ឡុង ឌីម៉ង់ ថារដ្ឋមិនអាចដំឡើងប្រាក់ខែ ជូនតៃកុងរថយន្តក្រុងបានទេ
សាលារាជធានីភ្នំពេញ មិនអាចដំឡើងប្រាក់ខែឲ្យបាន ដូចនៅក្នុងវិស័យឯងជនមួយចំនួនបាននោះទេ។ នេះជាការថ្លែងបញ្ជាក់ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ របស់លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពញ បន្ទាប់ពីកូដកម្មរបស់ក្រុមតៃកុងរថយន្ដក្រុងសាធារណៈច្រើនសិបនាក់ បានផ្ទុះឡើង កាលពីព្រឹកថ្ងៃដដែល ទាមទារឲ្យមានការដំឡើងប្រាក់បៀវត្សន៍ចាប់ពី ២៨០ ដុល្លាទៅ ៣០០ដុល្លា។
លោក ឡង់ ឌីម៉ង់ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមរយៈទូរស័ព្ទថា ក្រុមការងារធ្លាប់បានជជែក ចំពោះបញ្ហានេះរួចរាល់អស់ហើយ ជាមួយនឹងតៃកុងឡានទាំងនោះ ដោយបញ្ជាក់ថាការងារដែលពួកគាត់ធ្វើនោះ ជាសេវ៉ាដឹកជញ្ជូនរបស់រដ្ឋ ហើយចំពោះប្រាក់ខែក្នុងមួយខែ ៣២ម៉ឺនរៀល សំរាប់បុគ្គលិកបណ្តែត និងមានបូកបញ្ចូលជាមួយប្រាក់ [...]