តាមរដ្ឋធម្មនុញ តំណាងរាស្រ្តធ្វើ«ពហិការ» មានប្រាក់បៀវត្សរ៍...
តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្រ្តគ្រប់រូប ត្រូវទទួលប្រាក់បំណាច់។ ឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានបញ្ជាក់ពីការបាត់បង់នូវប្រាក់បំណាច់ នៅពេលតំណាងរាស្រ្តណាម្នាក់ ធ្វើ«ពហិការ»មិនចូលរដ្ឋសភានោះដែរ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - មន្រ្តីច្បាប់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ថា ដរាបណាតំណាងរាស្រ្តគណបក្សជាប់ឆ្នោត មិនបាន«បោះបង់»អាសន្នចោល ឬជាប់នូបបទពិរុទ្ធផ្សេង ដែលត្រូវដកអភ័យឯកសិទ្ធិសភា ទើបមិនអាចទទួលបាននូវប្រាក់បំណាច់ទាំងនោះ។
នេះជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា [...]