ម៉ូយ៉េស បដិសេធ​ព័ត៌មាន ម៉ែនញ៉ូ ជិត​ព្រម​ព្រៀង​ជា​មួយ ហ្វាបូរ ខនត្រូរ៍

លោក ដេវីត ម៉ូយ៉េស (David Moyes) បានបដិសេធព័ត៌មាន ដែលលេចឮថាក្លឹប ម៉ែនឈីសស្ទើយូណាយធិត (Manchester United) ជិតឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ ហ្វាបូរ ខនត្រូរ៍ (Fabio Coentrao) ខ្សែ​ការពារ​ឆ្វេងលំដាប់អន្តរជាតិរបស់ ព័រទុយហ្គាល់ ។ កីឡាករវ័យ ២៦ ឆ្នាំរបស់ រៀល ម៉ាត្រីត (Real Madrid) រូបនេះធ្លាប់​ត្រូវបាន​សារព័ត៌មាននានា ធ្វើការចាប់អារម្មណ៍ជុំវិញព័ត៌មាន ដែលលេចឮថាអាចនឹងផ្ទេរមក ម៉ែនឈីសស្ទើ​យូណាយធិត ម្ដងរួចមកហើយកាលពីចុងរដូវកាល។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ដេវីត ម៉ូយ៉េស (David Moyes) បានបដិសេធព័ត៌មាន ដែលលេចឮថាក្លឹប ម៉ែនឈីសស្ទើយូណាយធិត (Manchester United) ជិតឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ ហ្វាបូរ ខនត្រូរ៍ (Fabio Coentrao) ខ្សែ​ការពារ​ឆ្វេងលំដាប់អន្តរជាតិរបស់ ព័រទុយហ្គាល់ ។ កីឡាករវ័យ ២៦ ឆ្នាំរបស់ រៀល ម៉ាត្រីត (Real Madrid) រូបនេះធ្លាប់​ត្រូវបាន​សារព័ត៌មាននានា ធ្វើការចាប់អារម្មណ៍ជុំវិញព័ត៌មាន ដែលលេចឮថាអាចនឹងផ្ទេរមក ម៉ែនឈីសស្ទើ​យូណាយធិត ម្ដងរួចមកហើយកាលពីចុងរដូវកាល។


កីឡាករ ហ្វាបូរ ខនត្រូរ៍ ខ្សែ​ការពារ​ឆ្វេងលំដាប់អន្តរជាតិរបស់ ព័រទុយហ្គាល់។ (រូបថត itv.com)

បាល់ទាត់អង់គ្លេស - ប្រភពព័ត៌មានមួយចំនួន បានលើកឡើងដែរថា ក្លឹប ម៉ែនឈីសស្ទើយូណាយធិត បានព្រម​ព្រៀងនូវសំណើរ និង​លក្ខខណ្ឌមួយចំនួនជាមួយកីឡាករ ហ្វាបូរ ខនត្រូរ៍ (Fabio Coentrao) រួចហើយ។ តែបន្ទាប់​ពីការប្រកួតចប់រវាង សាន់ឌឺលែន (Sunderland) និង ម៉ែនឈីសស្ទើយូណាយធិត លោក ម៉ូយ៉េស បានថ្លែងក្នុង​សន្និសីទសាព័ត៌មាន​ខ្លី​មួយថា «ព័ត៌មានដែលថា ម៉ែនឈីសស្ទើយូណាយធិត បានឈានជិតដល់កិច្ច​ព្រមព្រៀង​ជាមួយ ហ្វាបូរ ខនត្រូរ៍ គឺមិនពិតទេ ហើយវាពិតជាគ្មានរឿងបែបនេះទាល់តែសោះ»។

ក្លឹប ម៉ែនឈីសស្ទើយូណាយធិត បានត្រៀមកញ្ចប់ថវិការមួយចំនួនសម្រាប់លោក ដេវីត ម៉ូយ៉េស ក្នុងការនាំយក​កីឡាករថ្មីៗមួយចំនួនមកពង្រឹងក្លឹបឡើងវិញ បន្ទាប់ពីក្លឹបរងភាពបរាជ័យជាបន្ដបន្ទាប់ ពោល​គឺក្នុងរយៈពេល​មិនដល់​មួយ​អាទិត្យផង ម៉ែនឈីសស្ទើយូណាយធិត បរាជ័យ ៣លើកជាប់ៗគ្នាក្នុងការប្រកួត ៣ក្របខ័ណ្ឌផ្សេងៗពីគ្នា​នោះ៖

- ម៉ែនឈីសស្ទើយូណាយធិត (1-2) តូទីនហ៊ែម (BPL)
- ម៉ែនឈីសស្ទើយូណាយធិត (1-2) ស្វែនស៊ី (FA Cup)
- សាន់ឌឺលែន (2-1) ម៉ែនឈីសស្ទើយូណាយធិត (Capital One Cup)

ប៉ុន្ដែបន្ទាប់ពីបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើង ស្វែនស៊ី កាលពីចុងសប្តាហ៍មុន លោក ដេវីត ម៉ូយ៉េស បានថ្លែងថា​ក្លឹបទាំងឡាយ កំពុងពង្រឹងសមត្ថភាពដើម្បីពានរង្វាន់រៀងៗខ្លួន។ ហេតុនេះ វាពិតជាពិបាកណាស់ ក្នុងការនាំយក​កីឡាករល្អៗពីក្លឹបទាំង នោះមកនៅក្នុងខែមករានេះ។ លោកក៏បានបង្ហាញការខ្វះទំនុកចិត្ត ក្នុងការនាំយក​កីឡាករថ្មីៗ​មកលេងឲ្យក្លឹបផងដែរថា «មើលទៅកីឡាករដែលយើងចង់បាន ប្រហែលជាមិនអាចនាំយកមកបានទេ នៅក្នុងខែ​មករានេះ ទាំងនេះជាក្ដីកង្វល់ដ៏ធំរបស់ខ្ញុំ»៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...