ប្រហោង​ផែនដី​ធំ​ជាង​៨០​ម៉ែត្រ នៅ​តំបន់​ចុង​ផែនដី បង្ក​ចម្ងល់ (vdo)

ប្រហោងផែនដីដ៏ធំមួយ ដែលមានអង្កតផ្ចិតប្រមាណជាជាង ៨០ ម៉ែត្រ ត្រូវបានគេឃើញមានរូបរាង កាលពី​ពេល​ថ្មីៗនេះ នៅក្នុងឧបទ្វីប យ៉ាម៉ាល ក្នុងដែនដី ស៊ីបេរី ផ្នែកខាងជើងនៃប្រទេសរ៉ូស្សី។ ភាពអាថ៌កំបាំងបានកើត​មាន​ឡើង ដោយសារតែរូបរាងប្រហោងផែនដីនេះ មានភាពចម្លែកអស្ចារ្យ បង្កឲ្យមានការលើកឡើងថា ជាការលុកលុយ របស់ក្រុមមនុស្សភពដទៃថែមទៀត។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រហោងផែនដីដ៏ធំមួយ ដែលមានអង្កតផ្ចិតប្រមាណជាជាង ៨០ ម៉ែត្រ ត្រូវបានគេឃើញមានរូបរាង កាលពី​ពេល​ថ្មីៗនេះ នៅក្នុងឧបទ្វីប យ៉ាម៉ាល ក្នុងដែនដី ស៊ីបេរី ផ្នែកខាងជើងនៃប្រទេសរ៉ូស្សី។ ភាពអាថ៌កំបាំងបានកើត​មាន​ឡើង ដោយសារតែរូបរាងប្រហោងផែនដីនេះ មានភាពចម្លែកអស្ចារ្យ បង្កឲ្យមានការលើកឡើងថា ជាការលុកលុយ របស់ក្រុមមនុស្សភពដទៃថែមទៀត។


ប្រហោងផែនដី ដែលមានរាងនៅក្នុង ដូចជាឈូស។ (រូបថតផ្តិតពីវីដេអូ)

វិទ្យាសាស្ត្រ - រណ្ដៅដ៏ធំមួយ ដែលមានវិជ្ឈមាឌធំជាង ៨០ម៉ែត្រ ត្រូវបានគេឃើញថាបានបញ្ចេញរូបរាង នៅ​លើ​ផែនដីកាលពីពេលថ្មីៗនេះ នៅក្នុងឧបទ្វីប យ៉ាម៉ាល (Yamal = មានន័យថា ចុងផែនដី) ក្នុងដែនដី ស៊ីបេរី ផ្នែក​ខាង​ជើងនៃប្រទេសរ៉ូស្សី។ តំបន់នោះជាទីកន្លែងផលិតឧស្ម័នហ្គាស សម្រាប់ផ្គត់ផ្គង់ឲ្យបណ្ដាប្រទេសនានា នៅទ្វីបអ៊ឺរ៉ុប។

ការកើតឡើងនៃប្រហោងផែនដីដ៏ចម្លែកនេះ មិនត្រូវតែបានបង្កចម្ងល់ឲ្យអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ តែបានបង្កឲ្យ​ពិភពអ៊ិនធើណែតឯណេះវិញ នូវភាពរំជើបរំជួលយ៉ាងខ្លាំង។ អ្នកខ្លះ បានចាត់ទុកថា ទីនោះជាកន្លែងចុះចត​នៃយាន​របស់មនុស្សពិភពដទៃ ខណៈអ្នកខ្លះទៀត បានគិតថាមានផ្កាយអាវកាស បានធ្លាក់ចំបង្កឲ្យមានប្រហោងយ៉ាង​ជ្រៅ​បែបនេះ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានលើកយកការបកស្រាយមួយ ដែលទំនងជាត្រឹមត្រូវជាងគេ មកបញ្ជាក់ថា ការឡើងកម្ដៅ​របស់ផែនដី បានធ្វើឲ្យសារធាតុទាំងឡាយ ដែលនៅក្រោមដីក្នុងតំបន់នោះ មានឧស្ម័នហ្គាស អំបិល និងទឹក ជួប​គ្នា​និងបានឆេះផ្ទុះ​ឡើង។ ការបំផ្ទុះ ដែលបានបង្កជាប្រហោងផែនដី យ៉ាងចម្លែកយ៉ាងដូច្នេះ៕

សូមទស្សនាវីដេអូ ថតពីលើប្រហោងផែនដីនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...