មូលហេតុទាំង១០ ដែលស្ត្រីនៅអាស៊ីជ្រើសរើសយកបុរសបរទេសជាគូរអនាគត
តាមការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ មានស្ត្រីនៅទ្វីបអាស៊ីខាងកើតច្រើនឡើងៗ ជាពិសេសស្ត្រីជនជាតិចិន នៅតាមបណ្ដាទីក្រុងធំៗ បានសម្ដែងនូវបំណងរបស់ពួកនាង ចង់រៀបអាពាហ៍ពិពាហ៍ជាមួយ ជនជាតិបរទេស (អ៊ឺរ៉ុប ឬអាមេរិកខាងជើង) ជៀសជាងនឹងជ្រើសរើសបុរសដែលមានសញ្ជាតិដូចគ្នា ជាគូរអនាគត។
អាពាហ៍ពិពាហ៍រវាងកូនក្រមុំជាជនជាតិចិន និងបុរសជាជនជាតិបារាំងមួយរូប។ (រូបថត News.cn)
តើមានមូលហេតុអ្វីទៅ ដែលជម្រុញឲ្យពួកនាងៗទាំងនោះ ស្វែងរកគូរជីវិតជាមួយបុរសជនជាតិអ៊ឺរ៉ុប? ខាងក្រោមនេះ ជាមូលហេតុទាំង១០ ដែលនឹងបកស្រាយឲ្យឃើញថា ជម្រើសនៃអនាគតវែងឆ្ងាយនេះ មិនមែនជារឿងចៃដន្យនោះទេ។
១- នៅក្នុងអារម្មណ៍របស់ស្ត្រីជនជាតិអាស៊ី បុរសជនជាតិអ៊ឺរ៉ុបសុទ្ធសឹងជាអ្នកមានប្រាក់។ រៀបការជាមួយអ្នកមានប្រាក់ [...]