Posts by "វន់ ដារា"

ម៉ូយ៉េស បដិសេធ​ព័ត៌មាន ម៉ែនញ៉ូ ជិត​ព្រម​ព្រៀង​ជា​មួយ ហ្វាបូរ ខនត្រូរ៍

ម៉ូយ៉េស បដិសេធ​ព័ត៌មាន ម៉ែនញ៉ូ ជិត​ព្រម​ព្រៀង​ជា​មួយ ហ្វាបូរ ខនត្រូរ៍

លោក ដេវីត ម៉ូយ៉េស (David Moyes) បានបដិសេធព័ត៌មាន ដែលលេចឮថាក្លឹប ម៉ែនឈីសស្ទើយូណាយធិត (Manchester United) ជិតឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ ហ្វាបូរ ខនត្រូរ៍ (Fabio Coentrao) ខ្សែ​ការពារ​ឆ្វេងលំដាប់អន្តរជាតិរបស់ ព័រទុយហ្គាល់ ។ កីឡាករវ័យ ២៦ ឆ្នាំរបស់ រៀល ម៉ាត្រីត (Real Madrid) រូបនេះធ្លាប់​ត្រូវបាន​សារព័ត៌មាននានា ធ្វើការចាប់អារម្មណ៍ជុំវិញព័ត៌មាន ដែលលេចឮថាអាចនឹងផ្ទេរមក ម៉ែនឈីសស្ទើ​យូណាយធិត ម្ដងរួចមកហើយកាលពីចុងរដូវកាល។


កីឡាករ ហ្វាបូរ ខនត្រូរ៍ ខ្សែ​ការពារ​ឆ្វេងលំដាប់អន្តរជាតិរបស់ ព័រទុយហ្គាល់។ (រូបថត itv.com)

បាល់ទាត់អង់គ្លេស - ប្រភពព័ត៌មានមួយចំនួន បានលើកឡើងដែរថា ក្លឹប ម៉ែនឈីសស្ទើយូណាយធិត បានព្រម​ព្រៀងនូវសំណើរ [...]

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករ​វាយ​កូន​ហ្គោល ថៃហ្គើវ៉ូត មាន​ចំណូល​ខ្ពស់​ជាង​គេ​ ​ឆ្នាំ​២០១៣

កីឡាករវាយកូនហ្គោល ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ថៃហ្គើវ៉ូត (Tiger Woods) បានទទួលទឹកប្រាក់ច្រើន​ជាង​១,៣ពាន់លានដុល្លារអាមេរិក ទៅលើចំណូលជាអាជីព ដើម្បីឡើងទៅឈរលេខ១នៅលើតារាងចំណាត់ថ្នាក់ ហ្គោល​ ឌីចេស ៥០ (Golf Digest 50) សម្រាប់ការរកចំណូលបាន៨៣លានដុល្លារ កាលពីឆ្នាំទៅម៉ិញ។ នេះបើយោងតាម​សេចក្ដីរាយការណ៍ របស់គេហទំព័រ bleacherreport.com កាលពីពេលថ្មីៗនេះ។


កីឡាករ ថៃហ្គើវ៉ូត ពូកែខាងវាយកូនហ្គោល ជាប់ចំណាត់ពិភពលោក។ (រូបថត Golfweed.com/ Tracy Wilcox)

កីឡាវាយកូនហ្គោល - ថៃហ្គើវ៉ូត ដែលជាម្ចាស់ជើងឯកពានរង្វាន់ធំៗ១៤សម័យកាល បានឡើងឈរលេខ១ជា​លើក​ទី១១ក្នុងប្រវត្តិសាស្ត្ររយៈពេល១១ឆ្នាំ របស់ទស្សនាវដ្តី ហ្គោល ឌីចេស (Golf Digest) ជាមួយនឹងទឹកប្រាក់​ចំណូល​កាលពីឆ្នាំមុន [...]

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទ Galaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។


រវាងទូរស័ព្ទដែលអ្នកប្រើប្រាសកំពុងពេញនិយមទាំងពីរ ទូរស័ព្ទណាគ្រាន់ជាងគេ? (រូបថត 9to5mac.com)

បច្ចេកវិទ្យា - Galaxy S4 បានរចនាចេញមកដោយប្រើប្រាស់ hardware និង software ចុងក្រោយបំផុត ដែលមាន​ដូចជា កាមេរ៉ា ១៣មេហ្កា​ភិចសែល បច្ចេកវិទ្យាខ្សែភ្នែក ហើយនឹងការប្រើប្រាស់ដោយមិនចាំបាច់​ប៉ះ​អេក្រង់ថែម​ទៀតផង។ ចំណែក​ឯទូរស័ព្ទ iPhone 5 វិញ នៅតែជាទូរស័ព្ទមួយដែលធម្មតានៅឡើយ ដែលពុំមានបច្ចេកវិទ្យា​ទំនើប​ដូច Galaxy S4 នោះទេ។

  1. ប្រព័ន្ធដំណើរការរបស់ Galaxy S4 លឿនជាង [...]
វើលខូត នឹង​អវត្តមាន​នៅ​បាល់ទាត់​ពិភពលោក​២០១៤​នេះ

វើលខូត នឹង​អវត្តមាន​នៅ​បាល់ទាត់​ពិភពលោក​២០១៤​នេះ

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត (Theo Walcott) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ វើល ខាប់ នៅឆ្នាំនេះ​ក្នុងប្រទេសប្រេស៊ីល គេអាចនិងមិនបានចូលលេងយ៉ាងហោចណាស់រយៈពេល៦ខែ ដោយសារតែបញ្ហា របួសជង្គង់ នេះបើយោងទៅតាមការបញ្ជាក់របស់ អាស្សេនល (Arsenal) ដែលជាក្លិបរបស់គេកាលពីថ្ងៃច័ន្ទ។


កីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត។ (រូបថត របស់ក្លិបអាសឺណល)

បាល់ទាត់ពិភពលោក - វើលខូដ បានរងរបួសសរសៃសន្លាក់យ៉ាងធ្ងន់ធ្ងរ នៅលើជង្គង់ឆ្វេងរបស់គេ អំឡុងដែលក្រុម អាស្សេនល ដែលកំពុងឈរលេខ១លើតារាង ព្រីមៀរ៍ លីក (Premier League) បានទទួលជ័យជម្នះ ២-០ ក្នុង​ការ​ប្រកួត FA Cup លើទឹកដីខ្លួនឯងលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ ធូតតិនហ៊ាម ហ៊តស្ពឺ (Tottenham Hotspur) កាលពីថ្ងៃសៅរ៍ ទី៤ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...