តើរបបអាហាររបស់អ្នក អាចប៉ះពាល់ដល់ដំណេកអ្នកដោយរបៀបណា?
ទំលាប់នៃការគេងមិនគ្រប់គ្រាន់ អាចនាំឲ្យយើងមានការបរិភោគច្រើន។ តើរបបអាហារទាំងនោះ អាចជួយរក្សាដំណេកយើងនៅពេលយប់បានដែរទេ?
តើអ្នកត្រូវការដំណេករបៀបណា?
ការគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ គឺជាឥរិយាបទមួយដ៏ល្អ សំរាប់សុខភាព។ ការរក្សាតុល្យភាពរបបអាហារ គឺជាមធ្យោបាយមួយ ដែលល្អបំផុតសំរាប់ថែទាំទំងន់ និងសុខភាពរបស់យើង។ ជាទូទៅការគេងចន្លោះពី ៧ទៅ ៨ម៉ោង ក្នុងមួយយប់ អាចធ្វើឲ្យសុខភាពល្អប្រសើ។ ការសិក្សារពីអតីតកាល បានរកឃើញថា កង្វះនៃការគេង អាចនាំឲ្យមានការបរិភោគច្រើន តែមានតិចណាស់ដែលដឹងថា របបអាហារទាំងនោះអាចប៉ះពាល់ដល់ដំណេករបៀប ណា។
ក្រុមអ្នកស្រាវជ្រាវមកពីសាលាវិជ្ជាសាស្ត្រផិរេលមេន (Perelman) នៃសាកលវិទ្យាល័យ ផិនស៊ីលវ៉ានា (Pennsylvania, សាកលវិទ្យាល័យដែលចំណាស់ជាងគេមួយ នៅសហរដ្ឋ [...]