បក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​សភា បើ​ក្រុម​ការងារ​បី​មិន​ទាន់​បញ្ចប់​ការងារ

បើទោះជាបានចុះកិច្ចព្រមព្រៀង ជាគោលការណ៍ ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅតែបានអះអាង ថាគណបក្សនេះ នឹងមិនទាន់ចូលប្រជុំសភាឡើយ ដរាបណាក្រុមការងារ៣រវាងគណបក្សទាំងពីរ មិនទាន់ត្រូវបានបញ្ចប់ការងារ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយ - ក្រុមកាងារ៣ បង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីជជែក​គ្នា​លម្អិត លើកកិច្ចព្រមព្រៀងគោល របស់គណបក្សទាំងពីរ ដែលគណបក្សសង្រ្គោះជាតិលើកឡើងនោះ គឺ៖ ទី១. ក្រុម​ការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ទី២. ក្រុមកាងារធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ទី៣. ក្រុមកាងារធ្វើ​វិសោធនកម្មច្បាប់បោះឆ្នោត។

លោកកឹម សុខា អនុប្រធានគណបក្សង្រ្គោះជាតិបានអះអាងថា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា នៅព្រះបរមរាជវាំងនៅល្ងាចថ្ងៃម្សិលមិញហើយ អំពីការចាប់ផ្តើមរបស់​ក្រុមការងារទាំងបី។ ចំពោះមុខអ្នកសារព័ត៌មាន នាសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៥ ខែកក្កដា នេះ លោក កឹម សុខា បញ្ជាក់ថា៖ «ទាល់តែកិច្ចការទាំងបីហ្នឹងចប់ បានយើងចូលសភា ដើម្បីទៅអនុម័តច្បាប់ទាំងបីហ្នឹង។»

នៅពេលអ្នកសារព័ត៌មានសួរថា តើរហូតមកដល់ពេលនេះ នៅមានចំណុចខ្វែងគំនិតគ្នានៅឡើយទេ រវាង​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ? អនុប្រធានគណបក្សសង្រ្គោះជាតិ បានពន្យល់ថា ជាគោលការណ៍រួម​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានព្រមព្រៀងគ្នាហើយ តែនៅមានចំណុចខ្វែងគំនិតគ្នា ឬ​យ៉ាងណានោះ គឺត្រូវចាំមើលលទ្ធផលក្រោយការជជែកគ្នាលម្អិត លើកការព្រមព្រៀងជាគោលការណ៍ នោះ។

គួររម្លឹកថា ក្នុងបុព្វហេតុជាតិ និងប្រជារាស្រ្ត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានឯកភាពគ្នា លើកិច្ចព្រមព្រៀងជាគោលការណ៍រួមមួយ ដែលមាន៧ប្រការ ដើម្បីបញ្ចប់វិបត្តិ​នយោបាយ តាំងពីក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣។ កិច្ចព្រមព្រៀងនយោបាយ ដែលត្រូវបានសហគមន៍​អន្តរជាតិ អង្គការសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យ មើលឃើញថា នឹងនាំកម្ពុជាឲ្យមានលិទ្ធិប្រជាធិបតេយ្យរឹងមាំ​ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...