ប្រតិកម្មអ្នកគាំទ្រ៖ ហ៊ុន សែន ជាវិរៈបុរស រីឯ សម រង្ស៊ី ឆោតល្ងង់
បន្ទាប់ពីលទ្ធផលនៃជំនួបកំពូល ទាំង៧ចំនុចបានធ្លាក់ចុះមកនោះ ភ្លាមៗបន្តិចមក ប្រតិកម្មរបស់ក្រុមអ្នកគាំទ្រ ក៏បានធ្លាក់ចុះមកព្រោងព្រាត តាមក្រោយជាបន្តបន្តាប់ដែរ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទីកន្លែងដែលព័ត៌មាននៃលទ្ធផលពីជំនួបកំពូលចេញផ្សាយលឿនបំផុតនោះ ក្រុមអ្នកគាំទ្រទាំងសងខាង របស់គណបក្សទាំងពីរ បានសម្ដែងប្រតិកម្មចុះមកខុសៗគ្នា។ តែក្នុងចំណោមនោះ មានមួយភាគធំ បាននាំមកជាមួយ នូវការ«ខកចិត្ត»។
ពីឆ្វេងមកស្ដាំខាងមុខគេ៖ លោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន និងលោក គួយ ប៊ុនរឿន។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - សម្រាប់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេមិនដែលគិតម្ដងណាឡើយ [...]