកបណ្ឌិត កែម ឡី ជាទីគោរព!

លោកបានចែកឋានទៅ ១៣ ថ្ងៃហើយ។ ខ្ញុំសូមជំរាបលោកតាមត្រង់ ថាមកទល់នឹងថ្ងៃនេះ ខ្ញុំនៅតែអួល​ដើម​ក​នៅឡើយ ពេលដែលខ្ញុំនឹកដល់លោក។ តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃផ្សាយពិសេស នាឱកាសដង្ហែសព​លោក នៅថ្ងៃ​ស្អែកនេះ ខ្ញុំនឹង​ព្យាយាមទប់អារម្មណ៍ អោយបាននឹងន ដើម្បីរួមចំណែកជូនដំណើរលោក ជា​ចុង​ក្រោយ ទៅ​កាន់​ស្រុក​កំណើត​លោកវិញ។

តាមពិត លោកតែងតែដាស់តឿនពួកយើង មិនអោយមានទុក្ខសោកយូរទេ។ ពាក្យមួយឃ្លារបស់លោក ដែល​យើង​ទន្ទេញចាំមាត់គ្រប់គ្ នានៅពេលនេះ គឺ «ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត»។ យើងនឹង​អនុវត្ត​តាម​បណ្តាំ​នេះ អោយបានខ្ជាប់ខ្ជួន។

ថ្វីត្បិតតែ ថ្ងៃស្អែកនេះ អ្នកដែលគោរពស្រឡាញ់លោក ជាច្រើនម៉ឺននាក់ អាចនឹងទៅចូលរួមដង្ហែសពលោក​ក្តី ពួក​គាត់នៅតែរកចម្លើយ​មិនទាន់ឃើញថា ហេតុអ្វីក៏គេដាច់ចិត្ត ផ្តាច់យកជីវិតលោក ទាំងស្រស់ៗបែបនេះ។ ខ្ញុំ​ក៏​មាន​ចម្ងល់​នេះ​ដែរ។ នៅពេល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...