ការប្រឡងមធ្យមសិក្សាបឋមភូមិ បានបញ្ចប់ទៅប្រសើរជាងឆ្នាំមុន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ បានបញ្ចប់ទៅ ដោយគ្មានហេតុភេទអ្វី ឬភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះឡើយ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីអ្នកទទួលខុសត្រូវគ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងសិស្សានុសិស្សមួយចំនួន។
សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)
ប្រឡង - ការប្រឡងចូលថ្នាក់វិទ្យាល័យ របស់សិស្សថ្នាក់ទី៩ ឫហៅថាឌីប្លូម ត្រូវបានក្រុមអ្នកតាមដាន វាយតម្លៃថាមានភាពល្អប្រសើរ ជាងឆ្នាំមុនៗ ដោយសារគ្មានការបែកវិញ្ញាសារប្រលង និងគ្មានការស៊ីសំណូក យកលុយពីសិស្សក្នុងការប្រឡង ឫការទិញពិន្ទុពីគ្រូអនុរក្សឡើយ។ ចំពោះសិស្សវិញ [...]