Posts by "សេក មនោរកុមារ"

កុំ​ដុត​បន្ថែម​ ព្រោះ​គោ តូរ៉ូ ភ្លើង​ឆេះ​ស្នែង​អាច​ធ្វើ​ឲ្យ​សន្លប់​បាន!

ឈុតឆាក បានកើតឡើងតាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំទៅម៉ិញ នៅក្នុងទីលានមួយ នៃក្រុង មីស្លាតា (Mislata) នៃ​ប្រទេសអេស្ប៉ាញ ប៉ុន្តែវីដេអូគ្រប់ជ្រុង ទើបនឹងត្រូវបានគេកាត់ត ដាក់បញ្ចូលគ្នា ហើយយកមកបង្ហោះ កាល​ពី​ម្សិលម៉ិញនេះប៉ុណ្ណោះ។ គោឡើងក ដែលមានស្នែងដុតឆេះ ដោយអណ្ដាតភ្លើង ដ៏សន្ធោសន្ធៅ បានបញ្ចេញ​កំហឹងរបស់វា«មែនទែន» ទល់នឹងបុរសម្នាក់ ដែលចេះតែមកលលេង ឌឺដង់ ញាក់មុខមាត់ដាក់វា។

បុរសនោះបានគេចខ្លួន ឡើងទៅលើជណ្ដើរ កណ្ដាលទីលាន ដែលដាក់សម្រាប់សម្ដែងឈុតឆាកនេះ តែគោ​ឡើងក បានទៅទាន់ពីក្រោយ ហើយបានគាស់បុរស ត្រូវមួយស្នែងឆេះភ្លើង ប៉ើងខ្ទាតឡើងវិលបួនប្រាំត្រឡប់ ធ្លាក់មកខាងក្រោយវិញ។ ហេតុការណ៍នេះ បង្កឲ្យបុរសដួលដេកនៅនឹងដី ស្ងាត់មាត់ឈឹង រហូតលុះត្រា​មាន​ក្រុមអ្នកជួយសង្គ្រោះ បានចូលមកអូសចេញ ដោយខ្លាចគោ តូរ៉ូ ត្រឡប់មកបង្ហើបមួយស្នែងទៀត៕

ត្រូវ​មួយ​ស្នែង​តូរ៉ូ បាក់​ឆ្អឹង​ជំនី​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ (vdo)

ដើម្បីគោរពទៅដល់ជនរងគ្រោះ ប្រពៃណីបុណ្យ ស៊ាំងពែរ (Sant Pere) ក្នុងក្រុង ហ្គ្រាវ ឌី កាស្ទែយ៉ុង (Grao de Castellón) ប្រទេសអេស្ប៉ាញ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ កាលពីថ្ងៃចន្ទ បុរសម្នាក់អាយុ៥៤ឆ្នាំ បាន​រង​គ្រោះស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគោឡើងក តូរ៉ូ ជល់នឹងស្នេង ហើយបានឆ្កឹះគ្រវ៉ាត់បុរសនេះ ប៉ើង​ខ្ទាត​ពីដី។

ដូចនៅក្នុងវីដេអូខាងលើ បុរសម្នាក់នេះ ត្រូវបានគោតូរ៉ូ ឆ្កឹះគ្រវាត់ឡើងទៅលើ យ៉ាងរន្ធត់។ ហេតុការណ៍បាន​បណ្ដាលឲ្យបាក់ឆ្អឹងជំនី ហើយក្រុមគ្រូពេទ្យ មិនអាចធ្វើអ្វីបាន ដើម្បីជួយបុរសនេះបានឡើយ។ តែនៅមុន​ហេតុការណ៍នេះ បុរសមានរបួស នៅនឹងដៃខាងឆ្វេង របស់ខ្លួនរួចហើយ។

សម្រាប់ប្រទេសអេស្ប៉ាញ ពិធីបុណ្យនេះ ជាប្រពៃណីមួយ។ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ការយកជីវិត​របស់​ខ្លួន ទៅដាក់ប្រឈមនឹងសត្វតិរច្ឆាន ដ៏មានកម្លាំងខ្លាំង ដូចយ៉ាងគោឡើងកនេះ វាជារឿងពិបាកទទួល​យក និងគួរឲ្យតក់ស្លុតណាស់។ កាលពីថ្ងៃទី២៦ [...]

អ្នក​វិភាគ​ថា ហ៊ុន សែន កំពុង​រៀន​ធ្វើ​នាយក​រដ្ឋ​មន្ត្រី រឿង​ព្រំដែន?

អ្នក​វិភាគ​ថា ហ៊ុន សែន កំពុង​រៀន​ធ្វើ​នាយក​រដ្ឋ​មន្ត្រី រឿង​ព្រំដែន?

