Posts in ‘ពីនេះពីនោះ’ Category

គ្រូ​ពេទ្យ​សត្វ​យក​ស្រោម​ជើង៤៣ សម្រាប់ ចេញ​ពី​ពោះ​ឆ្កែ​មួយ​ក្បាល

គ្រូ​ពេទ្យ​សត្វ​យក​ស្រោម​ជើង៤៣ សម្រាប់ ចេញ​ពី​ពោះ​ឆ្កែ​មួយ​ក្បាល

នេះជាហេតុផលមួយ ដែលអ្នកមិនត្រូវខ្វះការប្រុងប្រយ័ត្ន ទុកស្រោមជើង ដែលប្រើហើយ តែពាស នៅ​ពេល​ដែលក្នុងផ្ទះអ្នកមានចិញ្ចឹមឆ្កែនោះ។ ក្រុមគ្រូពេទ្យសត្វ នៅក្រុង ព័រឡេន (Portland - រដ្ឋ Oregon ភាគខាង​លិចសហរដ្ឋអាមេរិក) ទើបនឹងបានធ្វើការវះកាត់ ទៅលើសត្វឆ្កែមួយក្បាល ដែលរងគ្រោះនឹងការ​ឈឺចាប់​ដ៏​ពន់​ប្រមាណនៅត្រង់ពោះ ហើយបានរកឃើញស្រោមជើង ក្នុងបរិមាណដ៏ច្រើនមួយ​ ។

ប៉ុន្តែក្រុមគ្រូពេទ្យ មិនមានភាពភ្ញាក់ផ្អើលប៉ុន្មានទេ នៅពេលដែលពួកគេបានយកចេញ ពីក្នុងក្រពះ​របស់​សត្វឆ្កែ ប្រភេទឆ្កែអាល្លឺម៉ង់មួយនេះ នូវស្រោមជើងចំនួន៤៣។ ម្ចាស់របស់ឆ្កែអាយុ៣ឆ្នាំនេះ បានឃើញ​អាការៈរបស់សត្វសុនខរបស់ខ្លួន មានភាពមិនស្រួល ហើយចេះតែក្អួត ក៏បាននាំវាមកកាន់មន្ទីរពេទ្យសត្វ ដើម្បីសង្គ្រោះជាបន្ទាន់។

នៅពេលឆ្លុះរ៉ាឌីយូ (radio) គ្រូពេទ្យ បានកំណត់ឃើញនូវវត្តមាននៃរូបរាងអ្វីមួយ ដែលមានទំហំដ៏ធំ ហើយ​បានតម្រូវឲ្យឆ្កែ ត្រូវធ្វើការវះកាត់ជាបន្ទាន់។ [...]

ទារក​អាយុ​១០​ខែ ត្រូវ​បង្ខំ​ឲ្យ​ស្រោច​ទឹក​កក​ពី​លើ ដើម្បី​ចូលរួម Ice Bucket Challenge

តើយុទ្ធនាការ «Ice Bucket Challenge» កំពុងធ្វើដំណើរទៅហួសព្រំដែនរបស់វាឬ? នៅក្នុងប្រទេសកម្ពុជា មនុស្សមួយចំនួនបានគិតថា និមិត្តរូបនៃការចាក់ទឹកនេះ អាចជាការខ្ជះខ្ជាយមួយ។ ហើយមនុស្សមួយចំនួន​ទៀត ដែលមិនសូវជា«បរទេសនិយម» ក៏បានច្រានចោលនូវយុទ្ធនាការ ដែលកំពុងបង្អើលពិភពលោក ឲ្យ​ធ្វើ​តាមគ្នាតៗនោះដែរ។

ដោយឡែក លោក រ៉ឺជី ស្តេវ៉ា (Reggie Stewart) ជនជាតិអាមេរិកាំងមកពីរដ្ឋតិចសាស បានបង្ហោះតាំងពី​ប៉ុន្មានថ្ងៃហើយ នូវវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញឲ្យឃើញថា លោកបាន​ចាក់ទឹកកកយ៉ាងត្រជាក់ ពីក្នុងធុងដ៏ធំមួយ ស្រោចទៅលើចៅស្រីរបស់លោក ដែលទើបនឹងមានអាយុ​១០​ខែ​​ប៉ុណ្ណោះ។ បើទោះជាលោកបានអះអាងថា លោកបានធ្វើនៅក្នុងរង្វង់ នៃយុទ្ធនាការ «Ice Bucket Challenge» នេះក៏ដោយ តែទង្វើរបស់លោក បានបង្កឲ្យផ្ទុះជាសង្គ្រាមសម្ដីឡើង ពីសំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

លោក រ៉ឺជី ស្តេវ៉ា អាចជាសកម្មជនមិនចេះរាថយមួយ [...]

