សហព័ន្ធកីឡារាំកម្ពុជា នឹងបើកបង្រៀនក្បាច់រាំជាលក្ខណៈសកល
សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសជាផ្លូវការថា នឹងមានរៀបចំការហាត់រាំជាលក្ខណៈស្ដងដា ឬជាលក្ខណៈផ្លូវការ ដើម្បីត្រៀមលក្ខណៈសម្រាប់ចេញទៅប្រកួតនៅក្រៅប្រទេស និងសម្រាប់ការប្រកួត ស៊ីហ្កេមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងនោះ។ នេះបើតាមការឲ្យដឹងពី កញ្ញា តៃ លីដា អគ្គលេខាធិការ របស់ស្ថាប័នមួយនេះ។
ការហាត់រាំរបស់សហព័ន្ធកីឡារាំកម្ពុជា។ (រូបថត ហ្វេសប៊ុក)
កីឡារាំ - និយាយឲ្យពិតទៅ ការរាំក៏ជាកីឡាមួយប្រភេទដែរ ដែលពិភពលោកទាំងមូល តែងតែយកមកប្រកួត ដើម្បីដណ្ដើមយកពាន់រង្វាន់នានា ក៏ដូចជាការយកទៅប្រើប្រាស់ ដើម្បីជាការហាត់ប្រាណកំសាន្ដអាម្មណ៍ក៏បាន។
កញ្ញា តៃ លីដា អគ្គលេខាធិការ [...]