វិវាតរឿងព្រំដែន របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាង ទើបនឹងត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា បើក​ទំព័រថ្មីដ៏សំខាន់មួយ ឆ្ពោះទៅកាន់យន្ដការអន្តរជាតិ។ នោះ គឺលោក ហ៊ុន សែន បានស្នើសុំ​«ខ្ចី»ផែនទីផ្លូវការ នៃ​ព្រំដែនប្រទេសកម្ពុជា ពីអង្គការសហប្រជាជាតិ ដែល​ជា​អង្គការ​ពិភព​លោក ធំជាងគេបង្អស់ មានរដ្ឋ​ជា​សមាជិក សឹងតែគ្រប់ប្រទេស នៅលើផែនដី។

នៅចំពោះកាយវិការ របស់លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតាមដាន​ស្ថានការណ៍កម្ពុជា អបអរជាទូទៅ។ ប៉ុន្តែទន្ទឹមនឹងនោះ ការបកស្រាយពន្យល់ផ្សេងៗ ក៏បានកើត​ឡើង​ព្រមគ្នា​ដែរ។ លោក ព្រហ្ម គិត អតីតមន្ត្រីបួនជំនាន់ ជំនាញខាងច្បាប់ មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅ​ក្នុង​តំបន់ ពីរ៉ាណេ នៃប្រទេសបារាំង បានឃើញការស្នើ«សុំខ្ចី»នោះ ហើយបានសម្ដែងចម្ងល់ថា លោក ហ៊ុន សែន កំពុងរៀនធ្វើនាយករដ្ឋមន្ត្រី ផ្នែកដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និង​ប្រទេស​​វៀតណាម [...]

វីដេអូថ្មី៖ ISISឲ្យ​​ក្មេង​សម្លាប់​​ទាហាន​ស៊ីរី​២៥នាក់ នៅ​មុខ​​​ប្រាសាទ

វីដេអូថ្មី៖ ISISឲ្យ​​ក្មេង​សម្លាប់​​ទាហាន​ស៊ីរី​២៥នាក់ នៅ​មុខ​​​ប្រាសាទ

ក្រុមអង្គការរដ្ឋអ៊ីស្លាម បានបង្ហោះវីដេអូថ្មីមួយ កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដានេះ បង្ហាញពីការបាញ់សម្លាប់ ក្រុម​ទាហាននៃប្រទេសស៊ីរី ចំនួន២៥នាក់ ដោយក្មេងជំទង់ ដែលជាសមាជិករបស់ខ្លួន។ ការបាញ់សម្លាប់ បាន​ប្រព្រឹត្តិទៅ នៅក្នុងរោងល្ខោនបូរាណ នៃក្រុង ប៉ាមៀរ ភាគកណ្ដាលនៃប្រទេសស៊ីរី និងទំនងជាបានធ្វើឡើង នៅក្រោយបន្តិច នៃការដណ្ដើមកាន់កាប់ ទីក្រុងបូរាណនេះបាន កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។

វីដេអូ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានឃើញដែរនេះ មានរយៈពេលជិត១០នាទី ហើយត្រូវបាន​ផ្សព្វ​ផ្សាយដំបូងគេ នៅតាមបណ្ដាញទូរទស្សន៍ របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ប្រចាំនៅខេត្ត ហ៊ូម (Homs) របស់​ប្រទេសស៊ីរី។ គេឃើញទាហានប្រមាណជា ២៥នាក់ ដែលស្ថិតនៅក្នុងឯកសណ្ឋាន ត្រូវបានសម្លាប់ ដោយ​បាញ់ នឹងគ្រាប់កាំភ្លើង ពីក្រោយក្បាល នៅកណ្ដាលប្រាង្គប្រាសាទ ដ៏ចំណាស់ តាំងពីរាប់ពាន់ឆ្នាំមុន។

រក​ឃើញ​សព​ឆ្កែ​រំក្រណាត់​៨លាន​ក្បាល នៅ​ក្នុង​ផ្នូរ​បូរាណ​អេហ្សីប

រក​ឃើញ​សព​ឆ្កែ​រំក្រណាត់​៨លាន​ក្បាល នៅ​ក្នុង​ផ្នូរ​បូរាណ​អេហ្សីប

ប្រទេសអេហ្សីប នៅក្នុងសម័យបូរេប្រវត្តិ ត្រូវបានគេទទួលស្គាល់ ថាប្រទេសនេះ មានការចិញ្ចឹមសត្វពាហនៈ ដែលបម្រើម្ចាស់ យ៉ាងពិសេស។ ជាញ៉យដងណាស់ ដែលអ្នកបូរាណវិទូជាច្រើន តែងបានគាស់ចេញពីដី នូវ​សាកសពរំក្រណាត់ (ឬភាសាអង់គ្លេសហៅថា Mummy បារាំងហៅថា Momie) ដែលមិនមែនជា​សាកសព​មនុស្ស។ ប៉ុន្តែការរុករកថ្មីៗ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងផ្នូរបូរាណ ភាគខាងត្បូងនៃរដ្ឋធានី គែរ (Caire) ប្រទេសអេហ្សីប បានរកឃើញសាកសព ដែលរំដោយក្រណាត់ មានចំនួនដល់ទៅ ៨លានសាកសព។ សាក​សពទាំងនោះ សុទ្ធសឹងជាសាកសព របស់សត្វឆ្កែ ហើយត្រូវបានគេដឹងថា បានបញ្ចុះ តាំងពីជាង២០០០ឆ្នាំ​មុន។

ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ «Cardiff» ភាគខាងលិចនៃចក្រភពអង់គ្លេស បានរៀបរាប់ពី​ការ​រកឃើញ របស់ពួកគេប្រាប់ព្រឹត្តិបត្រ «Antiquity» ថាសាកសពឆ្កែ រាប់លានក្បាលទាំងនេះ ស្ថិតក្នុងផ្នូរបូរាណ នៃប្រាសាទមួយ ដែលឧទ្ទិសឲ្យអាទិទេព «Anubis»  ដែលមានក្បាលសេះ ខ្លួនជាមនុស្ស។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...