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

ពីនេះពីនោះ - ប៉ុន្តែបើពាក់អាវនេះ ចេញដើរតាមថ្នល់ អ្នកត្រូវមានអ្នកការពារឲ្យច្រើន តាមហែហម មិនសូវ​ខុស​គ្នា​ប៉ុន្មាន ពីមហាសេដ្ឋីជាតិឥណ្ឌាម្នាក់នេះ នៅក្នុងវីដេអូនោះទេ។ លោក ប៉ានកាជ ប៉ារ៉ាខ (Pankaj Parakh) អ្នកមាន​ទ្រព្យសម្បត្តិដ៏ហូរហៀរ ក្នុងក្រុងប៊ុមបៃ ពីវិស័យកាត់ដេរក្នុងប្រទេសឥណ្ឌា បានថ្លែង​ឡើង​ដូច​វា​ហីថា៖ «ខ្ញុំចង់ពាក់​នៅនឹងខ្លួន នូវអ្វីមួយដែលពិសេស ដើម្បីអរគុណព្រះជាម្ចាស់ ដែលផ្ដល់ភាព​ជោគជ័យ​ឲ្យខ្ញុំ»។

មិនខុសពីការលើកឡើងខាងលើនេះទេ ព្រោះព្រះអាទិទេពក្នុងសាសនា ហិណ្ឌូ ពិតជាអត់ទ្រាំ​មិន​សរសើរ​មិន​បាន នៅពេលបានទតអាវ«មាស» ដែលមានតម្លៃមិនតិចជាង ២សែនដុល្លារនេះ។ មហាសេដ្ឋីបានថ្លែង​ទៀត​ថា «ខ្ញុំតែង​តែមានអារម្មណ៍រំភើបខ្លាំងណាស់ ជាមួយមាស តាំងពីខ្ញុំមានអាយុ៥ឆ្នាំមកម្លេះ។ អំឡុងពេលនេះ ចំណង់​ចំណូលចិត្ត​នេះ បានក្លាយជារឿង [...]

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

ជាព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ ហើយបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងស្ថានីយ​រថភ្លើង​រត់​លើ​ដី នៃទីក្រុងផើដ (Perth) ភាគខាងលិចនៃប្រទេសអូស្ត្រាលី។ បុរសម្នាក់ជាអ្នកដំណើរ ដែលត្រូវបានរថភ្លើង​គាប​ជាប់​ត្រង់ភ្លៅ បានរួចខ្លួនមកវិញដោយសារកម្លាំងរួមគ្នា រវាងក្រុមមនុស្សជាច្រើន ចាប់លើករថភ្លើងនោះឡើង។


ជនរងគ្រោះជាប់ជើង និងក្រុមមនុស្សលើករថភ្លើង។ (រូបថត twitter)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - លោក ដេវិដ ហ៊ិន (David Hynes) [...]

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

នៅចំពោះការទាត់បញ្ចូលទី ដែលទាត់ដោយកីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) តើ​អ្នក​ចាំទីណាមួយ ដែលថាមិនព្រឺរោមនោះ? តែនៅក្នុងវីដេអូនេះ អ្នកនឹងយល់ ពីថ្វីជើងដ៏អស្ចារ្យមួយទៀត របស់កីឡាករ​មកពីប្រទេសព័រទុយហ្គាលរូបនេះ ... តែជាកីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ម្នាក់ផ្សេងទៀត!!!


រូបផ្តិតពីវីដេអូ បង្ហាញពីកីឡាករអន្តរជាតិដ៏ល្បី គ្រីស្ទៀណាដូ រ៉ូណាល់ដូ។

ពីនេះពីនោះ - បើនិយាយពីការទាត់បញ្ចូលទី កំពូលកីឡាករបាល់ទាត់ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ធ្លាប់សម្រេចថ្វីជើង របស់ខ្លួន ដោយទាត់ទម្លាយសំណាញ់របស់គូរប្រកួត រាប់រយគ្រាប់រួចមកហើយ។ ប៉ុន្តែនៅលើកនេះ តារាសម្ដែង 3D នៃកីឡាករអន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ម្នាក់នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...