
មិន ឃិន អតីតរដ្ឋមន្ត្រីធម្មការ បានទទួលមរណភាព
មុនពេលទទួលមរណភាព លោកទេសរដ្ឋមន្ត្រី មិន ឃិន មានអាយុ៧៨ឆ្នាំ។ សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជារូបនេះ បានធ្លាក់ខ្លួនឈឺ ជាបន្តបន្ទាប់ ក្រោយពីមានការរុះរើគណរដ្ឋមន្ត្រី កាលពីប៉ុន្មានខែមុន។
លោក មិន ឃិន បានលាចាកលោកទៅ នៅវេលាម៉ោងប្រមាណជា ៧ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងមន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ។ នេះ បើតាមការអះអាង របស់លោក សុះ មុះសិន អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។
នៅក្នុងព្រឹត្តិការណ៍រើរុះគណរដ្ឋមន្ត្រី លោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវបានប្ដូរឲ្យទៅកាន់តំណែងថ្មី ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស។ ពីពេលនោះមកម្ដងម្កាល គេឃើញលោក ចេញទៅធ្វើការតំណាង ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះទៅចែកអំណោយ ឬជួបសំណេះសំណាល អ្វីផ្សេងៗ។
មន្ត្រីក្រសួងធម្មការ បានឲ្យដឹងថា លោក មិន ឃិន [...]